អាណានិគមរបស់ អេស្បាញ ចុងសតវត្សន៍ទី ១៥ ដល់សតវត្សន៍ទី ១៩

នៅសតវត្សន៍ទី ២១ នេះ យើងច្បាស់ជាស្គាល់មហាអំណាចច្រើនហើយនៅលើផែនដីនេះ ដូចជាអង់គ្លេស បារាំង អាល្លឺម៉ង់ និង រុស្សុី ដែលជាប្រធានបទដែលគេតែងនិយាយ ពីសំណាក់ប្រវត្តិវិទូផ្សេងៗនៅលើពិភព លោកនេះ តែថ្ងៃនេះខ្ញុំនឹងនិយាយពីមហាអំណាចមួយដែលលិចមុខមុននឹងមហាអំណាចទាំង៤នេះទៀត នោះគឺ អេស្បាញ ។

Modern Impression Of A Tercio By Artist Cabrera Pec3b1a Source Magazine Desperta Ferro

អេស្បាញ ធ្លាប់ជាប្រទេសអព្យាក្រឹតក្នុងសម័យសង្គ្រាមលោកលើកទី២ តែមានលួចជួយ ហុីត្លែ ជាសំងាត់ ដែលកត្តានេះបានធ្វើអោយសហភាពអឺរ៉ុប មិនសូវជាចូលចិត្ត អេស្បាញ នឹងរារាំង អេស្បាញ ចូលជាសមាជិក អង្គការសហប្រជាជាតិ ។ អេស្បាញ ធ្លាប់មានកេរ្តិ៍ជាមហាអំណាចដែលមានដែនដីអាណានិគមយ៉ាងច្រើន និងធ្លាប់មានកិត្តនាមជា "ដែនដីដែលព្រះអាទិត្យមិនដែលលិច" ដែលមានតាំងពីនៅអាសុី (ហ្វីលីពីន) អឺរ៉ុប អាហ្វ្រិក និង អូស្ត្រាលី ដែលជារាជាណាចក្រដែលមានដែនអាណានិគមធំបំផុតនាសតវត្សន៍ទី ១៦ និងទី ១៧ ។

Shutterstock_78421069 1


អេស្បាញ ជាប្រទេសដំបូងគេដែលផ្តើមអោយមានអ្នករុករក ជាពិសេស គឺ Christopher Columbus ដែលជាអ្នកដែលមានឈ្មោះល្បីល្បាញលើទំព័រប្រវត្តិសាស្ត្រ និងជាអ្នកដែលរុករកទ្វីបអាមេរិចមុនគេ តែការរុករក របស់លោក បានផ្តល់នូវទុក្ខសោកយ៉ាងខ្លាំងដល់ប្រទេសដែលលោកទៅដល់ ។ តួយ៉ាងដូចជា សហរដ្ឋអាមេរិច ដែលទាហានអេស្បាញ បានទៅដល់ទីក្រុង អុីនការ ហើយ ស្តេច អុីនការ បានទទួលយ៉ាងរាក់ទាក់ តែ ក្រោយមក ទាហានអេស្បាញ ដែលមានគ្នាត្រឹម ២០០នាក់ បានកាប់សម្លាប់ប្រជាជន និងស្តេច អុីនការ ហើយបានដាក់ ម៉ាយាន ជាក្រោមការត្រួតត្រារបស់ អេស្បាញ ។ ត្រង់ចំណុចនេះ យើងអាចឃើញថា អេស្បាញ ជាប្រទេសដែលមានពុតត្បុត និងប្រៀបដូចសត្វក្រពើ លើសពីនេះទៅទៀត មានប្រទេសជាច្រើនដែលមិនសូវចូលចិត្តនឹងអេស្បាញ ទោះបីជាប្រទេសនេះមិនសូវមានឈ្មោះលើឆាកអន្តរជាតិ តែប្រទេសនេះក៏ជា អតីតប្រទេសមហាអំណាច មុននឹងលេចមុខមហាអំណាចសម័យថ្មី នោះគឺ អង់គ្លេស និងបារាំង ។ សម្រាប់អាសុី អេស្បាញ ធ្លាប់ដាក់អាណានិគមលើប្រទេស ហ្វីលីពីន ហើយប្តូរឈ្មោះថា អុីនឌី (Indies) និងដែនដីនៅ អឺរ៉ុប ដែលកំឡុងពេលនោះ អេស្បាញ ជាចក្រភពដ៏មានអំណាច ក្រោមការគ្រងរាជនៃ អធិរាជ Philop I ។

EA.35.Spanish Supplement Map. Nova Hispania

អេស្បាញ ជាប្រទេសមហាអំណាចដែលស្ថិតក្រោមការត្រួតត្រារបស់ បារាំង ក្រោយយុគសម័យពន្លឺនៃ អាណាសចក្រ អេស្បាញ បានដួលរលំ ។ ប្រទេសមហាអំណាចលោកខាងលិចភាគច្រើនជាមហាអំណាចដែលច្បាំង មិនដែលចាញ់ តែអ្វីដែលមហាអំណាចទាំងនេះធ្លាប់ចាញ់ និងជាដរាបនោះ គឺ ច្បាំងចាញ់ខ្លួនឯង ដោយក្រោយពេលដែលមានជម្លោះផ្ទៃក្នុង មហាអំណាចមួយនេះបានលិចបាត់ក្លាយជាប្រទេសដែលស្ថិតក្រោមការ ត្រួតត្រាពីប្រទេសដទៃ ហើយនេះជាមេរៀបនសម្រាប់ជាតិសាសន៍ក្ន​ងលោក "ជម្លោះផ្ទៃក្នុង ជាដង្កូវសុីរោងក្នុង ដែលជាតិសាសន៍គ្រប់រូបត្រូវចងចាំ និងជៀសអោយផុត" ៕