ក្រសួងទេសចរណ៍ប្រកាសបិទហាងម៉ាស្សា និងស្ប៉ា ជាបណ្តោះអាសន្នចាប់ពីថ្ងៃនេះតទៅដើម្បីការពារការរាតត្បាតវីរុស ​Covid-19

ដោយសារតែវីរុស ​Covid-19  បាននឹងកំពុងតែរាតត្បាតលើប្រទេសជាច្រើននៅលើពីភពលោក ​សូម្បីតែប្រទេសកម្ពុជាយើងក៏រងផលប៉ះពាល់ផងដែរ ​ដោយមានការរកឃើញអ្នកផ្ទុកវីរុសនេះជាបន្តបន្ទាប់។

ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសមួយនេះ ​ទាំងប្រមុខរដ្ឋាភិបាល ក្រសួងសុខាភិបាល ​ក្រសួងអប់រំ ​ក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធនានាបានចេញសេចក្តីប្រកាសជាបន្តបន្ទាប់ក្នុងការចាត់វិធានការនានាក្នុងការរារាំងការជួបជុំគ្នាជាលក្ខណៈទ្រង់ទ្រាយធំ  ដោយសារតែវីរុសនេះ ដើម្បីការពារបានល្អបំផុតក្រៅពីការលាងសម្អាតដៃនឹងនឹងសាប៊ូ អាល់កុល និងជែលឱ្យបានញឹកញាប់ ​ការនៅឱ្យឆ្ងាយដោយការផ្តល់គម្លាតសង្គមក៏ជាកត្តាមួយនៃការការពារការរាតត្បាតនៃវីរុសនេះផងដែរ។

Thai Massage

ដូច្នេះដើម្បីបន្ថែមការការពារបន្ថែមទៀត ​ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ឲ្យសហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការបិទអាជីវកម្មម៉ាស្សាសុខភាព និងស្ប៉ា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី  ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជាសកលនៃវីរុស ​Covid-19  ។

ខាងក្រោមនេះជាលិខិតដែលមានខ្លឹមសារទាំងស្រុង ៖


92505176_2871837396244387_3583450558339481600_o

Large_34f01b19b3786bce7c06ec5cb7668c3a

Unnamed (1)