គណសង្ឃនាយក និងក្រសួងអប់រំ យុវវជន និងកីឡា បានបញ្ចប់បញ្ហារបស់ លោកគ្រូ ឡុង សារិន ដោយត្រឹមត្រូវហើយ ក្រោយការបញ្ចេញអត្ថន័យលើកឡើងពីព្រះពុទ្ធសាសនា

ថ្មីៗវីដេអូបង្រៀនតាមអនឡាញមុខវិជ្ជាភាសាខ្មែរ ​ដែលបង្រៀនដោយលោកគ្រូដ៏ល្បី ​គឺលោកគ្រូ  ឡុង ​សារិន  ពន្យល់ស្តីពីភាសាខ្មែរ ​រួមទាំងព្រះពុទ្ធសាសនានោះ ​ត្រូវបានមនុស្សមួយចំនួនយល់ថាមានភាពមិនសមរម្យ រួមទាំងគណសង្ឃផងដែរ។

95097829_323811465255599_4844354120657666048_n

នៅក្នុងនោះ​សម្តេច​ព្រះ​អគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេច​ព្រះ​សង្ឃ​នាយក​នៃព្រះរាជាណាចក្រកម្ពុជា បានសេចក្តីសំណើជូនទៅឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និងកីឡា ដើម្បី​ធ្វើការណែនាំដល់លោកគ្រូឡុង សារិន អំពី​ការបង្រៀន​កន្លងមក ផងដែរ ​ដោយក្នុងសេចក្តីសំណើរនោះបាននិយាយថាលោកគ្រូ​បាននិយាយប្រមាថ​ម៉ាកងាយព្រះ​សង្ឃ​គណៈមហានិកាយ យ៉ាងធ្ងន់ធ្ងរ និងបណ្តុះនូវវប្បធម៌​ញ៉ុះញ៉ង់ដល់ព្រះសង្ឃគណៈមហានិកាយ​និងព្រះសង្ឃគណៈធម្មយុត្តកនិកាយ ពុទ្ធ​បរិស័ទ​និយមរាប់រានព្រះសង្ឃគណៈមហានិកាយ​និងព្រះសង្ឃគណៈធម្មយុត្តកនិកាយឱ្យបែកបាក់គ្នា ជាពិសេស​បង្កឱ្យមានភាពរើសអើងគ្នាក្នុងសហគមន៍និងសហគមន៍ដែរ។

95328128_2487651278001971_7253227609981452288_o

ដើម្បីជាការឆ្លើយតបនោះ ក្រសួងអប់រំបានធ្វើការស្រាយបំភ្លឺថាវីដេអូបង្រៀននេះមិនបានឆ្លងកាត់ក្រសួងអប់រំឡើយ ហើយក្រសួងអប់រំក៏បានការសោកស្តាយដែលវីដេអូមួយផ្នែកនេះជះឥទ្ធិពលដល់ផ្នត់គំនិតដល់យុវជន និងពុទ្ធបរិស័ទទូទៅ។ ហើយក្រសួងនឹងធ្វើការលុបវីដេអូ និងកែតម្រូវវីដេអូមួយនេះ។

95355751_2487651428001956_2207678207358926848_o


95540322_2487651234668642_2201683085848739840_o

បន្ថែមពីនេះ  ខាងភាគីក្រុមហ៊ុន ​E-Learning  Cambodia  ក៏បានចេញសេចក្តីបំភ្លឺបន្ថែមដែរថា មានសេចក្តីសោកស្តាយដែលចំពោះបញ្ហានេះ ​ហើយចំពោះវីដេអូបង្រៀនមួយនេះមិនបានលើកឡើងពីការបណ្តុះបង្អាប់ព្រះពុទ្ធសាសនាឡើយ  ផ្ទុយទៅវិញគឺជាការលើកតំកើង ​ជ្រោមជ្រែងព្រះពុទ្ធសាសនាឱ្យរឹងមាំ។ បន្ថែមពីនេះ ការបង្រៀននេះជាការឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនរបស់លោកគ្រូ​​ឡុង ​សារិន ប៉ុណ្ណោះ ​ដោយមុននឹងធ្វើការបកស្រាយលោកគ្រូក៏បានលើកដៃប្រណម្យសំពះជារឿយៗនៅពេលលើកឡើងមតិន័យស្ថាបនាមួយនេះ។

94839101_2487651288001970_598057050458554368_n

ទោះជាយ៉ាងណានាពេលនេះ គណសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ យុវវជន នឹងកីឡា បានបញ្ចប់បញ្ហារបស់ លោកគ្រូ ឡុង សារិន ដោយត្រឹមត្រូវហើយ សូមព្រះសង្ឃគ្រប់ព្រះអង្គ និងសាធារណៈជន ព្រះមេត្តា និងមេត្តាជ្រាប ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖