CORONA GO ពី G-Devith Ft.ទេព បូព្រឹក្ស ​រ៉េបឡូយអស់ស្ទះ ហើយបង្កប់ន័យអប់រំសុខភាពពី Covid-19 ទៀត (មានវីដេអូ)

ដូចយើងបានដឹងហើយថាវីរុសកូរ៉ូណាថ្មី ​ឬ  Covid-19 គឺជាវីរុសរាតត្បាតជាសកលដែលធ្វើឱ្យប្រទេសជាច្រើនទាំងខាងអាស៊ី ​អឺរ៉ុប អាមេរិច និងប្រទេសអភិវឌ្ឍន៍ដទៃទៀតសុទ្ធតែប្រទះនឹងករណីឆ្លងនេះជាច្រើនករណី ​និងអាចដល់ថ្នាក់ស្លាប់ផងដែរ  សូម្បីតែប្រទេសកម្ពុជាយើងក៏បានរកឃើញជាច្រើនករណីកន្លេងមកទៀតផង។

នៅក្នុងនោះដើម្បីការពារការឆ្លងវីរុសនេះ ​អ្នកត្រូវតែឧស្សាហ៍លាងសម្អាតដៃនឹងសាប៊ូ ​ពាក់ម៉ាស់ចេញទៅក្រៅ ​ពិសេសគឺចៀសវាងការចូលរួមទីប្រជុំជនរហូតរដ្ឋាភិបាលសម្រេចបិទទ្វារសាលារៀន ​រោងកុន  KTV និងក្លឹបកម្សាន្តផងដែរ។

ដើម្បីចូលរួមការពារទប់ស្កាត់នឹងវីរុស ​Covid-19  ពេលនេះលោក D-Devith  និងកញ្ញា ទេព បូព្រឹក្ស បានបញ្ចេញបទចម្រៀងដ៏មានន័យមួយចំណងជើងថា ​« ​Corona  Go  » ​ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង ​ដោយសារបទនេះមិនត្រឹមជាការស្តាប់កម្សាន្ត ​តែក៏ធ្វើឱ្យប្រជាជនមានការយល់ដឹងពីបញ្ហាវីរុសនេះផងដែរ​​ ​បូកផ្សំនឹងចង្វាក់ភ្លេងថ្មីពិរោះរណ្តំទៀតផង។

Photo_2020 05 04_20 16 25

Photo_2020 05 04_20 16 29


ដើម្បីឱ្យជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Photo_2020 05 04_20 16 19

Photo_2020 05 04_20 16 12

Photo_2020 05 04_20 16 27