បន្ទាប់ពីមានវិនាសសកម្មនៅទីក្រុង ហុីរូសុីម៉ា និងណាហ្គាសាគី សហរដ្ឋអាមេរិច ដែលជាមហាអំណាចមុនគេ នៃអាវុធប្រល័យលោក គឺ គ្រាប់បែក នុយក្លេអែរ បានខិតខំព្យាយាម និងសកម្មយ៉ាងខ្លាំង ក្នុងការរារាំងប្រទេសផ្សេងទៀតលើពិភពលោក ដើម្បីកុំអោយរូបមន្តនៃគ្រាប់បែកនេះ ធ្លាក់ទៅដល់ក្រុមភេវរកម្ម និងរារាំងប្រទេស ផ្សេងទៀតដើម្បីកុំអោយក្លាយជាមហាអំណាច នុយក្លេអែរ និងប្រជែងជាមួយអាមេរិច ។
តែនៅចុងសតវត្សន៍ទី ២០នេះ មានប្រទេសមួយដែលស្ថិតនៅក្នុង តំបន់ដែលសម្បូរទៅដោយជនក្រីក្រ និងជាប្រទេសដែលមិនសូវជឿនលឿនខ្លាំងដូចបណ្តាប្រទេសផ្សេងនោះ ស្រាប់តែមានអាវុធ នុយក្លេអែរ ដែលជាក្តីបារម្ភយ៉ាងខ្លាំងចំពោះពិភពលោក ជាពិសេស សហរដ្ឋអាមេរិច នោះគឺ អាហ្វ្រិកខាងត្បូង ។
សូមចុចលើរូបភាពដើម្បីពង្រីករូបភាពជាការពិត អាហ្វ្រិកខាងត្បូង បានលួចលាក់ផលិតនុយក្លេអែរបាន សម្រេចក្រោមរូបភាពធ្វើការស្រាវជ្រាវ ប្រតិកម្មអាតូមិច ដើម្បីបំរើ ការងារសុីវិល ។ តែទោះជាយ៉ាងនេះក្តី សហរដ្ឋអាមេរិច ដែលជាប្រទេសផលិតនុយក្លេអែរមុនគេ បានស៊ើបដឹងពីការធ្វើតេស្តគ្រាប់ បែកនុយក្លេអែរនៅបាតសមុទ្ររបស់ អាហ្វ្រិកខាងត្បូង នៅឆ្នាំ ១៩៨២ ហើយក៏បានចរចារជាមួយនឹង អាហ្វ្រិកខាងត្បូង ជាមួយនឹង លក្ខខណ្ឌចំនួន ២ ។
ជម្រើស ទី១ ដើម្បីឲ្យសមភាព បើសិនជាអាហ្វ្រិកខាងត្បូងនៅតែបន្តផលិតអាវុធនុយក្លេអែរ ដោយបំពានទៅលើសន្ធិសញ្ញាមិនសាយ ភាយអាវុធនុយក្លេអែរនោះ អាហ្វ្រិកខាងត្បូងនឹងត្រូវទទួលទណ្ឌកម្ម សេដ្ឋកិច្ច ។
ជម្រើសទី២ ដើម្បីជាដោះដូរនឹងសំណើរមិនសាយភាយអាវុធនុយក្លេអែរ សហរដ្ឋអាមេរិច យល់ព្រមផ្តល់ជំនួយឥតសំណង រាប់ពាន់លានដុល្លារទៅកាន់ អាហ្វ្រិកខាងត្បូង ។
ដោយទទួលបាននូវលក្ចខណ្ឌដ៏ល្អប្រសើរ លោក Pieter Willem Botha ដែលជានាយករដ្ឋមន្ត្រីនៃ អាហ្វ្រិកខាងត្បូង បានយល់ព្រម ទទួលជម្រើសទី២ ក្នុងការដោះដូរនឹងការរំលាយអាវុធនុយក្លេអែរ ។ ហើយ អាហ្វ្រិកខាងត្បូង ជាប្រទេសទី១ លើពិភពលោកដែលត្រូវបាន ដកហូតអាវុធនុយក្លេអែរ ក្រោមការចរចារជាមួយនឹង សហរដ្ឋអាមេរិច ។
គួរបញ្ជាក់ផងដែរថា អាហ្វ្រិកខាងត្បូង បានធ្វើតេស្តសាកល្បងអាវុធនុយក្លេអែរបានសម្រេចនៅឆ្នាំ ១៩៧៦ និង ១៩៧៧ ដោយជោគជ័យនៅក្រោមសមុទ្រនៃ អាហ្វ្រិកាខាងត្បូង តែដោយសារអាមេរិច ជាប្រទេសដែលមានទំនើបកម្មខាងយោធា ហើយមានឧបករណ៍ពិសេសក្នុងការស្វែងយល់ដឹងពីការធ្វើតេស្ត ទើបអាមេរិច អាចចាប់បាននូវដាននៃការសាកល្បងអាវុធប្រល័យលោកមួយនេះ ៕
រៀបរៀងដោយ ស្តេចផារាអង់