ចង់ឱ្យកូនៗទាំងអស់បានមើល! វីដេអូដ៏សែនក្តុកក្តួល ប្រជុំតារាល្បីៗនិយាយទៅកាន់អ្នកម្តាយ សម្រាប់ទិវារម្លឹកគុណអ្នកម្តាយដ៏ពិសេស (មានវីដេអូ)

អ្នកម្តាយ ​គឺជាអ្នកមានគុណមួយរូបដែលបានពរពោះ ​ចិញ្ចឹមបីបាច់ ​ថែរក្សា ផ្តល់ក្តីស្រលាញ់ និងលះបង់គ្រប់យ៉ាងសម្រាប់កូនៗគ្រប់គ្នា  ពោលគឺជាក្តីស្រលាញ់ដ៏ធំធេងដែលគ្មានអ្វីប្រៀបស្មើបាន។ ​ហើយដោយសារតែម្តាយគ្រប់រូបនៅលើពិភពលោកសុទ្ធតែមានក្តីស្រលាញ់ និងគុណដ៏ធំធេងបែបនេះហើយ ​ពិភពលោកតែងតែប្រារព្វពិធីរម្លឹកគុណអ្នកម្តាយរាល់ឆ្នាំ ​ដោយជ្រើសយក រៀងរាល់ថ្ងៃអាទិត្យទី ២ ​នៃខែឧសភា  (អាទិត្យទី២ នៃខែឧសភា) ដើម្បីរម្លឹកគុណម្តាយជាអន្តរជាតិ។

ដោយឡែកសម្រាប់ឆ្នាំនេះដែរ ​ពិធីរម្លឹកគុណអ្នកម្តាយ ​ដែលមានឈ្មោះជាផ្លូវការអន្តរជាតិថា ​Mother's  day  ត្រូវចំនឹងថ្ងៃអាទិត្យ ទី ​១០ ​ខែឧសភា  ឆ្នាំ   ២០២០ ​ហើយក៏ជាថ្ងៃដ៏ពិសេសដែលកូនៗបានសម្តែងក្តីស្រលាញ់ដឹងគុណចំពោះម្តាយគ្រប់រូប ហេតុនេះហើយ ​ស្ទីឌីយោ ​G-Talent  TheSeries  បានផលិតវីដេអូដ៏មានអត្ថន័យមួយ  ដោយបានអញ្ជើញតារាល្បីៗ  រួមទាំងអ្នកមានអាជីពផ្សេងៗគ្នាដើម្បិធ្វើបទសម្ភាសដ៏ពិសេសមួយជាមួយប្រធានបទថ្ងៃ ​Mother's  Day  មួយនេះ។

Photo_2020 05 09_20 40 38

Photo_2020 05 09_20 40 23

វីដេអូដ៏មានន័យ​ស្តែងពីអារម្មណ៍ និងក្តីស្រលាញ់ ដែលពួកគេចង់និយាយទៅកាន់ម្ដាយ ស្តាប់ហើយពិតក្តុកក្តួលខ្លាំងមែនទែន  ដោយពួកគេបានរៀបរាប់ទាំងក្តីស្រលាញ់ ​អារម្មណ៍ដឹងខុស ​និងវិប្បដិសារីដែលធ្លាប់មានចំពោះម្តាយខ្លួនកន្លងមកទាំងអារម្មណ៍ក្តុកក្តួលរហូតស្រក់ទឹកភ្នែកទៀតផង។ ​សារទាំងនេះ ​បានក្លាយទៅជាមេរៀន និងបទពិសោធន៍មួយណែនាំឱ្យកូនៗគ្រប់រូបបានយល់ពិទឹកចិត្ត ​ក្តីស្រលាញ់ របស់អ្នកម្តាយ ​ជាពិសេសចង់ឱ្យកូនៗចេះស្រលាញ់មើលថែអ្នកម្តាយរបស់ខ្លួនឱ្យសមនឹងពាក្យខ្មែរមួយឃ្លាពោលថា  « ​ធ្វើបុណ្យឱ្យទាន់ខែភ្លឺ ​»


Photo_2020 05 09_20 40 11

Photo_2020 05 09_20 40 04

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូដ៏មានអត្ថន័យខាងក្រោមនេះ៖