កាលពីម្សិលមិញនេះ បុរសម្នាក់មានចិត្តក្លាហានខុសច្បាប់ ហ៊ានសម្លាប់សត្វព្រៃជាសត្វស្លាបកម្រ គឺ សត្វ កេងកង បង្ហោះពេញហ្វេសប៊ុក ធ្វើឱ្យមានការមិនពេញចិត្តជាច្រើន ថែមទាំងសំណូមពរឱ្យក្រសួងពាក់ព័ន្ធចាត់វិធានការតាមផ្លុវច្បាប់ផងដែរ។
រហូតដល់ថ្ងៃទី ទី១៣ខែឧសភា ឆ្នាំ២០២០ នេះ បុរសម្នាក់ដែលបានបាញ់សម្លាប់សត្វ «កេងកេងធំ»បានចូលខ្លួនមកសុំទោសសាធារណជន និងបានធ្វើកិច្ចសន្យាឈប់ ប្រព្រឹត្តកំហុសសម្លាប់សត្វព្រៃ ចំពោះមុខសមត្ថកិច្ចនៃក្រសួងបរិស្ថាន ហើយដោយសារភាពថាខ្លួនពិតជាបាន បាញ់សម្លាប់សត្វ «កេងកងធំ» មួយក្បាលនោះអំឡុងពេលខ្លួនទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ក្មេងលេងទឹកជ្រោះ ៩ជាន់ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងភូមិសាស្ត្រខេត្តកំពត កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ មែន ហើយក៏ សូមអភ័យទោសដល់រូបខ្ញុំបាទ និងឈប់ប្រព្រឹត្តកំហុសបែបនេះទៀតហើយស្នើសុំការសណ្តោសប្រណីពីសាធារណជន ដែលខ្លួនបានជ្រុលជ្រួស ប្រព្រឹត្តនូវកំហុសឆ្គងនេះ។
គួរឱ្យដឹងផងដែរថា សត្វ «កេងកង» គឺជាបក្សីដែលចូលចិត្តរស់នៅ និងមានសំបុកពងកូននៅព្រៃដែលមានដើមឈើធំៗ និងជាប្រភេទបក្សីស៊ីផ្លែឈើធំៗជាអាហារ។ ក្រៅពីកម្ពុជាវា គឺជាបក្សីដែលរស់នៅក្នុងព្រៃ នៃតំបន់ត្រូពិកនានា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែ វាកំពុងតែប្រឈមមុខនឹងការធ្លាក់ចុះ នៅប្រទេសឡាវ និងនៅប្រទេសថៃ។ រហូតមកដល់ពេលនេះវា គឺជាបក្សីមានបង្គួរដោយសារតែការបាត់បង់ ដែនជម្រក បណ្តាលមកពីការបាត់បង់ព្រៃឈើ និងការប្រមាញ់ខុសច្បាប់៕
សូមទស្សនាវីដេអូខាងក្រោមនេះ ៖