ចិន ប្រទេសមហាអំណាចដែលធ្លាប់ត្រូវ អាមេរិច គម្រាមទម្លាក់នុយក្លេអែរ

ចិន ធ្លាប់ជាប្រទេសដ៏អភ័ព្វ ដោយត្រូវគេកាន់កាប់ទឹកដីជាចំណែកៗ ដោយមហាអំណាចលោកខាងលិច ប្រជាជនចិនជាច្រើនត្រូវធ្លាក់ក្នុងទុក្ខវេទនាដោយសារសង្គ្រាម ជាពិសេសត្រូវក្លាយជាទាសករនៅអឺរ៉ុប និង អាមេរិច ដើម្បីផ្គាប់ចិត្តមហាអំណាចលោកខាងលិច អោយជួយការពារទឹកដីដែលគេដណ្តើមកាន់កាប់យ៉ាងឈឺផ្សារ ។ តែមហាអំណាចអស់ទាំងនេះ មិនដែលទុក ចិន ក្នុងកែវភ្នែកឡើយ និយាយជារួមប្រទេសនៅអាសុី គ្រាន់តែជាបាល់ដែលពួកអឺរ៉ុបទាត់លេងកំឡុងពេលសង្គ្រាមលោកលើកទី១ និងទី ២ ។

តួយ៉ាងក្រោយចប់សង្គ្រាមលោកលើកទី២ ប្រទេសចិនក៏បានអភិវឌ្ឍន៍ខ្លួនខាងសេដ្ឋកិច្ច និងយោធា ព្រមទាំងមានអាវុធយុទ្ធភនទំនើបៗដែលអាចឆ្លើយតបនឹងការឈ្លានពានរបស់បណ្តាលប្រទេសមហាអំណាច លោកខាងលិច ។ តែអ្វីដែល មហាអំណាចក៏ដូចជា សហរដ្ឋអាមេរិចមាន តែចិនមិនមាន នោះគឺអាវុធ នុយក្លេអែរ ។

នៅឆ្នាំ ១៩៤៩ សហភាពសូវៀត និងសហរដ្ឋអាមេរិច បានព្រមព្រៀងគ្នាដកកងទ័ពចេញពីឧបទ្វីបកូរ៉េ ដោយបន្សល់ទុកនៅប្រទេសពីរដែលមានកំណើតជាជាតិសាសន៍តែមួយ តែក្លាយជាសត្រូវសុីសាច់ហុតឈាម នឹងគ្នារហូតមកដល់បច្ចុប្បន្ន ។ គីម អុីលសុង និង សុី ម៉ាន់រី គឺសុទ្ធតែជាអ្នកជាតិនិយម ដែលចង់អោយកូរ៉េ ក្លាយជាប្រទេសតែមួយ តែស្ថិតនៅក្រោមអំណាចរបស់ខ្លួន ដោយ គីម អុីសុង ចង់អោយកូរ៉េរួបរួមក្រោម របបកុម្មុនីយស៍ ឯ សុីម៉ាន់រី ចង់អោយ កូរ៉េ រួបរួមក្រោមរបបប្រជាធិបតេយ្យបែបលោកខាងលិច ។ ក្រោមពីសហភាពសូវៀត និងសហរដ្ឋអាមេរិច បានដកទ័ពចេញពីឧបទ្វីបកូរ៉េ ហើយដោយ គីម អុីលសុង សម្លឹង ឃើញពីកម្លាំងទ័ព និងសព្វាវុធដែលមានច្រើនជាង កូរ៉េខាងត្បូង គីម អុីលសុង ក៏បើកការវាយលុកចូលកូរ៉េខាងត្បូងនៅព្រឹកព្រលឹម ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ១៩៥០ គីម អុីលសុង បានបើកការវាយលុកឆ្លងកាត់ខ្សែ ស្របទី៣៨ រហូតបានកានកាប់ក្រុងសេអ៊ូល ហើយកងទ័ពរបស់ សុី ម៉ាន់រី ក៏ត្រូវខ្ចាត់ខ្ចាយដកថយទៅដល់តំបន់ចុងបញ្ចប់នៃ កូរ៉េ គឺទីក្រុង ប៊ូសាន ។

Kim+Il Sung+vs.+Syngman+Rhee

ក្នុងជម្លោះសង្គ្រាមឧបទ្វីបកូរ៉េ សូវៀត ដើរតួជាខ្នងបង្អែកយ៉ាងសំខាន់របស់ កូរ៉េខាងជើង និង ចិន ដែលជាហេតុធ្វើអោយ កូរ៉េខាងជើង ហា៊នលើកទ័ពឈ្លានពាន កូរ៉េខាងត្បូងដើម្បីបង្រួបបង្រួមអោយក្លាយជា ឧបទ្វីបកូរ៉េតែមួយ ។ នៅខែមិថុនា ឆ្នាំ ១៩៥០ នៅក្នុងពេលដែល សហភាពសូវៀត ធ្វើពហិការមិនចូលរួមប្រជុំ ក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្ដីប្រកាសអោយប្រទេសជាសមាជិក បញ្ជូនកងទ័ពដើម្បីចូលជួយ កូរ៉េខាងត្បូង ដែលស្ថិតនៅចុងដង្ហើមទៅហើយ ។ ក្រោយមានការជួយពីកងទ័ពអង្គការសហប្រជាជាតិដែលមានដូចជា បារាំង អង់គ្លេស កាណាដា អូស្ត្រាលី ហ្វីលីពីន និងថៃ ដោយបាន វាយរុញច្រានកងទ័ព កូរ៉េខាងជើង អោយរត់ឆ្លងខ្សែស្របទី ៣៨ វិញ ។

បន្ទាប់មកទៀត ក្រោយពីឃើញពីជ័យជំនះនៃកងទ័ពអង្គការសហប្រជាជាតិ ចិន បានបញ្ជូនទ័ពមកជួយ កូរ៉េខាងជើង ដោយមើលងាយ ចិន និងមិនស្គាល់ពីកងទ័ព ចិន កងទ័ពអង្គការសហប្រជាជាតិត្រូវ ចិន វាយបំបាក់ ព្រមទាំងកាន់កាប់ក្រុងសេអ៊ូល ។ ក្រោយពីចាញ់ ចិន លើសមរភូមិឧបទ្វីបកូរ៉េ សហរដ្ឋអាមេរិច ក៏ពិចារណាធ្វើការវាយលុកទៅលើទឹកដី ចិន ដោយផ្ទាល់ តែផែនការនេះត្រូវច្រានចោល ក៏ព្រោះតែគេដឹង ចិន មាន សហភាពសូវៀត ជាខ្នងបង្អែក បើសិនជាឈ្លានពានប្រទេស ចិន ច្បាស់ណាស់ សហភាពសូវៀត ក៏លើកទ័ពមកជួយ ហើយសង្គ្រាមលោកលើកទី ៣ អាចនឹងកើតឡើងផងដែរ ។


1_RJF8ydzwa6gs_7D7ISOZ9w

នៅខែមករា ឆ្នាំ ១៩៥៣ ការផ្លាស់ប្តូរមួយនយោបាយដ៏សំខាន់មួយបានកើតមានឡើងនៅ សហរដ្ឋអាមេរិច លោក អេសិនហោវើ (Eisenhower) ដែលតែងតែប្រឆាំងនឹងសង្គ្រាមនៅកូរ៉េ បានជាប់ឆ្នោតជាប្រធា នាធិបតី អាមេរិច ជំនួសលោក ហែរី ទ្រូម៉ាន់ (Harry.S Truman) ដែលផុត អាណត្តិ ។ គ្រាន់តែបើឡើងមកកាន់ដំណែងភ្លាម លោក អេសិនហោវែល (Eisenhower) បានយកការបញ្ចប់សង្គ្រាមនៅកូរ៉េ ធ្វើជាអធិភាពជា ចម្បង ។ លោកបានចាត់នាយករដ្ឋមន្ត្រីការបរទេសអោយបើកការចរចារឈប់បាញ់ជាមួយ ចិន ហើយក្នុងពេលជាមួយគ្នានោះ លោកប្រធានាធិប​តិអាមេរិច បានគម្រាមមេដឹកនាំ ចិន ត្រង់ៗថា "ថាប្រសិនបើ សង្គ្រាម មិនបញ្ចប់ភ្លាមៗតាមរយះការចរចារនេះទេ លោកនឹងប្រើអាវុធនុយក្លេអែរ ដើម្បីបញ្ចប់សង្គ្រាម" ។ ២ ខែក្រោយពីសម្តីគម្រាមមួយ របស់លោកនាយករដ្ឋមន្ត្រី អេសិនហោវែល (Eisenhower) ចិន និងអង្គការសហប្រជាជាតិ ក៏បានព្រមព្រៀងគ្នាចុះហត្ថលេខាលើបទឈប់បាញ់ ការវាយប្រយុទ្ធគ្នាត្រូវបញ្ចប់ ទីតាំងនៃខ្សែស្របទី ៣៨ ត្រូវបានគេកំណត់យកជាខ្សែស្របនៃបន្ទាត់ព្រុំដែន នៃកូរ៉េខាង និងខាងត្បូង ។

McGarr

ក្នុងកំឡុងពេលលោក ហែរី ទ្រូម៉ាន់ (Harry.S Truman) កំពុងកាន់អំណាច លោកក៏មានបំណងចង់អោយកូរ៉េបញ្ចប់សង្គ្រាមនឹងគ្នាដែរ ក៏ប៉ុន្តែនៅពេលនោះលោកឧត្តមសេនីយ៍ ម៉ាហ្គើរ (Macgarr) មេទ័ពអាមេរិច នៅកូរ៉េ បានចេញមុខជំទាស់ទៅនឹងសេចក្ដីសម្រេចនេះ ដោយទាមទារចង់បើកការវាយលុកទៅលើទឹកដីកូរ៉េខាងជើង ហើយនឹងប្រើអាវុធនុយក្លេអែរ ទៅលើចិន ក្នុងករណីចាំបាច់ ។ ការជំទាសលោកឧត្តមសេនីយ៍ មិនត្រឹមតែជំទាស់ជាលក្ខណឯកជនជាមួយលោកប្រធានាធិបតីនោះទេ លោកក៏បានថ្លែងសន្ទរកថាជាសារធាណផងដែរ ហេតុដូច្នេះហើយបានជានៅខែ មេសា ឆ្នាំ១៩៥១ លោកប្រធានាធិបតី ហែរី ទ្រូម៉ាន់ (Harry.S Truman) ក៏បានសម្រេចដកតំណែងលោកឧត្តមសេនីយ៍ពីបទមិនស្ដាប់បញ្ជាប្រធានាធិបតី ដែលជាអគ្គមេបញ្ជាការកងទ័ពអាមេរិច ៕

រៀបរៀងដោយ ស្តេចផារាអង់