ព្រះនាងតូច នរោត្តម ជេនណា គឺជាសែរាជវង្ស ដែលមាននិស្ស័យខាងសិល្បៈច្រេីនទម្រង់ ដោយទ្រង់មានទេពកោសល្យខ្លាំងទាំងផ្នែក ចម្រៀង សម្តែង ក្បាច់រាំជាតិ និងអន្តរជាតិ ព្រមទាំងបានផលិតបទចម្រៀងថ្មីៗពិរោះជាច្រេីនបទសុទ្ធតែទទួលបានការគាំទ្រ។
អ្វីដែលកាន់តែចាប់អារម្មណ៍ ពេលនេះព្រះនាងបានបញ្ចេញបទចម្រៀងថ្មីលាយឡំចង្វាក់ប្រពៃណីខ្មែរ និងរ៉េប មួយបទមានចំណងជេីងថា « កង្កែបរាំវង់ » ដោយមានការចូលរួមសហការជាមួយអ្នកចម្រៀងរ៉េបបរទេសលោក 12ME (ឌូស្សស្មេ) ពិតជាពិរោះរណ្តំ តែម្តង តែអ្វីកាន់តែពិសេសនោះ បទនេះថែមទាំងផលិតជា MV ជាចម្រៀងគំនូរជីវចលប្លែកថ្មីបែប 3D ផងដែរធ្វេីឱ្យមានការចាប់អារម្មណ៍ខ្លាំង។
គួរឱ្យដឹងផងដែរថា ទោះបីជាការសម្តែងចម្រៀងជាមួយតុក្តតាបែប 3D តែព្រះនាងជេនណា ពិតជាមានទេព្យកោសល្យរស់រវេីកស័ក្តិសមនឹងបទចម្រៀងនេះតែម្តង ដោយបទនេះផងដែរត្រូវបានដឹងថាមានការចូលរួមសហការផលិតវីដេអូដោយ Veha Entertianment Production និងសម្រួលពីបទភ្លេងពីដេីម (Music Cover produced ) ដោយ 12ME ឌូស្សស្មេ។
ដេីម្បីឱ្យជ្រាបច្បាស់ថាវីដេអូនេះ ពិរោះរណ្តំយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះ ៖