រមនីយដ្ឋាន ទឹកជ្រោះឱម៉ាល់

ក្នុងកាលះទេសះកំពុងវឹកវរដោយសារជំងឺ Covid 19 ប្រជាជនៅទូទាំងពិភពលោកតម្រូវអោយនៅគេហដ្ឋានមិនអាចចេញដំណើរទៅធ្វើការ ឬទៅទីកន្លែងណាមួយដែលខ្លួនប៉ងបានឡើយ កំឡុងពេលនេះយើងអាច ស្រមៃទៅកន្លែងផ្សេងៗដែលយើងចង់ទៅ ដូចជារមនីយដ្ឋាន ឬតំបន់កម្សាន្តផ្សេងៗ ។ ថ្ងៃនេះខ្ញុំសូមលើកយករមនីយដ្ឋានមួយកន្លែងដែលមានទីតាំងស្ថិតនៅខេត្តកំពត ជារមនីយ៍ដ្ឋានដែលមនុស្សទាំងឡាយ គួរតែធ្វើដំណើរកម្សាន្ត ព្រោះតែទីតាំងដ៏ស្រស់ស្អាត រួមជាមួយនឹងទឹកដ៏ថ្លាឆ្វេង ដែលផ្តល់នូវភាពស្រស់ស្រាយផុតអារម្មណ៍ហ្មងសៅដែលត្រូវជាប់គាំងនៅក្នុងគេហដ្ឋានដែលមានរយះពេលមួយថ្ងៃស្មើនឹងមួយសហវត្សន៍ ។

នោះគឺ រមនីយដ្ឋាន ទឹកជ្រោះឪម៉ាល់............

បើយើងធ្វើដំណើរចេញពីទីរួមខេត្តកំពត នាតាមផ្លូវទៅទឹកឈូ ចំងាយ ១១គ.ម យើងនឹងទៅដល់រមនីយដ្ឋានមួយកន្លែង ដែលភាគច្រើនមិនសូវស្គាល់ នឹងចាប់អារម្មណ៍ ។ ទឹកធ្លាក់ជ្រោះឪម៉ាល់ជារមណីយដ្ឋានធម្មជាតិមួយនៅខេត្តកំពតដែលមានភ្ញៀវទេសចរណ៍តិចតួចណាស់ស្គាល់ពីវា មិនថាភ្ញៀវជាតិ អន្តរជាតិ ឬភ្ញៀវក្នុងខេត្តនោះទេក៏មិនសូវស្គាល់ពីទីកន្លែងធម្មជាតិមួយនេះដែរ។ ទឹកធ្លាក់ជ្រោះឪម៉ាល់នេះស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូខេត្តកំពត។ ភ្ញៀវទេសចរអាចធ្វើដំណើរដោយជិះម៉ូតូ កង់ ឬដើរដោយថ្មើរជើង កាន់តែល្អ។ ទឹកជ្រោះឪម៉ាល់មានចម្ងាយប្រហែល១១គមពីក្រុងកំពត យើងអាចធ្វើដំណើរពីក្រុងកំពតទៅរមណីដ្ឋានទឹកឈូ លុះហួសវត្តស្នំប្រាំពីរបន្ទិច មានផ្លូវបត់ឆ្វេងទៅត្រង់ យើងធ្វើដំណើរដោយទោចក្រយាន្តប្រហែល៧គម និងត្រូវដើរថ្មើរជើងតាមជើងភ្នំប្រហែល៤គមទៀតទើបទៅដល់។ នៅតាមផ្លូវយើងអាចទស្សនាបាននូវព្រៃឈើដ៏ខៀវស្រងាត់​នារដូវវស្សា និងអាចទស្សនាចំការដំណាំ​ហូប​ផ្លែជា​ច្រើន​នៅតាមដងផ្លូវ ជាពិសេសចំការធូរេនដែលដំណាំហូបផ្លែ តំណាងខេត្តកំពត។ ពេលទៅដល់ទីនោះយើងនឹងឃើញទឹកធ្លាក់ដ៏ស្រស់ស្អាតកំពុងលាក់ខ្លួននៅក្នុងជ្រលងភ្នំនៃជួរភ្នំបូកគោ ទឹកត្រជាក់ដូចទឹកកក ព្រមទាំងមានដើមឈើជុំវិញខៀវស្រងាត់ សំលេងសត្វបក្សាយំលឺអឺងកងពេញព្រៃ និងខ្យល់អាកាសត្រជាក់ជាប់ចិត្តដិតអារម្មណ៍អ្នកដែលបានទៅទីនោះមិនចង់អោយត្រលប់មកវិញឡើយ ។


រក្សាសិទ្ធដោយ ស្តេចផារ៉ាអង់

New Project (3)