លោក Pikotaro គឺជាតារាកំប្លែងជប៉ុន ដ៏ល្បីមួយរូប និងជាម្ចាស់បទ PPAP ដែលល្បីខ្លាំងពេញពិភពលោក ថែមទាំងត្រូវបានសៀវភៅកំណត់ត្រាពិភពលោក Guinness World Records ប្រគល់លិខិតទទួលស្គាល់ កំឡុងក្នុងកម្មវិធីមួយក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៦ សម្រាប់បទចម្រៀងដែលមានរយៈពេលខ្លីជាងគេ តែជោគជ័យខ្លាំង។
គិតមកទល់ពេលនេះ ដោយសារវីរុស Covid-19 បាននឹងកំពុងតែរាលដាលខ្លាំង លោក Pikotaro ស្រាប់តែបានបញ្ចេញបទ PPAP version ថ្មីឆ្នាំ ២០២០ ជាមួយនឹងទំនុកភ្លេងដដែល តែបទចម្រៀងច្រៀងយ៉ាងខ្លីមួយឃ្លានេះបានបង្រៀនមនុស្សឱ្យចេះវិធីលាងដៃជាមួយសាប៊ូឱ្យបានត្រឹមត្រូវ ក្នុងន័យអប់រំមនុស្សទូទាំងពិភពលោកឱ្យរក្សាអនាម័យការពារពីវីរុស Covid-19 ។
បទចម្រៀង PPAP-2020 ដែលទើបតែបង្ហោះលើគណនី Chanel Youtube ជាផ្លូវការ PIKOTARO នៅក្នុងថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២០ ប៉ុណ្ណោះ តែមានការ View និងស៊ែរចែករំលែកជាច្រើន ដោយបទនេះមិនត្រឹមតែធ្វើឱ្យអ្នកទស្សនាស្រស់ស្រាយ តែក៏ជាការដាស់តឿនមនុស្សគ្រប់គ្នាឱ្យធ្វើអនាម័យសម្អាតដៃឱ្យបានញឹកញាប់ផងដែរ ដើម្បីការពារការឆ្លងវីរុស Covid-19 ។
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូនេះទាំងអស់គ្នដូចខាងក្រោម ៖