តោះកាត់ស្ត្រេស ​មកដឹងរឿងរ៉ាវខ្មោចលងញាក់សាច់នៅក្រៅប្រទេសក្នុងប្រទេសមីយ៉ាន់ម៉ាម្តងមើល៍

តាមអបិយជំនឿខ្មែរយើង ​ទៅដល់ទីណាក៏មានអមនុស្សដែរ ​ ​ដូច្នេះពេលទៅណាមកណា ​​ឬទៅស្នាក់អាស្រ័យកន្លែងដែលមិនធ្លាប់ទៅចាស់ៗឱ្យយើងធ្វើការបន់ស្រន់សុំគេក្នុងចិត្ត  ថាជួយថែរក្សា ​កុំមកលេងសើច ​(លងបន្លាច) យើងជា  ឬថាយើងមកនេះមកល្អជាដើម ។

ស្ទើរមិនគួរឱ្យជឿរឿងរ៉ាវអមនុស្សទាំងនេះ មិនត្រឹមតែកើតឡើងនៅក្នុងស្រុកខ្មែរយើងទេ ​សូម្បីតែប្រទេសជិតខាងបរទេស  ក៏មានរឿងរ៉ាវញាក់សាច់មិនធម្មតាដែរ។ នេះបើតាមរយៈគណនីហ្វេសប៊ុកផេក I Lost Around - អ្នកដំណើរក្រៅម៉ោង បានរៀបរាប់យ៉ាងលម្អិតនៃរឿងរ៉ាវព្រឺព្រួចនៅក្នុងប្រទេសមីយ៉ាន់ម៉ាថា៖

«ដោយសារតែមានមិត្តភក្តិជាច្រេីន ចង់អោយចែករំលែកពីបទពិសោធន៍ខ្មោចលងនៅមីយ៉ាន់ម៉ា ចឹងសំរេចថាមកនិយាយអោយស្ដាប់ទៅចុះ។ វាជាការពិតដែលកេីតឡេីងចំពោះញ៉ុមផ្ទាល់ តែសូមជឿតាមការយល់ឃេីញរបស់អ្នកទាំងអស់គ្នា។ ញ៉ុមសុំមិនបញ្ចេញឈ្មោះផ្ទះសំណាក់នោះ ក្នុងន័យរក្សាក្រមសីលធម៌ ព្រោះវាអាចប៉ះពាល់ដល់អាជីវកម្មរបស់អ្នកដទៃ ហេីយយេីងក៏មិនដឹងថាវា ជាខ្មោចលងមែន រឺក៏ជាការរវេីរវាយរបស់ញ៉ុមខ្លួនឯងដែរ។

ដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហេីយថាមីយ៉ាន់ម៉ា ជាប្រទេសដែលនៅមានជំនឿអរូបីយខ្លាំង ប្រជាជននៅគោរពសាសនាខ្លាំង ហេីយជាពិសេសជាប្រទេសធ្លាប់ស្ថិតក្នុងរបបទាហានទៀត ដែលមានការសម្លាប់មនុស្ស អីចឹង។ អញ្ចឹងហេីយរបស់ដែលយេីងមេីលមិនឃេីញអាចនៅមានក៏ថាបាន។ វាកេីតឡេីងនៅថ្ងៃចុងក្រោយរបស់ញ៉ុមនៅមីយ៉ាន់ម៉ា។ ដំបូងវាអញ្ចេះ ញ៉ុមនិងពួកម៉ាកត្រូវជិះឡានក្រុងពេលយប់ពី​បាកានមក យ៉ង់ហ្គូនវិញព្រោះត្រូវឡេីងយន្តហោះមកស្រុកខ្មែរវិញនៅព្រលឹមថ្ងៃខានស្អែក។ អញ្ចឹងយប់ហ្នឹង​ យេីងត្រូវគេងលេីឡានក្រុង ហេីយមកដល់ យ៉ង់ហ្គូនវិញម៉ោងប្រហែល ៤ទៅ៥ព្រលឹមថ្ងៃបន្ទាប់។ ពេលទៅដល់ យេីងក៏ដេីរពីចំណតឡានទៅកន្លែងគេង។ កន្លែងយេីងគេងយប់នឹង វាជាផ្ទះល្វែងចាស់ៗនៅកណ្តាលក្រុងយ៉ង់ហ្គូន ដែលគេទំលុះចូលគ្នាច្នៃធ្វេីជាផ្ទះសំណាក់ចឹង។

92574485_2596599073915239_6683286626623291392_o

បន្ទាប់ពីបាន check in រួចរាល់ យេីងក៏បានទៅមេីលបន្ទប់របស់យេីង។ បន្ទប់នេះមានលក្ខណៈជាការច្នៃថ្មីរបស់ផ្ទះចាស់ដូចដែលបានប្រាប់ចឹង ព្រោះឧទាហរណ៍បន្ទប់ទឹកមានទ្វារពីរ ដែលទ្វារមួយជាទ្វារសម្រាប់យេីងចេញចូល ហេីយទ្វារមួយទៀតជាទ្វារងាប់របស់ផ្ទះចាស់ដែលគេចាក់សោរចោល។ យេីងក៏ធម្មតាព្រោះហត់ដែរក៏មិនសូវបានគិតច្រេីន ព្រោះគិតថាវាសមនឹងតម្លៃថោករបស់វាហេីយ បន្ទប់តុបតែងទាន់សម័យ ហេីយគ្រែគេអីក៏ល្មមគេងដែរ។ យេីងក៏សម្រេចថាគេងមួយស្របក់ទៀត ព្រោះវានៅព្រលឹមពេក កន្លែងដែលយេីងចង់ទៅក៏មិនទាន់បេីក ណាមួយក៏អស់កំលាំងខ្លាំងដែរ ព្រោះគេងលេីឡានក្រុង វាមិនស្រួលខ្លួន។

ញ៉ុមនិងពួកម៉ាកញ៉ុមគេងគ្រែម្នាក់មួយដែលនៅចំងាយពីគ្នាប្រហែលខ្លីជាងកន្លះម៉ែតផង ព្រោះបន្ទប់តូចមែនទែន។ ពេលដែលដាក់ភ្នែកដេកភ្លាម ស្រាប់តែឃេីញស្រមោលខ្មៅដែលយេីងអាចដឹងថាជាមនុស្សស្រី ចេញពីទ្វារតម្រង់ទៅអង្គុយ​មុខតុសម្អាង​។ ព្រោះដោយសារញ៉ុមជាមនុស្សបែបខ្លាចដែរ តែខ្លាចហ៊ាន អញ្ចឹងក៏គិតក្នុងចិត្តថា ឡូវចូលមក អញចង់ឃេីញមុខដែរ ស្អាតប៉ុនណាអីចឹងហ្អា។ មានណា ស្ទុះវឹបមករកញ៉ុមនៅលេីគ្រែ សង្កត់ញ៉ុមជាប់ដោយ ខំរេីខ្លួនយ៉ាងណាក៏រេីមិនរួច ដោយពេលសង្កត់នោះក្បាលញ៉ុមងាកទៅខាងគ្រែពួកម៉ាកញ៉ុម ហេីយឃេីញវាកំពុងទាញភួយសណ្តាប់ រេីខ្លួនធម្មតា តែញ៉ុមហៅវាយ៉ាងណាក៏មិនហៅមិនចេញសំលេង បានតែ អុីអុឺៗ ម្នាក់ឯង។ ដល់មែនទែនភ័យខ្លាចថប់ដង្ហេីមងាប់​ ក្នុងចិត្ត ក៏សុំទោសគេវិញ ហេីយនឹកឃេីញចាស់ៗប្រាប់ ក៏សូត្រ អមោតស្ស បីចប់។ ពេលនេះខ្លួនញ៉ុមក៏បានធូរមកវិញ ហេីយប្រហែលជាគេងលក់ ១០០ភាគរយចាប់ពីពេលហ្នឹង។


92469457_2596599110581902_9180068467179520000_o

ភ្ញាក់ឡេីងក៏និយាយប្រាប់ពួកម៉ាកពីរឿងហ្នឹង ហេីយអាមួយហ្នឹង រាងភ័យៗដែរ សួរដេញរហូត មែនអី ៗ។ តែដោយសារពួកយេីងជាមនុស្សជឿវិទ្យាសាស្ត្រច្រេីនជាង ក៏មិនសូវជាខ្លាចអីណាស់ណា ព្រោះញ៉ុមខ្លួនឯងគិតថាវាជា Sleep Paralysis ដែលញ៉ុមធ្លាប់កេីតច្រេីនដងពេលដែលរៀនដល់យប់ជ្រៅ។ សុំស្លេះពន្យល់ពាក្យបន្តិចសិន Sleep Paralysis បេីតាមជំនឿខ្មែរយេីងគេថា ខ្មោចសង្កត់ តែតាមវិទ្យាសាស្ត្រគឺវាមកពីខ្លួនប្រាណរបស់យេីងមិនបានរត់ស្របគ្នាស្រួលប្រួលក្នុងពេលដំណាក់កាលគេងរបស់យេីង ដែលភាគច្រេីនយេីងថាមកពីឈាមរត់មិនស្មេី រឺខួរក្បាល ចរន្តភ្នែក សាច់ដុំយេីង នៅពាក់កណ្ដាលដេកលក់ និងពាក់កណ្តាលនៅមិនទាន់លក់។ ចឹងអាការៈនេះវាធ្វេីអោយយេីងកម្រេីកខ្លួនមិនបាន​ និយាយមិនចេញ​ ហេីយ​ឃេីញជារូបខ្មោចពីរបីនាទីអី​អញ្ចឹង​​។ ដោយសារតែញ៉ុមធ្លាប់កេីតវាពីរបីដងដែរ ចឹងគិតថាអោយតែខំរេីខ្លួនអោយកំរេីកដៃបានបន្តិច ដឹងតែចេញផុតពីវាហេីយ។ ហ្នឹងបានមិនខ្លាចទៅ។

ចឹងហេីយពេលថ្ងៃយេីងក៏ចេញដេីរធម្មតា ដល់ពេលយប់ឡេីងមុនចូលគេងក៏និយាយលេងជាមួយពួកម៉ាកថា “ឡូវកូនចៅសុំដេកតែមួយយប់ទេ ស្អែកទៅផ្ទះវិញហេីយ”។ មានណា មកទាំងយប់មួយសារទៀត ធ្វេីអោយញ៉ុមមានអារម្មណ៍ដូចកាលពីព្រលឹមចឹង (អាហ្នឹងពេលចូលដេក) កំរេីកអត់រួចអីចឹង ទាល់តែ នមោតស្ស បីចប់បានដេកលក់។ វគ្គ​បន្ទាប់​អារម្មណ៍ពេលហ្នឹងប្រាប់ថាពេលពាក់កណ្តាលអាធ្រាត​ ហេីយអានេះនៅក្នុងយល់សប្តិម្ដង​ តែអាលក្ខណៈយល់សប្តិ 4D បែបយេីងដឹងខ្លួនទាំងអស់ ហេីយសំខាន់ដឹងថាអញនៅក្នុងយល់សប្តិខ្លួនឯងទៀត ធ្វេីម៉េចត្រូវចេញអោយផុត។ មានណា​ លែងចាប់ទាញជេីងញ៉ុមទម្លាក់ពីលេីគ្រែម៉ង ហេីយធ្វេីអោយយេីងមានអារម្មណ៍ថាក្បាលយេីងនៅចុងគ្រែចឹងម៉ង។ ពេលនឹងអត់ភ្ញាក់ទេ នៅបន្តគេងចឹងរហូត។

ឡូវដល់វគ្គបញ្ចប់ម្តង ដោយសារពួកយេីងត្រូវឡេីងកាប៉ាល់ហោះម៉ោងប្រហែល ៧​ទៅ៨ព្រឹក ចឹងត្រូវភ្ញាក់ប្រហែលម៉ោង ៤ អី ហេីយមុនចូលគេងហ្នឹង ញ៉ុមក៏ស្រែកប្រាប់ពួកម៉ាកញ៉មថា “អាយីនហ្អែងដាក់ម៉ោងរោទិ៍ផង អញខ្ចិលដាក់ណាស់ ទូរស័ព្ទកំពុងសាក”។ ពេលកំពុងដេកនឹង ស្រាប់តែឃេីញ ដៃម្ខាងហោះមកចុចក្បាលពោះញ៉ុម រហូតដល់កន្ទ្រាក់ភ្ញាក់ទាំងពួកម៉ាកញ៉ុមដែលកំពុងដេកនៅគ្រែមួយទៀតនឹងដែរ។ វាក៏បែបស្លន់​ សួរញ៉ុមកេីតអីៗ។ ញ៉ុមក៏ប្រាប់វាថា អញឃេីញដៃមួយមកចុចក្បាលពោះអញ។ វាក៏ថាហែងយល់សប្តិទេដឹង។ ញ៉ុមក៏ថា”អេី! បេីកំពុងតែដេក ប្រហែលហេីយចឹង”។ អ្វីដែលគាប់ជួនជាងនេះទៅទៀតនោះគឺ ប្រហែល៥វិនាទី​ ក្រោយពីយេីងនិយាយគ្នាចប់ភ្លាម ម៉ោងក៏រោទិ៍ភ្លាម។ ពេលនោះហេីយដែលយេីងចាប់ផ្តេីមបាស់សក់ ហេីយរត់ទៅបេីកភ្លេីងពេញបន្ទប់ ហេីយងូតទឹកងូតអី ចេញប៉ាដោយ។

ចឹងបានថា ទៅណាមកណា គេងណាអី សុំគេមុនផង។ បេីបានគេចិត្តល្អ គេមកជួយដាស់យេីងមុនម៉ោងរោទិ៍ទៀត។ រឿងក៏ចប់ទៅតែប៉ុននេះ ព្រោះយេីងចង់សួរអ្នកធ្វេីការនៅនឹងដែរ តែគិតឡេីងគិតចុះក៏ខ្ជិលព្រោះយេីងក៏មិនបានគេងនឹងទៀតផង។ លេីកដំបូង​គិតថា Sleep Paralysis ចុះ​អាលេីក​ទីពីរ​ វាដូចជា​ sleep paralysis ញយ​ពេក​ហេីយដឹង​ ។ ចឹងបេីនរណាធ្លាប់មានបទពិសោធន៍អីចឹង ចែកគ្នាស្ដាប់ផង។​ #ignorespelling&typo ​»។

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ ​ជឿឬមិនជឿ?

92828408_2596599050581908_9062154671258337280_o