អ្នកនាង Angelina Jolie គឺជាតារាភាពយន្តហូលីវ៉ូតដ៏ល្បីល្បាញ និងធ្លាប់បានថតបង្ហាញម៉ូតឱ្យក្រុមហ៊ុន
ល្បីៗជាច្រើនសុទ្ធតែជាម៉ាកល្បីៗ។
តារាសម្តែងល្បី ដែលមាននិស្ស័យស្រលាញ់ទឹកដីប្រទេសកម្ពុជាយ៉ាងខ្លាំង រូបនេះបានស្គាល់ប្រទេសម្ពុជាដំបូងដោយមកថតសម្តែងនៅប្រទេសកម្ពុជាលើកដំបូងនៅក្នុងឆ្នាំ ២០០០ រហូតបានទិញផ្ទះទិញដី ទទួលយកកូនកំព្រាខ្មែរទៅចិញ្ចឹមបីបាច់ ថែមទាំងទទួលបានសញ្ជាតិខ្មែរផងដែរ។
Angelina Jolie ក៏ធ្លាប់បានធ្វើឱ្យប្រទេសកម្ពុជាមានមុខមាត់ កិត្តិយស និងល្បីល្បាញនៅក្រៅប្រទេសជាខ្លាំងតាមរយៈការមកស្នាក់នៅ ដើរកម្សាន្ត រួមទាំងកម្មវិធីសប្បុរសជាច្រើន ហើយពិសេសនោះនៅក្នុងអំឡុងឆ្នាំ ២០១១ Angelina Jolie បានមកថតការផ្សាយពាណិជ្ជកម្ម កាបួបយូរដៃម៉ាក LV (Louis Vuitton) ជាមួយនឹងសំរស់ពីធម្មជាតិ ដោយដោះស្បែកជើង អង្គុយនៅលើទូក ស្ពាយកាបូបម៉ាក LV ដោយមិនមានការ Make up លាយលំជាមួយនិងទេសភាពព្រៃព្រឹក្សានិងភ្នំនៅពេលក្រោយ បានធើ្វអោយមានការទាក់ទាញពីអ្នកទស្សនាយ៉ាងខ្លំាង។
អ្វីដែលកាន់តែចាប់អារម្មណ៍ ថ្មីៗនេះគណនីហ្វេសប៊ុកជាផ្លូវការរបស់ LV ស្រាប់តែបានបង្ហោះរូបភាពដែលអ្នកនាង Angelina Jolie ផ្សព្វផ្សាយម៉ាកកាបូបនេះជាថ្មីម្តងទៀត ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ជាថ្មីលើផលិតផលនេះ ជាពិសេសទិដ្ឋភាពស្រស់ស្អាតនៅក្នុងប្រទេសកម្ពុជាតែម្តង៕ សូមចុចទីនេះដើម្បីភ្ជាប់តំណលីងរបស់ Louis Vuitton
គួរឱ្យដឹងផងដែរថា រូបថតផ្សាយពាណិជ្ជកម្មមួយនេះ ទទួលបានភាពល្បីល្បាញខ្លាំងមែនទែន ដោយបានផ្តិតទស្សនីយភាពនៅក្នុងខេត្តសៀមរាប និងថតដោយ Annie Leibovitz ៕