មិននឹកស្មានសោះថា កាលពីទសវត្ស​៨០ ថ្នាក់ដឹកនាំកូរ៉េខាងជើង បាន​​​ឈូសកូនភ្នំកសាង​ព្រះ​រាជ​ដំណាក់​ថ្វាយ​ព្រះ​ករុណា​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ ដែលនៅថែរក្សាគង់វង្សដល់បច្ចុប្បន្ន

នេះអាចជារឿងមួយដ៏ភ្ញាក់ផ្អើល និងស្ទើរតែគ្មានអ្នកដឹងនោះទេថា ​តាមរយៈ​ប្រវត្តិសាស្ត្រ​ កូរ៉េខាងជើងធ្លាប់បានកសាងព្រះ​រាជ​ដំណាក់​មួយមានឈ្មោះថា ឆាង​ ស៊ូអ៊ុន​ ថ្វាយព្រះមហាវីរក្សត្រកម្ពុជានៃយើង ក្នុង​សាធារណរដ្ឋ​ ប្រជាមានិត​ ប្រជា​ធិបតេយ្យ​កូរ៉េ​ (កូរ៉េ​ខាង​ជើង​) ។

ក្រោម​តំរិះ​ដ៏ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម​សេនា​ប្រមុខ​ គីម​ អុីល​សុង​ អ្នក​ដឹកនាំ​ដ៏ឆ្នេីម​នៃប្រជាជាតិ​កូរ៉េ​ បាន​ឈូស​ឆាយ​កូន​ភ្នំ​មួយ​ ហេីយ​កសាង​ព្រះ​រាជ​ដំណាក់​ ឆាង​ ស៊ូអ៊ុន​ ក្នុង​ទសវត្ស​ទី​៨០​ ថ្វាយ​ព្រះ​ករុណា​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ​ ព្រះ​បរមរតនកោដ្ឋ​ និងសម្តច​ព្រះ​មហា​ក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​គង់​ស្នាក់នៅ​ ទោះបី​ស្តេច​មិន​គង់​នៅ​ប្រទេស​កូរ៉េ​ក៏​ដោយ ​ក៏​ថ្នាក់​ដឹកនាំ​កូរ៉េ​មិន​អនុញ្ញាត​ជូន​ដល់​ថ្នាក់​ដឹកនាំ​ជាតិ​ អន្តរជាតិ​ឯទៀត​ស្នាក់នៅ​ដែរ​ ហេីយ​មាន​ការថែទាំយ៉ា​ងហ្មត់ចត់​រហូត​មកដល់​បច្ចុប្បន្ន​នេះ​។

94193368_2566853703530412_7806029208517345280_o

នៅ​ឆ្នាំ​១៩៩១​ ព្រះ​រាជ​ដំណាក់​ ឆាង​ស៊ូអ៊ុន​ ធ្លាប់បាន​ទទួល​ការប្រជុំ​ត្រី​ភាគី​មាន​ សម្តេច​ឪ​ សម្តេច​តេជោ​ ហ៊ុន​សែន​ និង​សម្តេច​ សឺន​ សាន​ ដេីម្បី​រក​ដំណោះស្រាយ​នយោបាយ​បង្រួបបង្រួម​ជាតិ​។

គួរឱ្យដឹងផងដែរថា នៅមុខ​ព្រះ​រាជ​ដំណាក់​ ក៏មាន​បឹងធំ​មួយ​ឈ្មោះ​ថា​ បឹង​សុភមង្គល​ សំរាប់​ទុក​ទឹក​ប្រើប្រាស់​បព្ចូាន​ទៅ​ស្រែ​របស់​ប្រជាជន​ដែល​នៅ​ជុំវិញ​តំបន់​នោះផងដែរ ​ដែលពោរពេញទៅដោយទេសភាពស្រស់ស្អាតបែបធម្មជាតិ ស្ថិតនៅក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ៕

រក្សាសិទ្ធអត្ថបទ និងរូបភាព៖ លោកជំទាវ កែ គីមសែ

93650499_2566853980197051_5980102988805439488_o

94133330_2566853763530406_7008937171629375488_o


93907465_2566853906863725_8163885269439741952_o

94250958_2566853970197052_8455599912040529920_o

93844139_2566853723530410_4373338796905725952_o

93853268_2566853786863737_4524244293916819456_o

93482122_2566853863530396_505285756864954368_o

93848184_2566853806863735_8610275737502482432_o

93803848_2566853823530400_4190491761258266624_o

93590074_2566853916863724_1897264935008731136_o