ទស្សនៈវិស័យក្នុងការបង្រៀនកូនចៅរបស់ជនជាតិ ជ្វីប ឬ Jews

ជ្វីប (Jews) គឺជាជាតិសាសន៍ដែលមានឈ្មោះល្បីល្បាញនៅក្នុងសង្គ្រាមលោកលើកទី២ តែការល្បីល្បាញនេះមិនមែនដោយសារគុណសម្បត្តិអ្វីនោះទេ គឺសារការសម្លាប់រង្គាលពីសំណាក់មេដឹកនាំផ្តាច់ការ ណាសុី អាល្លឺម៉ង់ (អាហ្វដល ហុីត្លែ) ដែលជាម្ចាស់នៃទស្សនៈវិស័យក្នុងការបញ្ចេញមនោគមវិជ្ជារំលាយគ្រប់ជាតិសាសន៍ដែលមិនមែនជា អាល្លឺម៉ង់ ។ ជ្វីប (Jews) ក៏ជាជាតិសាសន៍ដែលធ្លាប់តែលតោល រស់នៅក្រៅគ្មានទឹកដីអស់ រយះពេល ជាង ២០០០ឆ្នាំ រហូតមកថ្ងៃទី ១៤ ខែមិនា ឆ្នាំ ១៩៤៨ ទើប ជ្វីប (Jews) បានទទួលឯករាជ្យពី អង់គ្លេស និងបានប្រកាសជារដ្ឋអធិបតេ្យមួយដែលមានឈ្មោះថា រដ្ឋ អុីស្រាអែល ។

Jews

រហូតមកដល់ពេលនេះ ជនជាតិ ជ្វីប (Jews) នៅតែជាជាតិសាសន៍ដែលយើងតែងតែលឺ និងឃើញនៅគ្រប់ពត៌មានជារៀងរាល់ ឬយើងគ្រប់គ្នាកំពុងតែប្រើប្រាស់ វត្ថុ ឬបណ្តាញសង្គមផ្សេងៗ ដែលត្រូវបានបង្កើត ដោយជនជាតិ ជ្វីប (Jews) ។ ជាការពិត ជនជាតិនេះពិតជាមានភាពវ័យឆ្លាតខ្លាំងណាស់ អាចនិយាយបានថា ជាជនជាតិដែលមានវ័យឆ្លាត និងអំណាចជាងគេនៅលើពិភពលោកនេះ ។ ឧទាហរណ៍ដូចជាវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ ២០០៤ កំឡុងពេលដែលប្រទេស ស្វីស ដែលជាប្រទេសសម្បូរទៅដោយជនជាតិ ជ្វីប (Jews)  កំពុងជួបវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ធនាគារ ស្វីស ក៏បង្វែរថវិការរាប់ពាន់លានដុល្លារដើម្បីយកទៅផ្គត់ផ្គង់ ដែលប្រការនេះបានធ្វើអោយគម្រោងសេដ្ឋកិច្ច ដំណើរការអាជីវកម្មនានា ត្រូវដំណើរការយឺត ហើយបណ្តាលអោយក្លាយជាវិបត្តិសេដ្ឋកិច្ចនៅទូទាំងពិភពលោក ។

ងាកទៅមើលរបៀបនៃការអប់រំរបស់ជនជាតិ ជ្វីប (Jews) វិញម្តង ជាការពិត ជនជាតិ ជ្វីប មិនដូចជាតិសាសន៍ផ្សេងឡើយ ការអប់រំប្រៀនប្រដៅកូនចៅក៏ខុសពីជាតិសាសន៍ផ្សេងៗដែរ ។ ជ្វីប មិនដែលប្រើរំពាត់ ឬ ស្តីអោយកូនដោយកំហឹងទៅលើកូនប្រុសស្រីរបស់គេទេ គេតែងអប់រំដោយចិត្តត្រជាក់ និងបង្កប់ដោយព្រហ្មវិហារធម័ និងក្តីមេត្តា អ្វីដែលចម្បងដែលគេតែងបង្រៀនកូនចៅ នោះគឺ ការពិចារណា ។


ជិវិតមនុស្សក្នុងសកលលោកត្រូវរស់នៅ និងប្រព្រឹត្តទង្វើដោយការពិចារណាជានិច្ច សម្រាប់ ជ្វីប គេមិនដែលហាមប្រាម ឬ ព្រមាន កូនចៅដើម្បីបង្ការមិនអោយធ្វើសកម្មភាពណាមួយឡើយ តែគេបានអប់រំ បង្រៀន និងវិភាគពីសកម្មភាពនោះអោយកូនចៅរបស់គេគិត និងពិចារណា ។ ការពិចារណា នេះហើយ ដែលជាកត្តាមួយដ៏សំខាន់ដែលបង្រៀនគ្រប់មនុស្សអោយចេះគិត ចេះស្វែងយល់ពីអ្វីដែលខ្លួនរៀបនឹងធ្វើ ឬកំពុងតែចង់ធ្វើ ។ ផ្នត់គំនិតរបស់ ជ្វីប បើទោះបីជាយើងហាមប្រាមកូនរបស់យើងមិនអោយធ្វើអ្វីមួយនៅថ្ងៃនេះ តែថ្ងៃក្រោយគេក៏អាចធ្វើ ឬក៏លួចធ្វើ ដោយចិត្តចង់ឈ្នះ ចង់ដឹង ចង់លឺ ឬចង់ស្គាល់ របស់មនុស្ស វ័យឈាមរាវ ឬវ័យជំទង់ ។ សម្រាប់គ្រប់មនុស្សទាំងអស់ សុទ្ធតែធ្លាប់ឆ្លងកាត់នូវកុមារភាព និងវ័យជំទង់ ដែលសុទ្ធតែមានបទពិសោធន៍ជួបប្រទះ នូវភាពសប្បាយរីករាយ និងទុក្ខលំបាកផ្សេងៗ ហើយទង្វើទាំងនេះមានមួយចំនួន សុទ្ធតែធ្លាប់ត្រូវឪពុកម្តាយខ្លួនតែងតែរារាំង បិទសិទ្ធ និងព្រមានដើម្បីអោយចៀសឆ្ងាយពីសកម្មភាពណាមួយ ដែលឪពុកម្តាយរបស់យើងចាត់ទុកថាជាអំពើមិនល្អដែលអាចប៉ះពាល់ដល់ការសិក្សារបស់យើងទាំងអស់គ្នា ហើយការប្រៀនប្រដៅទាំងនេះ សុទ្ធតែមិនមានប្រសិទ្ធភាពឡើយ ថ្ងៃនេះ ថ្ងៃស្អែក និងខានស្អែក យើងនៅតែអាចប្រព្រឹត្តនូវទង្វើទាំងនោះបានដោយគ្មានការពិចារណាអ្វីឡើយ ។ សម្រាប់ ជ្វីប គេមិនដែល ហាមប្រាមកូនចៅរបស់គេឡើយ គេតែងផ្តល់សេរីភាពពេញលេញ ទោះជាការដើរកម្សាន្ត ឬ សកម្មភាពផ្សេងៗជាដើម នោះក៏ព្រោះតែឪពុកម្តាយជនជាតិជ្វីប ចង់អោយកូនចៅរបស់គេទទួលបានបទ ពិសោធន៍សម្រាប់ជីវិត "ជិវិត" បើគ្មានបទពិសោធន៍ថ្ងៃនេះ ថ្ងៃស្អែកប្រាកដជាបរាជ័យ ។

Israel Purim

ការពិចារណា នេះទៀតសោត ដែលជាឬសគល់ដែលធ្វើអោយជនជាតិ ជ្វីប ជាប់ឈ្មោះជាជាតិសាសន៍ដែល វ័យឆ្លាត និងមានព្រហ្មវិហារធម៍ជាងគេនៅលើពិភពលោក និងក្លាយជាជាតិសាសន៍ដែលសម្បូរទៅដោយ ទស្សនៈវិជ្ជាមិនចាញ់ ក្រិក ដែលទោះបីជា ជ្វីប ជាជាតិសាសន៍ដែលតែលតោលកាលពីអតីតកាលក៏ដោយ ។ ហើយការអប់រំដ៏ល្អទាំងនេះ បានរាលដាលពេញពិភពលោក ក៏ដូចជា អឺរ៉ុប និង អាមេរិច សម្រាប់ អាសុី គេមិនទាន់ឃើញការបង្រៀនកូនចៅតាមរបៀបនេះឡើយ ដែលកត្តានេះធ្វើអោយ អាសុី សម្បូរទៅដោយជនជាតិទន់ខ្សោយ ដែលមានទំនើបកម្មយឺតជាង អឺរ៉ុប ។ ចឹងហើយបានជាកូនចៅជំនាន់ក្រោយរបស់ ជ្វីប តែងមានគំនិតវែងឆ្ងាយ និងពោរពេញទៅដោយលទ្ធផលល្អជាទីគាប់ប្រសើរជានិច្ច ជាឧទាហរណ៍ស្រាប់ដូចជា Steve Job, Mark Zuckerberg, និង Bill Gates ដែលជាមនុស្សដែលមានភាពល្បីល្បាញ និងទេពកោសល្យផ្ទាល់ខ្លួន និងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើពិភពលោក ។

រៀបរៀងដោយ ស្តេចផារាអង់