ឃើញស្ងាត់ៗកុំថាអត់អី! ​រាលដាលសាហាវណាស់ ​Covid-19 ឆ្លងដល់កុលសម្ព័ន្ធព្រៃអាម៉ាហ្សូនហើយ

វីរុស ​Covid-19  មកទល់ពេលនេះហាក់បីដូចជាស្ងប់ស្ងាត់ និងថយចុះនៃការឆ្លងក៏ពិតមែន ​តែដរាបណាមិនទាន់មានវ៉ាក់សាំងការពារនោះទេ ​យើងក៏មិនអាចប្រហែលបានដែរ ​ពោលគឺត្រូវតែមានវិធានការការពារសុខភាពដូចដើម។

ដោយឡែកទោះប្រទេសមួយចំនួនបានទប់ស្កាត់ និងធ្វើឱ្យមានការធ្លាក់ចុះនៃការឆ្លង ​តែមកទល់ពេលនេះកាន់តែភ្ញាក់ផ្អើល  វីរុសដ៏សាហាវនេះបានចាប់ផ្តើមរាលដាលឆ្លងនៅក្នុងសមាគមន៍ជនជាតិភាគតិច Waorani នៅ​ក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន​របស់​ប្រទេស​អេក្វាទ័រហើយ នេះបើយោងតាម​ប្រភព​ព័ត៌មាន CNN ។

67c6a1e7ce56d3d6fa748ab6d9af3fd7 25

ដោយ ក្រសួងសុខាភិបាល​របស់​ប្រទេស​អា​ក្វា​ឌ័​រ បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា ករណី​ដំបូង​នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩ ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច Waorani នៅ​ក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន​របស់​ប្រទេស​នេះ​ គឺជា​ស្ត្រី​មាន​ផ្ទៃពោះ​អាយុ ៧ ឆ្នាំ ដែល​បាន​ចាប់ផ្តើម​បង្ហាញ​រោគ​សញ្ញា​ទាក់ទង​នឹង​វីរុស​នេះ​នៅ​ដើមខែ​ឧសភា​ ហើក៏​កំពុង​ត្រូវ​បាន​គេ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋធានី Quito ។


642e92efb79421734881b53e1e1b18b6 24 780x455

ក្រោយពីបាន​បញ្ជូន​អ្នកមានករណីដំបូងចេញពីតំបន់នេះ ​ក្រសួងសុខាភិបាល បានធ្វើតេស្ត អ្នកសង្ស័យពាក់ព័ន្ធនឹងអ្នកជំងែដើម្បី​ធ្វើតេស្ត​អ្នក​ផ្សេង​ទៀត​ដែល​មានការ​សង្ស័យ និង​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយនឹង​អ្នកជំងឺ​។ យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៤០​នាក់​ត្រូវ​បាន​ធ្វើតេស្ត និង​៦​នាក់​មានការ​បង្ហាញ​ពី​រោគ​សញ្ញា​៕

ប្រភព៖ ​CNN