ហាមធ្វើរឿង ៥យ៉ាង ​ទាក់ទងនឹងការប្រើប្រាស់លុយ នៅក្នុងវិបត្តិ ​Covid-19

លោកអ្នកប្រហែលជាបានជ្រាបច្បាស់រួចមកហើយថា បច្ចុប្បន្ននេះ សេដ្ឋកិច្ចរបស់ពិភពលោក រួមទាំងប្រទេសកម្ពុជាផងនោះ​ កំពុងប្រឈមមុខបញ្ហាខ្លាំង ក្នុងវិបត្តិវីរុសរាលដាលជាសកល ​Covid-19  ។ ហេតុដូច្នេះយើងត្រូវចាំបាច់ត្រូវរៀបចំខ្លួនឱ្យបានរួចរាល់ និងមានវិន័យទុកដាក់លុយកាក់ឱ្យបានខ្ជាប់ខ្ជួនបំផុត ទើបយើងមិនសូវរងគ្រោះខ្លាំងនៅក្នុងកង្វះខាតនានា។

Currency Notes 700x

ខាងក្រោមនេះគឺជាចំណុចទាំងប្៥ទាក់ទងទៅនឹងការប្រើលុយលុយ ដែលអ្នកមិនគួរធ្វើឡើយនៅពេលនេះ៖

១. ឱ្យលុយគេខ្ចី

អោយលុយគេខ្ចីនៅពេលនេះអាចជាហានិភ័យមួយ ជាពិសេសប្រសិនបើអ្នកមិនបានកំណត់រយៈពេល អោយសងវិញត្រឹមត្រូវ។ ដូចដឹងហើយថា បញ្ហាសេដ្ឋកិច្ចកំពុងជួបប្រទះ ហេតុដូច្នេះកូនបំណុលអាចនឹងរងគ្រោះប៉ះពាល់ប្រាក់ចំណូល ឬ បាត់បង់ការងារបាន។ អ្វីដែលរឹតតែគ្រោះថ្នាក់ទៀតនោះ គឺកូនបំណុលអ្នកយកលុយទៅទិញសម្ភារៈប្រើប្រាស់ ជាជាងយកទៅបង្វិលលុយរកស៊ីលក់ដូរ។

Digital Dollar Covid19 Coronavirus 810x524

២. ខ្ចីលុយដែលមានការប្រាក់ខ្ពស់ ឬ មិនទៀង

ស្នើយកកម្ចីដែលត្រូវបង់ប្រាក់ច្រើនក្នុងមួយខែៗ នៅពេលនេះ មិនមែនជារឿងល្អនោះទេ។ អ្នកត្រូវចាំថា ប្រាក់ចំណូលអ្នកមានហានិភ័យគ្រប់ពេល ហេតុដូច្នេះប្រសិនបើមានរឿងអ្វីមួយកើតឡើង អ្នកអាចប្រឈមមុខខ្ពស់ជាមួយម្ចាស់បំណុល ដែលអាចបង្ខំអោយលក់ទ្រព្យសម្បត្តិដែលមាន និង ធ្វើអោយខូចពិន្ទុក្រេឌីតផងដែរ។ មានកម្ចីខ្លះទៀត គឺជាប្រភេទអត្រាកាក់ប្រែប្រួល ហេតុដូច្នេះក្នុងលក្ខ័ណ្ឌ សេដ្ឋកិច្ចមានបញ្ហាអ្វីកើតឡើង នោះអ្នកនឹងតម្រូវអោយបង់ប្រាក់បន្ថែមទៀត។

Covid 19 Cash 810x524

៣. ស្នើយកកម្ចីថ្មី


មិនថាទិញទូរសព្ទ ម៉ូតូ រថយន្ត ផ្ទះ ឬ ដីនោះទេ នេះអាចជាមិនមែនជាពេលវេលាល្អឡើយ ប្រសិនបើអ្នកជ្រើសមធ្យោបាយទិញតាមបែបបង់រំលស់នោះ។ ហានិភ័យនោះគឺមិនត្រឹមតែអ្នកអាចគ្មានលទ្ធភាពបង់នោះទេ តែនៅពេលដែលអ្នកចង់លក់ចេញ​ ក៏តម្លៃស្ថិតនៅក្រោមទីផ្សារខ្លាំងដែរ។ វាអាចជាឱកាសល្អ ព្រោះរបស់ទាំងនេះកំពុងត្រូវបានបញ្ចុះតម្លៃ តែសូមសិក្សាអំពីហានិភ័យផង ថាអ្នកអាចប្រឈមជាមួយ ឬ អត់?

106240611 1573586744958gettyimages 999553126

៤. ប្រកបការងារដោយមិនយកចិត្តទុកដាក់

មិនថាអ្នកធ្វើការអោយអ្នកដទៃ ឬ ធ្វើជាម្ចាស់ជំនួញខ្លួនឯងក្តីឡើយ សូមយកចិត្តទុកដាក់អោយបានខ្ពស់។ បើអាច កុំទាន់អាលស្នើសុំថ្ងៃសម្រាកអី និង បំពេញកិច្ចការងារអោយបានពេញដៃពេញជើង។ មូលហេតុនោះគឺមិនមែនមកពីចៀសវាងកុំអោយម្ចាស់ក្រុមហ៊ុនបណ្ដេញអ្នកចេញតែមួយមុខនោះទេ ក៏ប៉ុន្តែអ្នកត្រូវរួមចំណែកនាំយកការរីកចម្រើន និង បន្តអាយុជីវិតក្រុមហ៊ុន ឬ ជំនួញទៅមុខទៀត ព្រោះបច្ចុប្បន្នស្ថាប័នអ្នកអាចនឹងកំពុងជួបប្រទះបញ្ហាដែរ។

Thinking Money Getty

៥. ប្រថុយលើការវិនិយោគ

នេះអាចជាពេលវេលាដ៏លំបាក តែក៏ជាឱកាសដ៏ល្អដែរ ប្រសិនបើអ្នកចង់ទិញ ផ្ទះ-ដី ឬ បើកជំនួញថ្មីមួយ។ មុននឹងចាប់ផ្តើម សូមធ្វើការវិភាគហានិភ័យ និង ឱកាសដែលអ្នកអាចចំណេញអោយបានដិតដល់។ ប្រសិនបើអ្នកមិនច្បាស់ និង ចាំពឹងលើភ័ព្វព្រេងវាសនានោះ យើងសូមលើកទឹកចិត្តមិនអោយធ្វើអី ល្អជាង៕

ប្រភព៖ CamboFinance

Man Sitting At Table With Dollar Bills And Coins In Front Of Him Cash Money