មូលហេតុចម្បងដែល រុស្សុី និង ជប៉ុន ដណ្តើមកាន់កាប់ ម៉ាន់ជូរី

ក្នុងប្រវត្តិមុនសង្គ្រាមលោកលើកទី១ ជប៉ុន ក្រោយពីប្រកាន់គោលជំហរអភិវឌ្ឍន៍ជាតិ នឹងបានរៀនតាមលោកខាងលិចក្នុងការប្តូររចនាសម្ព័ន្ធតាមបែបបច្ចឹមលោក ជប៉ុន ក៏ក្លាយជាប្រទេសមហាអំណាចដែល មានកម្លាំងយោធា និងនយោបានដូចលោកខាងលិច តែអ្វីដែលលោកខាងលិចមាន ជប៉ុន មិនមាន នោះគឺដែនដីអាណានិគម ។ ចិន កូរ៉េ ជាគោលដៅចម្បងដែល ជប៉ុន គ្រោងនឹងឈ្លានពាន សម្រាប់ប្រទេស ចិន តំបន់ ម៉ាន់ជូរី ជាទឹកដីដ៏សំខាន់ ក្នុងការគ្រប់គ្រង និងកាន់កាប់ និងដាក់ជាដែនដីអាណានិគមរបស់ ជប៉ុន តែនៅឆ្នាំ ១៩០២ រុស្សុី ដែលជាប្រទេសមហាអំណាចសម័យទំនើប និងមានកម្លាំងទ័ពប្រហាក់ ប្រហែលនឹង ជប៉ុន ក៏ក្លាយជាឆ្អឺងទទឹងករបស់ ជប៉ុន ក្នុងការត្រួតត្រាតំបន់ ម៉ាន់ជូរី ។ ក្រោយពី ជប៉ុន វាយដណ្តើមកាន់កាប់ កូរ៉េ និងតំបន់ ម៉ាន់ជូរី ស្រាប់តែ រុស្សុី ទាមទារអោយ ជប៉ុន ដកទ័ព ហើយត្រូវប្រគល់ តំបន់ទាំងនេះអោយ រុស្សុី កាន់ ។ ដោយខ្លាច រុស្សុី និងកងទ័ពសម្ព័ន្ធមិត្តដែលមាន បារាំង និងអង់គ្លេស ជប៉ុន ក៏ដកទ័ពចេញពីតំបន់ ម៉ាន់ជូរី និងកូរ៉េ ហើយ រុស្សុី ក៏បញ្ជូនទ័ពមកតំបន់នេះភ្លាម ដែលកត្តានេះ បានធ្វើអោយ ជប៉ុន ផ្ទុះកំហឹងយ៉ាងខ្លាំង ។

នៅឆ្នាំ ១៩០៤ ជប៉ុន ក៏បានចុះសន្ធិសញ្ញាជាមួយ អង់គ្លេស ដោយក្នុងនោះមានមាត្រាមួយបានចែងថា "ក្នុងកំឡុង ជប៉ុន មានសង្គ្រាមជាមួយនឹង រុស្សុី បើមានប្រទេសទី៣ ចូលមកជួយ រុស្សុី នោះ អង់គ្លេស ក៏ចូល មកជួយ ជប៉ុន វិញដែរ" ដែលមាត្រានេះ ជាមាត្រាដ៏សំខាន់ដែលអនុញ្ញាតអោយ ជប៉ុន អាចធ្វើសង្គ្រាមជាមួយនឹង រុស្សុី មួយទល់នឹងមួយបាន ។ ជាចុងបញ្ចប់ អស់រយះពេល ១៨ខែ គឺនៅថ្ងៃទី ៣១ កក្កដា ឆ្នាំ ១៩០៥ ជាថ្ងៃដែល ជប៉ុន ច្បាំងជាមួយ រុស្សុី ជប៉ុន ហើយទទួលជ័យជំនះ ហើយតំបន់ ម៉ាន់ជូរី និង កូរ៉េ ក៏ធ្លាក់ទៅក្រោមការត្រួតត្រារបស់ ជ​ប៉ុន ។

1200px Battle_of_Port_Arthur_crop2

មែនហើយ តំបន់ ម៉ាន់ជូរី ជាតំបន់មួយស្ថិតនៅទិសខាងលិចប្រទេស ចិន ហេតុអ្វីបានជា ជប៉ុន និង រុស្សុី សុខចិត្តច្បាំងគ្នាដើម្បីតំបន់មួយនេះ ?


តំបន់ម៉ាន់ជូរី បើតាមអរិយធម៌ ចិន តំបន់នេះ ជាលំនៅដ្ឋានរបស់ នាគរាជ ដែលជាបុព្វបុរសរបស់ ចិន ចំណែកក្នុងប្រវត្តិសាស្ត្រវិញ តំបន់នេះជាស្រុកកំណើតនៃជនជាតិ ម៉ាន់ជូរ តំបន់នេះជាតំបន់ដែលមានកំពង់ផែ ឡូស៊ុន (Port Arthur) ដែលជាកំពង់ផែដ៏សំខាន់សម្រាប់កងទ័ពជើងរបស់ រុស្សុី ក៏ដូចជា ជប៉ុន ។ លើសពីនេះទៅទៀត តំបន់នេះជាតំបន់ដែលសម្បូរភោគផល និងរ៉ែ ដែលជាតំបន់ដែលផ្តល់ស្បៀងដល់កង ទ័ព និងជាតំបន់យុទ្ធសាស្ត្រទ័ពក្នុងការឈ្លានពាន ចិន ទាំងមូល ។ លើសពីនេះ សម្រាប់ ជប៉ុន តំបន់នេះ ជប៉ុន អាចបោះមូលដ្ឋានទ័ពដែលអាចចូលឈ្លានពានបានទាំង ចិន និង រុស្សុី នៅថ្ងៃក្រោយ ក៏ដូចគ្នានេះ ដែរ សម្រាប់ ស្តេចសាល នៃ រុស្សុី តំបន់នេះក៏អាចបោះមូលដ្ឋានទ័ព សម្រាប់ឈ្លានពានទៅ អាសុី និង ចិន ដូចគ្នា ។

កាលពីអតីតកាល ដែនដី ម៉ាន់ជូរី មានទំហំធំណាស់ សូម្បីតែ ប្រទេស កូរ៉េ សព្វថ្ងៃក៏ជាចំណែកមួយនៃតំបន់ ម៉ាន់ជូរី ដែរ ដែលនេះជាហេតុដែលស្តេច ចិន តែងតែព្យាយាមកាន់កាប់ ឧបទ្វីបកូរ៉េ លើសពីនេះទៅទៀត តំបន់ ម៉ាន់ជូរី ទាំងមូល ដែលរួមបញ្ចូលទាំងទឹកដីកូរ៉េ គឺជាតំបន់ដែលសម្បូរទៅភោគផលជាច្រើន ដែលអាចចិញ្ចឹមប្រជាជនរាប់លាននាក់ ។

រៀបរៀងដោយ ស្តេចផារាអង់