ក្រោយសង្គ្រាមលោកលើកទី២ បានបញ្ចប់ រុស្សុី ជាប្រទេសមួយក្នុងចំណោមប្រទេសឈ្នះសង្គ្រាមលោកលើកទីពីរ ជាមួយ អង់គ្លេស បារាំង និង សហរដ្ឋអាមេរិច ក៏ប៉ុន្តែក្រោយពីចប់សង្គ្រាមលោកលើកទី២ សង្គ្រាមថ្មីក៏កើតមានឡើងដែលបង្កដោយប្រទេសមហាអំណាចពីរ តែរាលដាលទៅដល់គ្រប់ប្រទេសសឹងទូទាំងពិភពលោក នោះគឺ សង្គ្រាមត្រជាក់ ។
ជម្លោះរវាងមហាអំណាចទាំងពីរក្នុងសម័យសង្គ្រាមត្រជាក់ ជាសង្គ្រាមដែលមិនបង្ហូរឈាម តែជាការប្រណាំងប្រជែងគ្នាតាំងពីយោធា និងបច្ចេកវិទ្យា បច្ចេកវិទ្យាតាំងពីលើដី រហូតដល់លើលំហរអាកាស ។ សហភាព សូវៀត ដោយរួមបញ្ចូលពីប្រទេសជាសមាជិកចំនួន ១៥ដែលមានដូចជា អេស្តូនី (Estonia) ឡាតវី (Latvia) លីទុយអានី (Lithuania) បេឡារូស (Belarus) អ៊ុយក្រែន (Ukraine) មុលដូវា (Moldova) ចចជា (Georgia) អាម៉ានី (Armenia) អាហ្សែបាយហ្សង់ (Azerbaijan) កាហ្សាក់ស្ថាន (Kazakhstan) អុបេគីស្ថាន (Uzbekistan) ទួមេនីស្ថាន (Turkmenisatan) គីហ្សីស្ថាន (Kyrgyzstan) តាជីគីស្ថាន (Tajikistan) ដែលជាប្រទេសស្ថិត ក្រោមការត្រួតត្រាដោយសហភាពសូវៀត តែក៏មានប្រទេសមួយចំនួនដូចជា អេស្តូនី (Estonia) ឡាតវី (Latvia) និង លីទុយអានី (Lithuania) ដែលចាត់ទុកថាខ្លួនជាប្រទេសឯករាជ្រ ហើយការត្រួតត្រារបស់សហ ភាពសូវៀត គឺជាការត្រួតត្រាដោយខុសច្បាប់ ។
ដូចពាក្យមួយម៉ាត់របស់ ក្រិច ប្រទេសដែលខ្លាំង ដែលធ្លាប់ឈ្នះអស់សត្រូវតែងតែចាញ់ខ្លួនឯងជានិច្ច ដូចជាការដួលរលំរបស់ សហភាពសូវៀត ដូចគ្នាដែរ ការប្រណាំងប្រជែងជាមួយសហរដ្ឋអាមេរិចដែលស្ទើរតែផ្ទុះ ទៅជាសង្គ្រាមនុយក្លេអែរ ដែលមានជារួម គឺវិបត្តិគុយបារ វិះតែរុញច្រានសហភាពសូវៀតអោយចូលមាត់ច្រកសង្គ្រាមនុយក្លេអែរទៅហើយ ។ តែសហភាពសូវៀត មានអាយុកាល ៦៩ឆ្នាំ ប៉ុណ្ណោះ ហើយទីបញ្ចប់របស់វា ក៏មកដល់ ។
ក្នុងឆ្នាំ ១៩៨៥ នៅពេលលោក Mikhaii Gorbachev ឡើងមកកាន់តំណែងជាលេខាបក្សកុម្មនុយនីស៍ សូវៀត គាតជាមេដឹកនាំសម័យថ្មី និងមានចក្ខុវិស័យខុសពីជំនាន់មុនៗពិតមែន ដោយលោកបានបង្វែរអទិ ភាពពីការពង្រឹងយោធោ មកផ្តោតទៅលើការដោះស្រាយបញ្ហាសេដ្ឋកិច្ចវិញម្តង ក្នុងគោលដៅកែលម្អហេដ្ឋារចនាសម្ព័ន្ធ សុីវិល និងបង្កើនជីវភាពរបស់ប្រជាជនជាទូទៅ នៅក្នុងគោលដៅនេះហើយដែលលោក Gorbachev បានដាក់ចេញនូវនយោបាយដ៏សំខាន់មួយដែលគេស្គាល់ជាទូទៅថា Perestroika ដោយបានបន្ធូរបន្ថយនូវប្រព័ន្ធសេដ្ឋកិច្ចតាមបែបផែនការ ហើយបើកចំហរអោយមាននូវទម្រង់ខ្លះៗ នៃសេដ្ឋកិច្ចទី ផ្សារ ។ ក្រោយមកនៅឆ្នាំ ១៩៨៨ លោក Gorbachev ក៏បានពង្រីកកំណែទម្រង់របស់លោកបន្ថែមទៀត គឺការបើកចំហរខាងផ្នែកនយោបាយ ដែលគេហៅថា Glasnost ។
តាមរយះកំណែទម្រង់នយោបាយនេះ ប្រជាជនសូវៀត ក៏ចាប់ផ្តើមទទួលបាននូវសិទ្ធិសេរីភាពទូលំ ទូលាយជាងមុន ជាពិសេសគឺសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ចំណែកឯការគ្រប់គ្រងប្រព័ន្ធផ្សព្វ ផ្សាយក៏ត្រូវបានបន្ធូរបន្ថយ ហើយអ្នកទោសនយោបាយជាច្រើននាក់ក៏ត្រូវបានដោះលែង ។
នៅឆ្នាំ ១៩៨៩ កំណែទម្រង់ប្រជាធិបតេយ្យដ៏សំខាន់មួយត្រូវរៀបចំធ្វើឡើង គឺការបោះឆ្នោតជ្រើស រើសតំណាងរាស្ត្រ ដែលជាការបោះឆ្នោតដោយសេរីជាលើកដំបូងបង្អស់នៅសហភាពសូវៀតរាប់ចាប់ តាំងពីបដិវត្តន៍កុម្មុយនីស៍ខែតុលា ឆ្នាំ ១៩១៧ ។ ទន្ទឹមនឹងការធ្វើកំណែទម្រង់សេដ្ឋកិច្ច និងនយោ បាយនៅក្នុងស្រុក លោកក៏បានធ្វើការផ្លាស់ប្តូរនយោបាយការបរទេសរបស់សហភាពសូវៀតផង ដែរ ។
នៅឆ្នាំ១៩៨៩ ចលនាបដិវត្តន៍ប្រជាជនបានផ្ទុះឡើងនៅក្នុងតំបន់អឺរ៉ុបខាងកើត រហូតធ្វើឲ្យរបបកុម្មុយនិស្តរណបសូវៀតត្រូវដួលរលំជាបន្តបន្ទាប់ រហូតធ្វើឲ្យក្រុមប្លុកកុម្មុយនិស្តនៅអឺរ៉ុបខាងកើតត្រូវបាក់បែករលាយស្ទើរតែគ្មានសល់ ហើយរបបសេរីក៏ចាប់ផ្តើមកកើតឡើងនៅអឺរ៉ុបខាង កើត ។
នយោបាយកំណែទម្រង់របស់លោកហ្គ័របាឆូវ គឺជាកត្តាដ៏ធំមួយ ដែលជួយជំរុញឲ្យចលនាបដិវត្តន៍នេះបានទទួលជោគជ័យ។ ក៏ប៉ុន្តែ អ្វីដែលលោកហ្គ័របាឆូវមិនបានរំពឹងទុកនោះ គឺបដិវត្តន៍ឆ្នាំ១៩៨៩នេះមិនមែនកើតមានឡើងតែនៅអឺរ៉ុបខាងកើតនោះទេ តែបានរាលដាលទៅដល់សហភាពសូវៀតខ្លួនឯងផ្ទាល់។
នៅថ្ងៃទី៨ខែធ្នូ ឆ្នាំ ១៩៩១ រដ្ឋទាំង ១៥ ក្នុងសហភាពសូវៀតក៏បានប្រកាសឯករាជ្យរៀងៗខ្លួន ហើយនៅថ្ងៃទី២៤ធ្នូ រុស្ស៊ី ដោយមានការគាំទ្រពីអតីតរដ្ឋសូវៀតទាំងអស់ បានជូនដំណឹងទៅអ.ស.បថា ចាប់ពីពេលនោះទៅ រុស្ស៊ីនឹងកាន់កាប់អាសនៈជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប ជំនួសសហភាពសូវៀត វិញ។ មួយថ្ងៃក្រោយមក នៅថ្ងៃទី២៥ធ្នូ ដែលចំថ្ងៃបុណ្យណូអែល លោក Gorbachev បានប្រកាសលាឈប់ពីមុខតំណែងជាប្រធានាធិបតីនៃសហភាពសូវៀត ហើយនៅថ្ងៃទី២៦ធ្នូ ទង់ក្រហម ដែលមានកណ្ដៀវនិងញញួរត្រូវបានគេបង្ហូតចុះពីវិមាន Krimlen ជំនួសមកវិញដោយទង់ជាតិរុស្ស៊ី។
សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២២ ក៏ត្រូវរំលាយជាផ្លូវការ ជំនួសមកវិញដោយប្រទេសឯករាជ្យចំនួន ១៥ គឺ រុស្សុី (Russia) អេស្តូនី (Estonia) ឡាតវី (Latvia) លីទុយអានី (Lithuania) បេឡារូស (Belarus) អ៊ុយក្រែន (Ukraine) មុលដូវា (Moldova) ចចជា (Georgia) អាម៉ានី (Armenia) អាហ្សែបាយហ្សង់ (Azerbaijan) កាហ្សាក់ស្ថាន (Kazakhstan) អុបេគីស្ថាន (Uzbekistan) ទួមេនីស្ថាន (Turkmenisatan) គីហ្សីស្ថាន (Kyrgyzstan) តាជីគីស្ថាន (Tajikistan) ៕
រៀបរៀងដោយ ស្តេចផារាអង់