ផ្ទុះការភ្ញាក់ផ្អើល ករណីមានសត្វខាំអ្នកចុះលេងទឹក​នៅស្រុកដំឡូត​ ខេត្តបាត់​ដំបង​ ពេលនេះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចេញសេចក្តីបំភ្លឺហើយ

កាលពីប៉ុន្មានថ្ងៃមុននេះ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ​ដោយសារតែមានអ្នករងគ្រោះត្រូវសត្វក្នុងទឹកខាំមិនដឹងជាសត្វអ្វីឡើយ ​នៅពេលដែលចុះលេងទឹកនៅក្នុងសួនកម្សាន្តមួយនៅក្នុងខេត្តបាត់ដំបង  ដោយស្នាមនេះទំនងជាសត្វដែលនៅក្នុងទឹកមានធ្មេញច្រឹបសត្វមនុស្ស ​បង្កឱ្យមមានការភ័យខ្លាចជាខ្លាំងសម្រាប់អ្នកដែលលេងបណ្តាញសង្គម។

ស្រាប់តែថ្ងៃនេះ ស្នងការដ្ឋានខេត្តបាត់ដំបង  បានចុះធ្វើការស្រាវជ្រាវដោយផ្ទាល់នៅក្នុងករណីនេះ  ដើម្បីការពារសុវត្ថិភាពប្រជាពលដ្ឋ និងអ្នកមកលេងកម្សាន្តហើយក៏បានរកឃើញហេតុផល រួមទាំងសត្វក្នុងទឹកដែលបង្កគ្រោះនេះ។

93571784_1353659334821711_2003556832894779392_n

តាមរយៈគណនីហ្វេសប៊ុកជាផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា៖ «សេចក្តីបំភ្លឺ៖(ករណីសត្វខាំអ្នកចុះលេងទឹក​នៅស្រុកដំឡូត​ ខេត្តបាត់​ដំបង​)

-ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​ មានកិត្តិយសសូមជម្រាបជូនសាធារណ:ជន​ ពិសេសបងប្អូនអ្នកនិយមប្រេី​ប្រាស់បណ្តាញសង្គមជ្រាបថា​ ដោយបានកត់​សម្គាល់ឃេីញ មានការបង្ហោះរូបភាពនិងខ្លឹម​សារ​ព័ត៌មានស្តីពីករណី​ មានសត្វ(ខាំ)​ប្រ​ជា​ពល​រដ្ឋ​ដែលចុះលេងទឹកនៅក្នុងស្ទឺងឬអូរ​ នៅ​មូល​ដ្ឋានខ្លះនៃស្រុកសំឡូត​ ខេត្តបាត់​ដំបង​ រហូត​​​បណ្តាលឲ្យដាច់សាច់​ មានរបួសស្លាកស្នាម​លេី​ដៃ​ ជេីង​ និងខ្លួនប្រាណ​ ផងដែរ។

រូបភាពដែលមានភ្ជាប់ដោយខ្លឹមសារក្នុង​បណ្តាញ​សង្គមផងនោះ​ បានបង្កឲ្យមានការ​ងឿងឆ្ងល់​ ការព្រួយបារម្មណ៍ភ័យខ្លាច​ និងបានសាកសួរគ្នាជាបន្តបន្ទាប់អំពី​មូលហេតុនៃករណីខាងលេី។

94146779_1353659328155045_7754501132952535040_n


ដោយមេីលឃេីញនូវបញ្ហាដូចបានជម្រាបជូនខាងលេី​ ក្រុម​ការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ បានទាក់ទងទៅ​លោក​វរសេនីយ៍​ឯក​ កោ​ ស៊ុនកាំង​ អធិការនគរ​បាលស្រុកសំឡូត​ ដេីម្បីបំភ្លឺរឿងនេះ​ ហេីយ​លោកអធិការបានឲ្យដឹងថា​ ករណីខាងលេីគឺ​ បង្កឡេីងដោយសត្វកំពត(ត្រីកំពត)ដែលស្ថិតនៅក្នុងទឹកអូរឬទឹកស្ទឹងនៃមូល​ដ្ឋានខ្លះក្នុងស្រុកសំ​ឡូត​ខេត្តបាត់​ដំបង​ ហេីយ​បញ្ហានេះពីមុនមកក៏ធ្លាប់​កេីតមានដែរ​ ។

ជាមួយនេះក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបាតដំបង​សូមជូនដំណឹងចំពោះបងប្អូនប្រជាពល​រដ្ឋដែលអញ្ជេីញទៅលេងទឹកអូរឬទឹកស្ទឹងក្នុងភូមិសាស្រ្តខាងលេី​ មេត្តាជ្រាបនិងមេត្តាប្រុងប្រយ័ត្នចំពោះបញ្ហានេះផង​ ម៉្យាងក៏សូមម្ចាស់រម្មណីយ​ដ្ឋាន​ និងអាជ្ញាធរមូលដ្ឋានជួយផ្តល់ព័ត៌មាននេះជូនប្រជាពលរដ្ឋនិងភ្ញៀវអញ្ជេីញទៅកំសាន្តបានជ្រាបជាព័ត៌មាន​ ដោយសេចក្តីគោរពបំផុត​ សូមអរគុ​ណ៕(ក្រមការងារប្រតិកម្មរហ័សរូបភាព​FB​)​By kosal!@@20/4/2020 »៕

93914698_1353659414821703_1320634007511105536_n

94258548_1353659398155038_9112257225702768640_n

93587419_1353659531488358_5364671266626207744_n

94051497_1353659431488368_7185495129614974976_n

94016946_1353659371488374_3276741313029996544_n