អបអរផង! ​ជនបរទេសដែលទទួលយុត្តិធម៌បានដីធ្លីមកវិញ ​ពេលនេះសម្តេច ​តេជោ ​បានផ្តល់សញ្ជាតិខ្មែរឱ្យទៀតមានឈ្មោះថ្មី ​សែន ​សំណាង

លោក Tom Obrien georger allen ជនជាតិអាមេរិកកាំង ជាអ្នកនេសាទម្នាក់នៅ រដ្ឋអាឡាស្កា ដោយបានស្រលាញ់កម្ពុជានឹងចង់រស់នៅកម្ពុជា ទើបសម្រេចចិត្តលក់ទូកនេសាទនិងទ្រព្យសម្បត្តិដែលបានខំប្រឹងធ្វើការស្ទើរមួយជីវិត ហើយបានទិញដី៦ប្លង់នៅក្បែរព្រែកនោះ ដើម្បីសង់ផ្ទះក្នុងក្តីស្រមៃកាលពី៤ឆ្នាំមុន ។ តែត្រូវបានភ្នាក់ងារអចលនទ្រព្យនោះបានលក់ដីរបស់គាត់ដោយគ្មានលិខិត ឯកសារពិតប្រាកដ​ ធ្វើឱ្យជនបរទេសស្វែងរកយុត្តិធម៌សុំឱ្យអាជ្ញាធរ និងថ្នាក់ដឹកនាំជួយ ​ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានធ្វើការអន្តរាគមន៍ដោយផ្ទាល់ផងដែរ ។  ដោយទីបំផុត ​ភាគីទាំងសងខាងបាសម្រុះសម្រួលគ្នា​ និងបានប្រគល់ដីមកលោក ​Tom  វិញ  ថែមទាំងសុំរាប់អានគ្នាបន្តទៅទៀត ​ដោយមានការដឹងឮពិអាជ្ញាធរខេត្តកំពតទៀតផង។

93652954_115751036767374_3602673371667496960_o 1 2

កាន់តែពិសេសពេលនេះក្រោយពីបានទទួលយុត្តិធម៌ និងបានទ្រព្យសម្បត្តិខ្លួនត្រលប់មកវិញ ​លោក ​Tom  ត្រូវបានសម្តេចតេជោ ​ហ៊ុន សែន ​ផ្តល់សញ្ជាតិខ្មែរដល់លោកមានឈ្មោះថ្មី ​សែន ​សំណាង ​ដោយអាចរស់នៅស្របច្បាប់ រស់នៅប្រកបរបររកស៊ិជួញដូរដូចប្រជាជនខ្មែរទៅទៅផងដែរ។

95126476_2756226194655437_6753054638020231168_o

95178790_2756225664655490_2103997370415972352_o

តាមរយៈគណនីហ្វេសប៊ុកលោក ​ដួង  តារា ​បានឱ្យដឹងថា៖ « ស្វាគមន៍បង សែន សំណាង


Welcome to Cambodia Bro SEN SAMNANG! ដោយក្តីអាណិតស្រឡាញ់ និងសណ្តោសដ៏ជ្រាលជ្រៅបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក ថម “ O’BRIEN GEORGE ALLEN “ ដែលមានសញ្ជាតិអាមេរិកាំងមកពីរដ្ឋ Tennessee, USA ត្រូវបានសម្តេចប្រមុខដឹកនាំស្នើសុំព្រះរាជក្រឹត្យផ្តល់សញ្ជាតិខ្មែរទៅព្រះមហាក្សត្រកម្ពុជាជូនលោក នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២០ ដែលបានប្តូរឈ្មោះជាផ្លូវការថា “សែន សំណាង” “Sen Samnang”។ ចាប់ពីពេលនេះតទៅ បង សំណាង មានសិទ្ធិរស់នៅប្រកបរបរទទួលទានទិញដូរអចលនទ្រព្យដូចពលរដ្ឋខ្មែរទូទៅនៅក្នុងប្រទេសកម្ពុជា។ អីក៏សំណាងម៉្លេះ!

ខ្ញុំបាទក្នុងនាមជាពលរដ្ឋខ្មែរស្រឡាញ់សន្តិភាព និងគោរពស្រឡាញ់ការដឹកនាំរបស់ សម្តេចតេជោ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ​និងសូមចូលរួមអបអរសាទរចំពោះបង សែន សំណាង ដែលបានក្លាយជាសញ្ជាតិកម្ពុជានៅថ្ងៃនេះ! ពិតជាមហាសំណាង ជាន់លើសំណាងមែន!

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែងដោយគ្មានការរើសអើង! ​»៕

94304717_114856626856815_7532538923902304256_o 1 1

95229022_2757697474508309_358187297390198784_o