អីយ៉ាស្វីតរហូត! ​វ៉ៃហាំង ​លេង ​Surprised នំខួបដល់ផ្ទះ យូប៊ីន ​លេងសុទ្ធតែខេកបេះដូងទៀត

ដូចដែលយើងបានដឹងរួចមកហើយថា ​តារាសម្តែង ​លោក ​ខាត ​វ៉ៃហាំង ​និងកញ្ញា ​ស៊ីន ​យូប៊ីន ​គឺជាតារាសម្តែងល្បី និងសមត្ថភាពម្នាក់ ​ថែមទាំងជាដៃគូសម្តែងដ៏ស័ក្តិសម ​រហូតអ្នកគាំទ្រចង់ឱ្យក្លាយជាគូស្នេហ៍ពិតនៅខាងក្រៅផងដែរ។

ទោះបីជាសាមីខ្លួនមិនបានសារភាពថាជាចំណងស្នេហាឬយ៉ាងណា  តែតារាសម្តែងល្បីទាំង២រូបមិនមែនបដិសេធឡើយថារវាងអ្នកទាំង២ ​ពិតជាមានភាពជិតស្និទ្ធនឹងគ្នាមែន ​ជាពិសេសកញ្ញា  ស៊ីន ​យូប៊ីន ​តែងតែទទួលបានការយកចិត្តទុកដាក់ និងមើលថែ ​ពីបុរសសង្ហា ​វ៉ៃហាំង ​ជារឿយៗទាំងការងារ​ និងសកម្មភាពផ្ទាល់ខ្លួននៅខាងក្រៅទៀតផង។

42835126_1000301583485968_4562987209619144704_n

48373895_1046150205567772_5307814893288685568_o

កាន់តែពិសេសនៅថ្ងៃនេះផងដែរ ​ដែលគេដឹងថាជាថ្ងៃខួបកំណើតរបស់ កញ្ញា ​ស៊ីន ​យូបីន ​ស្រាប់តែលោក ​ខាត់វ៉ៃហាំង  លេងយកនំខួបមក ​Surprised  ដល់ផ្ទះកញ្ញា ​ស៊ីន  យូប៊ីនតែម្តង ​មើលទៅផ្អែមល្អែមខ្លាំង ​អ្វីដែលធ្វើឱ្យអ្នកគាំទ្រត្រេកអរភ្ញាក់ផ្អើលនោះ ​លោក ​វ៉ៃហាំង ​លេងនំខេកសុទ្ធតែរូបបេះដូង ។

តើនេះអាចជាការបង្ហាញថាអ្នកទាំង២កំពុងតែមានទំនាក់ទំនងស្នេហានឹងគ្នា ​ឬយ៉ាងណា​ មានតែរង់ចាំទស្សនាបន្តទៅទៀត!

តោះ! មកទស្សនារូបភាពស្វីតៗខាងក្រោមនេះ ៖


96430970_1956873461110448_4535532335554101248_o

97887507_1956874067777054_968632528179036160_o

96541591_1956873637777097_6032009292075237376_o

97236394_1956874271110367_6133171143583989760_o

96771440_1956873754443752_3128069649984389120_o

96687199_1956874184443709_5689882904629346304_o