ធ្លាប់លេង Dota2 ច្រើនហើយ តោះ! មកស្គាល់ជើងខ្លាំងម្នាក់នៃ ព្រះរាជាណាចក្រកម្ពុជា

នៅក្នុងព្រះរាជាណាចក្រកម្ពុជា មាន​យុវជន និងវ័យកណ្តាលជាច្រើននិយមលេងហ្គេម អនឡាញ ជាច្រើនប្រភេទ ក្នុងនោងមាន ហ្គេមមួយប្រភេទដែលជាទីចាប់អារម្មណ៍បំផុត នោះគឺ Dota2 ។ ប្រាកដណាស់ មានយុវជន និងមនុស្សវ័យកណ្តាលដែលចាប់អារម្មណ៍ក្នុងការលេងហ្គេមប្រភេទនេះ ហើយ Game មួយនេះក៏ជាហ្គេមដែលជាហ្គេម លំដាប់ ៧ នៅលើពិភពលោក ។ មិនតែប៉ុណ្ណោះ Game Dota2 ក៏ជាហ្គេមដែលមានប្រាក់ រង្វាន់ខ្ពស់ គឺមានរហូតដល់លើសពី ៣០លានដុល្លារអាមេរិក ។

តោះ! ថ្ងៃនេះខ្ញុំសូមលើកយកជើងខ្លាំងម្នាក់ដែលធ្លាប់ទទួលពានរង្វាន់ទាំងក្នុងស្រុក និងក្រៅស្រុក ដែលសព្វថ្ងៃគាត់មានអាជីពជា Dota Player នៅអូស្ត្រាលី និងជាអតីតកីឡាករអេឡិចត្រូនិចនៅ កូរ៉េ នោះគឺ No7 (អ៊ូ ម៉េង) ។

No7 ឈ្មោះនេះពិតជាឡូយ និងប្លែក សម្រាប់ Dota2 Gamer មួយចំនួនប្រាកដជាធ្លាប់ស្គាល់ ធ្លាប់លឺ ជាក់ជាមិនខាន ព្រោះកីឡាករម្នាក់ គឺជា កីឡាករខ្មែរទីមួយទទួលពានរង្វាន់នៅក្រៅស្រុក ក្នុងស្រុក និងប្រកប អាជីពជា Dota2 Player ។

អូ៊ ម៉េង ជានិស្សិតឆ្នាំទី២ ដែលធ្លាប់ទៅប្រកួតនៅប្រទេសជាច្រើនដូចជា នៅ ម៉ាឡេសុី ឥណ្ឌូណេសុី ថៃ និងកូរ៉េ ក៏ដូចជាធ្លាប់ទទួលពានលេខ ១ នៅឥណ្ឌា សព្វថ្ងៃគាត់មានអាយុ ២៤ឆ្នាំហើយ គាត់ជាកីឡាករម្នាក់ដែលឆ្នើម និង ទទួលជ័យជំនះជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា ចំនួន ២ដង ដែលមាន Mountain Dew ជាអ្នករៀបចំកម្មវិធី (Dew Gaming Dota2 Championship) ដោយឡែកគាត់ក៏ធ្លាប់ទទួលជ័យជំនះដ៏អស្ចារ្យនៅប្រទេស ឥណ្ឌូណេសុី ម៉ាឡេសុី ថៃ កូរ៉េ និងឥណ្ឌា ដែលនេះអាចនិយាយបានថាជាមុខមាត់មួយនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។ លើសពីនេះទៅទៀត No7 ជាកីឡាដំបូងដែលអាចទៅប្រកួតនៅប្រទេស គឺ ហ្សាកាតា (One Jarkarta Esport Invitation) ។

សព្វថ្ងៃ No7 គាត់មាន MMR ចំនួន ៨៥០០ ហើយអ្វីដែលពិសេសទៀតនោះ គាត់ជា Gamer ទី១ របស់កម្ពុជា ដែលប្រកបរបរជា Gamer Dota2 នៅប្រទេសកូរ៉េ ដែលទទួលបានប្រាក់បៀវត្សន៍ចំនួន ១០០០$ ក្នុងមួយ ខែ ដែលនេះបានសបង្ហាញថា Game មិនមែនគ្មានប្រយោជន៍ទេ អ្វីៗសុទ្ធតែមានប្រយោជន៍ទាំងអស់ អ្វីដែលសំខាន់តើយើងអាចធ្វើអោយទៅជាប្រយោជន៍បាន ឬមិនបាន ។


No7 ជាមេរៀនមួយដែលយើងត្រូវស្វែងយល់ពីអ្វីដែលមានជុំវិញខ្លួនយើង គ្មានអ្វីដែលជាវត្ថុដែលគ្មានប្រយោជន៍ឡើយ សំខាន់លើយើងប្រើវាក្នុងផ្លូវដែលមានប្រយោជន៍ ឬគ្មានប្រយោជន៍ អាចនិយាយបានថា មនុស្សដែលគ្មានប្រយោជន៍ធ្វើអ្វីក៏គ្មានប្រយោន៍ រីឯមនុស្សដែលមានប្រយោជន៍ទោះជាធូលីក៏អាចក្លាយជារបស់មានប្រយោជន៍ !!

រក្សាសិទ្ធិដោយ ស្តេចផារាអង់

91907011_2565137020408961_1858929654652469248_o

31239445_1713958612017909_3966149916987752448_n