ល្បីថាត្រឹមអ្នកសារព័ត៌មានសោះ ងារសុទ្ធតែ ឯកឧត្តម និងលោកជំទាវ ​ពេលនេះក្រសួងព័ត៌មានចេញមកបកស្រាយហើយថា ​!

កាលពីម្សិលមិញនេះ មានអ្នកលេងបណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើល និងរិះគន់ជាខ្លាំង ​ដោយសារតែមានសារព័ត៌មានថ្មីមួយទើបតែបង្កើតឡើងសោះ ​តែកាតបុគ្គលិកមានងារសុទ្ធតែឯកឧត្តម និងលោកជំទាវ​​ធ្វើឱ្យមានការងឿងឆ្ងល់  ថែមទាំងស្នើឱ្យក្រសួងព័ត៌មានចេញមុខបកស្រាយផងដែរ។

93478281_1178200599199293_473878155677925376_n

នៅថ្ងៃនេះ ​ផងដែរ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍បានបំភ្លឺថា ក្រសួងព័ត៌មានមិនដែលប្រើប្រាស់គោរមងារ ក្នុងលិខិតអនុញ្ញាត ឬបណ្ណសារព័ត៌មានដែលចេញដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នោះទេ  ដោយការចេញបណ្ណ សម្គាល់ខ្លួន ​ឬបណ្ណព័ត៌មាន ​គឺជាការទទួលខុសត្រូវរបស់អង្គភាពផ្ទាល់ មិនពាក់ព័ន្ឌនឹងក្រសួងព័ត៌មានឡើយ។


សូមអានសេចក្តីបំភ្លឺទាំងស្រុងខាងក្រោមនេះ ៖

94149020_1178200579199295_6230814394675101696_n