ដោយសារតែវីរុស Covid-19 ជាវីរុសរាតត្បាតជាសកលធ្វើឱ្យប្រទេសជាច្រើនរងផលប៉ះពាល់ដោយសារតែវីរុសនេះ ថែមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសជាច្រើន រួមទាំងប្រទេសកម្ពុជាយើងផងដែរ។
ដោយសារតែការបិទជើងហោះហើរស្ទើរតែគ្រប់ប្រទេសដើម្បីបង្ការការរាលដាលនៃវីរុស Covid-19 នេះ បានធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូនជទាំងអស់ សូម្បីតែប្រទេសកម្ពុជាយើងពេលនេះក៏បានប្រកាសបិទការទទួលបញ្ញើផ្ញើទៅគ្រប់ប្រទេសទាំងអស់ទៀតផង។
យោងតាមរយៈគណនីហ្វេសប៊ុកជាផ្លូវការរបស់ ប្រៃសណីយ៍កម្ពុជា បានឱ្យដឹងថា៖ « ប្រៃសណីយ៍កម្ពុជាមានកិត្តិយស សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ឲ្យបានជ្រាបថា ការទទួលបញ្ញើផ្ញើទៅគ្រប់ប្រទេសទាំងអស់ ត្រូវបានផ្អាក ដោយសារបញ្ហាជំងឺរលាកផ្លូវដង្ហើម COVID-19 បណ្តាលឲ្យមធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាស អាក់ខានស្ទើរតែទាំងស្រុង ។ យើងខ្ញុំនឹងជូនដំណឹង អំពីការបើកទទួលផ្ញើបញ្ញើ ឡើងវិញ នៅពេលខាងមុខ » ៕