កាលពីមួយរយៈមុនដោយសារតែមេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបាត់មុខជាសាធារណៈជាច្រើនសប្តាហ៍ ដោយមានដំណឹងលេចលឺថាលោកបានសម្រាកវះកាត់ព្យាបាលជំងឺ រួចក្រោយមកក៏ស្រាប់តែលេចពាក្យចចាមអារ៉ាមទៀតថា មេដឹកនាំប្រទេសផ្តាច់ការនេះបានបាត់បង់ជីវិតទៅវិញ។
ដើម្បីបំបាត់ចម្ងល់ របស់មហាជន កាលពីថ្ងៃសុក្រសប្ដាហ៍មុន មេដឹកនាំរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើឲ្យមហាជនស្ទើរទូទាំងពិភពលោកមានការភ្ញាក់ផ្អើល ដោយលោកបានបង្ហាញខ្លួនជាសាធារណៈលើកដំបូង ក្នុងពិធីកាត់ខ្សែបូសម្ពោធរោងចក្រជីក្នុងទីក្រុង Sunchon ក្រោយបាត់មុខជាងបីសប្ដាហ៍ ដើម្បីជម្នះព័ត៌មាននៃការស្លាប់របស់លោក ធ្វើឱ្យមហាជនអស់ចិត្ត។
តែយ៉ាងក្តី ស្រាប់តែក្រោយពីលោក គីម ជុងអ៊ុន បង្ហាញខ្លួនមគ មានពាក្យចចាមអារ៉ាមចេញបន្តបន្ទាប់ទៀតថា អ្នកដែលចូលរួមកម្មវិធីថ្ងៃនេះ មិនមែនជាលោកនោះទេ ការពិតជាមនុស្សមកក្លែងបន្លំទៅវិញ ដោយការអះអាងបែបនេះ គឺផ្អែកទៅលើរូបភាពប៉ុន្មានសន្លឹក របស់លោកក្នុងពិធីនោះតែម្ដង ដោយបានធ្វើការប្រៀបធៀបពីត្រចៀក ភ្នែក និងធ្មេញរបស់លោក។
ទោះជាយ៉ាងណា ក្រោយមានការលេចឮបែបនេះ ក៏មានមហាជនខ្លះមិនយល់ស្របឡើយ ដោយការប្រៀបធៀបរូបនោះ គឺជារូបចាស់របស់លោក គីម ជុងអ៊ុន ច្រើនឆ្នាំកន្លងមកនោះទេ៕
ប្រភព៖ Daily Mail