នាព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២០ នេះ សម្តេចតេជោ ហ៊ុនសែន បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ពីបច្ចុប្បន្នភាពនៃវីរុស Covid-19 និងវិធានការទប់ស្កាត់នៃការរាលដាលនៃវីរុសនេះផងដែរ។
នៅក្នុងអនុសាសន៍ជាច្រើននោះ សម្តេចនាយករដ្ឋមន្ត្រីក៏បាននិយាយដែរថា ប្រជាជនខ្មែរឆាប់ភ័យ តែក៏ឆាប់ភ្លេចដែរ ដូច្នេះសម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំសប្បាយភ្លេចខ្លួន ព្រោះហានិភ័យនៃការរីករាលដាល Covid-19 នឹងនៅរកមានករណីបន្តបន្ទាប់នៅពេលខាងមុខ ដោយសារបណ្តាប្រទេសលើសកលលោក បានកំពុងរីករាលដាលខ្លាំង ។
បន្ថែមពីនេះសម្តេចក៏បានបន្តថា ទោះបីជាកម្ពុជាមានចំនួនអ្នកឆ្លង Covid-19 តិចជាងបណ្តាប្រទេសផ្សេងៗក្តី ដូចជា វៀតណាម ថៃ និងប្រទេសផ្សេងទៀត ប៉ុន្តែយើងមិនត្រូវសប្បាយរីករាយ ហើយភ្លេចខ្លួនក្នុងការទប់ស្កាត់ការឆ្លង Covid-19 ឱ្យសោះ ហើយ ប្រជាពលរដ្ឋទាំងអស់គួរប្តូរពីការខ្លាច បែរមកធ្វើការប្រុងប្រយ័ត្នដោយធ្វើការអនាម័យជាមួយសាប៊ូ អាល់កុល ដើម្បីបង្ការ ទប់ស្កាត់ជំងឺនេះផងដែរ ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖