កាន់តែក្តៅហើយ! បាងកក ហាមឃាត់ការលក់គ្រឿងស្រវឹងចំនួន ​១០ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាលវីរុស Covid-19

វីរុស ​Covid-19  បាននឹងកំពុងតែក្លាយទៅជាវីរុសរាលដាលជាសកលពាសពេញពេញពិភពលោក ​រាប់ទាំងប្រទេសកម្ពុជាយើងក៏មានការរកឃើញករណីអ្នកផ្ទុកនេះជាបន្តបន្ទាប់ដែរ ​តែគ្រាន់តែស្ថានភាពមានកម្រិតស្រាលជាងប្រទេសជិតខាងដូចជាប្រទេសថៃ ​និងវៀតណាមជាដើម។

ជាក់ស្តែងប្រទេសថៃហាក់មានការរាលដាលខ្លាំង ​ដោយខាងរដ្ឋាភិបាលថៃ  បានថែមបានចេញបម្រាមជាបន្តបន្ទាប់ក្នុងការរឹតត្បិត និងហាមឃាត់សិទ្ធិសេរីភាពមួយចំនួនដោយការដាក់បម្រាមគោចរ ​ដើម្បីចៀសវាងការដើរហើរសេរីផ្តេសផ្តាសនាំឱ្យមានហានិភ័យនៃការឆ្លងវីរុសមួយនេះ។

Bangkok Sean Pavone Shutterstock

បន្ថែមពីនេះផងដែរ  ទីក្រុងបាងកកទើបដាក់ចេញនូវបម្រាមមួយថែមទៀត គឺការហាមឃាត់ចរាចរណ៍លក់ដូរគ្រឿងស្រវឹងរយៈពេល ១០ថ្ងៃ ហើយបម្រាមនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ២០ ខែមេសា ​ដែលយើងបានដឹងថានេះជាកំឡុងពិធីបុណ្យសង្ក្រានថៃ  ត្រូវនឹងពិធីបុណ្យចូលឆ្នាំខ្មែរដែលមានលក្ខណៈជួបជុំអ៊ូអរ ​ហើយនេះពិតជាវិធានការដ៏ប្រសើរមួយផងដែរ។


Grand Palace Night Bangkok Thailand_980x650

គួរឱ្យដឹងផងដែរថា វិធានការរឹតបន្ដឹងជាបន្តបន្ទាប់នៅក្នុងប្រទេសថស ​ត្រូវបានអនុវត្តដោយសារតែនៅក្នុងប្រទេសថៃបានចាប់ផ្ទុះវីរុសនេះតាំងពីខែមីនាមក ​ហើយប្រទេសថៃក៏កំពុងតែស្ថិតនៅក្នុងស្ថានការប្រកាសអាសន្នទៀតផង៕

Boozeban 1

ប្រភព៖ BangkokPost