ច្បាស់ការហើយ! ម៉ូតូ និងម៉ូតូកង់៣ឥណ្ឌា ​ដែលមានកម្លាំងម៉ាស៊ីនលើសពី ​១២៥សេសេ មិនទាន់ផាកពិន័យទេ តែត្រូវប្រញាប់រួសរាន់ធ្វើបណ្ណបេីកបរ​ឱ្យបានគ្រប់ៗគ្នា

ថ្មីៗនេះ ច្បាប់ចរាចរណ៍ជើងគោកថ្មី ​ត្រូវបានកែប្រែ ​និងបន្ថែមកាន់តែតឹងរឹងដើម្បីជួយពង្រឹងសុវត្ថិភាពចរាចរណ៍ឱ្យកាន់តែប្រសើរឡើង និងបង្ការគ្រោះថ្នកា់ចរាចរណ៍ផ្សេងៗ ​ដោយបានចាប់ផ្តើមធ្វើការផាកពិនិ័យតាមមាត្រានានាដែលបានចែងតាំងពីថ្ងៃទី ​១ ​ខែឧសភា ​ឆ្នាំ  ២០២០ នេះ។

78805a221a988e79ef3f42d7c5bfd418

នៅក្នុងនោះសម្រាប់ការបើកបរមិនថាតែឡាននោះទេ ​សូម្បីតែម៉ូតូក៏តម្រូវឱ្យមានបណ្ណបើកបរដែរ តែបើ​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់ម៉ូតូ ដែលមានកម្លាំងសេះ ចាប់ពី១២៥សេសេចុះក្រោម មិនចាំបាច់តម្រូវឱ្យមានប័ណ្ណបើកបរប្រភេទ (ក)ទេ តែចំពោះអ្នកប្រើប្រាស់ម៉ូតូ មានកម្លាំងលើសពី១២៥សេសេ តម្រូវឲ្យមានប័ណ្ណបើកបរ។

95257516_1398730770311259_7394058032839131136_n

ទោះជាយ៉ាងណា ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ហ៉ឹម​ យ៉ាន​ អគ្គស្នងការ​រងនគរបាលជាតិ​ ទទួល​បន្ទុក​ការងារអនុវត្តន៍ច្បាប់ចរាចណ៍​ បានឱ្យដឹងថា​ មន្ត្រី​នគរបាល​ចរាចរណ៍​ មិនទាន់​ផាក​ ម្ចាស់​ ម៉ូតូ​ដែល​មាន​កម្លាំង​សេសលេីសពី​ ១២៥​ សេសេ​,​ ម៉ូតូ​រ៉ឺម៉ក​ ម៉ូតូ​កង់​បី​ឥណ្ឌា​ ដែល​មិនទាន់​មានបណ្ណបេីកបរទេ​ ។ ប៉ុន្តែ​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ហ៉ឹម​ ​យ៉ាន​ បានសំណូមពរអោយ​ បងប្អូន​ប្រញាប់​ទៅធ្វើ​បណ្ណបេីកបរ​បេីកបរ​អោយបានគ្រប់ៗគ្នា​ ព្រោះ​ពេល​ខាងមុខ​ សមត្ថកិច្ច​នឹងចាប់ផ្ដេីមផាក​ពិន័យ​ហេីយ​ ។


បណ្ណបេីកបរ​បងប្អូន​អាចទៅធ្វេីនៅ​មន្ទីរ​សាធារណការ​ និង​ ដឹក​ជញ្ជូន​ រាជធានី​-​ខេត្ត​ ដែល​ចំណាយ​តែ​ ៤១០០០​ រៀល​ ប៉ុណ្ណោះ​ ប្រេីប្រាស់​បានរហូត​ ១០​ ឆ្នាំ​ ៕

95554061_597477361117806_2320762282490986496_n

95626390_597477377784471_2992548992115539968_n

95730472_597477434451132_7171170365710794752_n

96252209_597477397784469_6416126702895759360_n