ខំអរថាបានស្បើយទៅហើយ! ​ស្រាប់តែប្រទេសថៃ បានដាក់ប្រទេសក្នុងភាពអាសន្នបន្ត រយៈពេល ១ខែទៀត

ប្រទេសថៃមួយរយៈធំដែលបានដាក់ប្រទេសក្នុងភាពអាសន្នដើម្បីបង្ការការរាលដាលនៃវីរុស ​Covid-19  កន្លងមក ​ការឆ្លងវីរុសនេះហាក់ថយខ្លាំង ​រហូតដល់គ្មានអ្នកឆ្លងថ្មីបន្តទៀត ​ដែលនេះជាសញ្ញាវិជ្ជមានបង្ហាញថាស្ថានការប្រទេសថៃអាចនឹងត្រលប់មកសភាពដើមវិញឆាប់ៗនេះ។

Fn 2020 05 22 15 20 49 3

តែនៅថ្ងៃ ទី ​២២ នេះ ​ស្រាប់តែរាជរដ្ឋាភិបាលថៃ បានប្រកាសថា  ការដាក់ប្រទេសក្នុងគ្រាអាសន្នប្រឆាំងនឹង COVID-19 ​នឹងត្រូវអូសបន្លាយរយៈពេលមួយខែទៀត បើទោះជាករណីឆ្លងនៅក្នុងប្រទេស មានភាពធូរស្រាលក៏ដោយ។ ដោយព័ត៌មានពីការអូសបន្លាយពេលដាក់ប្រទេសក្នុងគ្រាអាសន្ន នឹងត្រូវបន្តសុពលភាព រហូតដល់ចុងខែមិថុនា បន្ទាប់ពីមានកិច្ចប្រជុំរបស់មជ្ឈមណ្ឌល សម្រាប់គ្រប់គ្រងស្ថានការណ៍ COVID-19 (CCSA) ហើយដែលដំបូងឡើយ វិធានការដាក់ប្រទេសក្នុងគ្រាអាសន្នរួមទាំងបំរាមគោចរ ដំបូងឡើយត្រូវផុតកំណត់នៅចុងខែឧសភានេះ ។

Fn 2020 05 22 15 20 49 4


គួរបញ្ជាក់ផងដែរថា ទោះស្ថិតក្នុងភាពអាសន្ន ​តែមានការបន្ធូរបន្ថយវិធានការរឹតត្បិតប្រឆាំង COVID-19 ក្នុងនោះរួមមានគម្រោងកាត់បន្ថយ ពេលវេលានៃបំរាមគោចរ ឱ្យមកនៅត្រឹមចាប់ពីម៉ោង ១២៖០០នាទីរំលងអធ្រាត្រ ដល់ម៉ោង ៤៖០០នាទីទៀបភ្លឺ បើធៀបទៅនឹងបម្រាមគោចរបច្ចុប្បន្ន មានរយៈពេលចាប់ពីម៉ោង ១១៖០០នាទីយប់ដល់ម៉ោង ៤៖០០នាទីទៀបភ្លឺ៕

Fn 2020 05 22 15 26 46 0

ប្រភព៖ ​Xinhua