ជារៀងរាល់ឆ្នាំ នៅក្នុងកម្មវិធីទទួលទេវតាឆ្នាំថ្មី ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរទូរទស្សន៍ជាតិកម្ពុជា ហៅកាត់ ទ.ទ. ក តែងតែផលិតវីដេអូនៃកម្មវិធិទទួលទេវតាឆ្នាំថ្មីជាទៀងទាត់ ដោយមានការចាក់ផ្សាយទៅតាមពេលវេលាម៉ោង នៃមហាសង្ក្រាន្តឆ្នាំនីមួយៗជានិច្ច។
ទោះជាយ៉ាងនេះក្តី កម្មវិធីនៃការថតពិធីទទួលទេវតាឆ្នាំ ថ្មី ហាក់មានភាពដដែលៗ មិនមានអ្វីប្លែកថ្មី រហូតមានការរិះគន់ជាខ្លាំងកាលពីប៉ុន្មានឆ្នាំមុន ដោយមានការទាមទារបច្ចេកទេស និងកាត់តថ្មីទៅតាមយុគសម័យទំនើប។
ហាក់ទទួលបានការរិះគន់ក្នុងន័យស្ថាបនាច្រើន ស្របដោយមានថ្នាក់ដឹកនាំទូរទស្សន៍ជាតិថ្មីផងនោះ ពិតជាភ្ញាក់ផ្អើលណាស់ សម្រាប់ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ទេវតាឆ្នាំថ្មី ឆ្នាំជូត យាងមកនៅវេលាម៉ោង ២០និង ៤៨ នាទីយប់ ពិធីផ្ទេរតំណែងទេវតាឆ្នាំថ្មី ឆ្នាំជូត ព្រះនាងគោរាគទេវី ត្រូវបានថតជាមួយនឹងការតុបតែងឆាកថ្មី រួមជាមួយនឹងបច្ចេកទេសប្លែកថ្មិធ្វើឱ្យមានការសាទរជាខ្លាំង។
បើទោះបីជាការថតនៅក្នុងឆ្នាំ ២០២០ នេះ មិនល្អឥតខ្ចោះមែន តែអាចនិយាយថាយេីងចាប់ផ្តេីមផ្លាស់ប្តូរឱ្យកាន់តែស្អាត និងប្រសេីរជាងមុនជាមួយបច្ចេកវិទ្យាទំនេីប ដោយសង្ឃឹមថាឆ្នាំក្រោយៗនឹងកាន់តែឡូយជាងនេះទៅទៀត។
គួរឱ្យដឹងផងដែរថា សម្រាប់ការថតកម្មវិធីផ្ទេរតំណែងឆ្នាំថ្មីនេះ ត្រូវបានផលិតដោយទូរទស្សន៍ជាតិកម្ពុជា សហការជាមួយនឹង Blue Media ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម ៖