វេជ្ជបណ្ឌិតមួយរូបកំពុងតែស្រាវជ្រាវ Covid-19 ជិតជោគជ័យហើយ ​បែរជាត្រូវគេបាញ់ សម្លាប់ ដោយមិនដឹងមូលហេតុ

ជារឿងមួយដ៏ភ្ញាក់ផ្អើលបានផ្ទុះឡើង ក្រោយពីប្រភពព័ត៌មានបានឱ្យដឹងថា លោកវេជ្ជបណ្ឌិត និងជាសាស្រ្ដាចារ្យមួយរូប ​ដែលមានស្នាដៃស្រាវជ្រាវ ​Covid-19  ជិតជោគជ័យទៅហើយនោះ ក្នុងសាកលវិទ្យាល័យ Pittsburgh នៅសហរដ្ឋអាមេរិក ត្រូវបានគេបាញ់ សម្លាប់ កាលពីថ្មីៗនេះ។

7ebf74400afa391e91af7ea372f61d0e9967a7c3

លោក Bing Liu វ័យ៣៧ឆ្នាំ ដែលជាជនជាតិចិន និងជាអ្នកស្រាវជ្រាវត្រូវបានគេរកឃើញថាបានស្លាប់បាត់បង់ជីវិតនៅក្នុងគេហដ្ឋានរបស់លោកក្នុងក្រុង Ross Pennsylvania ដោយសាកសពរបស់លោក ត្រូវបាន បាញ់ ចំក្បាល និង ក ជាច្រើនគ្រាប់។ លើសពីនេះ ជិតទីកើតហេតុគេបានរកឃើញសាកសពបុរសមួយរូបដេកស្លាប់នៅក្នុងឡានដោយការបាញ់សម្លាប់ខ្លួនឯង ហើយគេសន្និដ្ឋានថាបុរសរូបនេះជាអ្នកសម្លាប់ Bing Liu ផ្ទាល់ រួចក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។

អ្នកទាំង២ ត្រូវបានគេដឹងថាជាអ្នកស្គាល់គ្នាពីមុន ហើយឃាតកម្មនេះ អាចបណ្ដាលមកពី ការមានជម្លោះជាមួយគ្នា ​ហើយរឿងរ៉ាវនៃការបាញ់ សម្លាប់ នេះ មានចំណុចគួរឱ្យសង្ស័យជាច្រើន ដែលប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតបន្ត។


2438_liu

គួរឱ្យដឹងផងដែរថាលោក  Bing Liu គឺជាអ្នកស្រាវជ្រាវវ័យក្មេង ដែលមានជំនាញ ព្រមទាំងមានសមិទ្ធិផលការងារ ជាច្រើនរាប់មិនអស់ ពិសេសនោះគឺ រូបលោកនឹងត្រូវបញ្ចប់ការសិក្សាស្រាវជ្រាវមួយ ស្ដីពី កោសិកា និងបម្រែបម្រួលកោសិកានៃ SARS-CoV-2 ឬ ​ Covid-19 ដែលកំពុងវាយប្រហារសកលលោក៕

ប្រភព៖ Rollingstone