សោកស្តាយណាស់ រោងល្ខោនសិល្បៈសុវណ្ណភូមិ ​ដំណើរការអស់ ២៦ឆ្នាំ ពេលនេះប្រកាសបិទទ្វារឆាប់ៗនេះព្រោះអស់លទ្ធភាពទ្រទ្រង់

សមាគមសិល្បៈសុវណ្ណភូមិ ​ត្រូវបានគេស្គាល់ថា  ជាសមាគមថ្នាលបណ្តុះបណ្តាលសិល្បៈបុរាណខ្មែរដល់យុវជនជំនាន់ក្រោយ​ទាំងសិល្បៈស្រមោលស្បែកធំ  និងល្ខោនខោល  ថែមទាំងមានការសម្តែងជូនសារធារណជនទស្សនាជារៀងរាល់សប្តាហ៍ផងដែរ  ដោយសមាគមនេះត្រូវបានគេដឹងថាមានអាយុកាល ​២៦ឆ្នាំហើយ ​ដោយបង្កើតឡើងតាំងពីឆ្នាំ  ១៩៩៤ មកម្ល៉េះ។

95816117_4383679984991358_2343077575351336960_n

95351081_4383679834991373_877035998335205376_n

ដ្បិតតែសមាគមនេះ កន្លងមកមានផលវិបាកច្រើនទាំងទីតាំង ​ថវិការចូលរួមលើកស្ទួយ ​ជាពិសេសគឺកម្លាំងលើកទឹកចិត្តការកាំទ្រ ​តែសមាគមនេះនៅតែបន្តស៊ូឈរអត់ទ្រាំដើម្បីវប្បធម៌សិល្បៈខ្មែរដ៏ល្អថ្លៃថ្លា  តែការគាំទ្រពីពលរដ្ឋខ្មែរហាក់បីដូចជាភ្លើងចំបើង ​ពោលគឺគាំទ្របានតែមួយឆាវ ​ហើយរួចក៏ស្ងាត់ទៅ ​ពិសេសក៏មិនទាន់មានក្រសួង ​ឬអង្គភាពណាមួយចេញមុខមកទ្រទ្រង់ឱ្យសមាគមនេះបានឈរជើងឡើយ។

75446724_3831534973539198_6443873084981116928_o

74316663_3831536403539055_8561992037283397632_o

88331288_4182460655113293_596796224154107904_o

នៅទីបំផុត ​សម្រាប់ឆ្នាំ ​២០២០ នេះ ​ដោយសារតែខ្វះថវិកាផង ​ខ្វះការគាំទ្រផង ​ពិសេសថែមទាំងជួបវិបត្តិ ​Covid-19  ផងនោះ ​ពេលនេះរោងល្ខោនសុវណ្ណភូមិ របស់សមាគមសិល្បៈសុវណ្ណភូមិបានប្រកាសបិទទ្វារហើយ។ ដោយ សមាគមសិល្បៈសុវណ្ណភូមិ បានឱ្យដឹងថា  អស់រយៈ២៦ ឆ្នាំហើយ ដោយស្រលាញ់ និងថែរក្សាវប្បធម៌ដូនតា តែឥលូវមិនមានលទ្ធភាពថែបន្តទៀតបានទេ សមាគមសិល្បៈសុវណ្ណភូមិនឹងបិទរោងល្ខោនក្នុងពេលឆាប់ៗនេះ។

S 68yyo

នេះពិតជាដំណឹងគួរឱ្យសោកស្តាយបំផុត ​ដែលយើងបានបាត់បង់ថ្នាលបណ្តុះបណ្តាល ​និងរោងសិល្បៈបុរាណខ្មែរមួយនេះ  តែយ៉ាងណាយើងខ្ញុំសង្ឃឹមថានឹងមានក្រសួង ​រួមទាំងសប្បុរសជននានា ​អាចជួយស្រោចស្រង់រោងល្ខោននេះឱ្យមានដង្ហើមបន្តទៅទៀត ដើម្បីជាផ្នែកមួយថែរក្សាមរតកជាតិដ៏ថ្លៃថ្លា៕

95876679_4383678858324804_5968341177915670528_n


96152747_4383679621658061_4198226035285688320_n

95928326_4383679078324782_7410719894607495168_n

95666679_4383679724991384_2489299779893329920_n

95663821_4383678964991460_2133600054546530304_n

95733674_4383679151658108_3468967732618199040_n

95870255_4383679551658068_249458409290596352_n

95476652_4383679454991411_6972310214515097600_n

95491260_4383679261658097_5089148453162844160_n

88364021_4182461968446495_1143148946474926080_o

74316663_3831536403539055_8561992037283397632_o