Elby day ថ្ងៃដ៏វិសេសវិសាល នៃជំនួបអាមេរិច និង រុស្សុី មួយជំហានមុនវាយផ្តាច់ ក្រុងប៊ែកឡាំង

ក្រោយពីសង្គ្រាមលោកលើកទី២ សហភាពសូវៀត និងសហរដ្ឋអាមេរិច ជាប្រទេសដែលនៅទ្វីបម្ខាងឆ្ងាយពីគ្នា មានរបបនយោបាយខ្វែងគ្នា ដែលនេះជាមូលហេតុមួយដែលមហាអំណាចទាំងពីរមើលមុខគ្នាមិនចំ តាំងពីកន្លះសតវត្សន៍មុនរហូតមកដល់សព្វថ្ងៃ !!

ក្នុងកំឡុងសង្គ្រាមលោកលើកទី២ ប្រទេសមហាអំណាចទាំងពីរ ធ្លាប់ចាប់ដៃគ្នាធ្វើសង្គ្រាម ដែលនេះមិនមែនព្រោះតែប្រទេសទាំងពីរស្រុះស្រួលគ្នា និងមានសម្ព័ន្ធភាពអ្វីឡើយ តែដោយសារតែកាលៈទេសៈ ព្រោះតែ មហាអំណាចទាំងពីរមានសត្រូវតែមួយ នោះ គឺ អាល្លឺម៉ង់ អាហ្វដល់ ហុីត្លែ (Adolf Hitler) ។ សម្រាប់កងទ័ពមហាអំណាចទាំងពីរក្រោយសង្គ្រាមលោកលើកទី២ មិនដែលជួបគ្នាទាល់តែសោះ ហើយទោះបីជាជួបគ្នា ក៏ក្នុងនាមជាគូសត្រូវ ដែលចាំបាច់ត្រូវតែមានការបាញ់ប្រហារ ។

តែអ្វីដែលអ្នកមិនធ្លាប់ដឹងនោះ គឺកងទ័ពទាំងពីរធ្លាប់ជួបគ្នា និងចាប់ដៃគ្នា ដែលនេះជាប្រវត្តិសាស្ត្រតែមួយគត់ក្នុងសតវត្សន៍ទី ២០នេះ ។

13268135_1754046031508052_8548777417524323876_o


Elby Day ឬ ថ្ងៃផ្តាច់ព្រត្យ នាថ្ងៃទី២៥ មេសា ឆ្នាំ១៩៤៥ ជាពេលវេលាដែលកងទ័ពអាមេរិច និងសហភាពសូវៀត ជួបគ្នា និងចាប់ដៃគ្នា មុននឹងវាយផ្តាច់ទីក្រុង ប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ។ វាជាពេលវេលាដ៏ថ្លៃថ្លា ដែលកងទ័ពទាំងពីរបានជួបគ្នានាទន្លេ Elby River មុនឈានទៅដល់វាយលុកចូលទីក្រុងប៊ែកឡាំង ដែលវាជាសញ្ញាណភ្លើងខៀវ ក្នុងការបញ្ចប់សង្គ្រាមលោកលើកទី២ នៅអឺរ៉ុប ។ ហើយក៏ជាតំបន់ព្រុំប្រទល់ក្នុងការ បែងចែកដែនអំណាចគ្នាក្នុងប្រទេសអាល្លឺម៉ង់ វាជាពេលវេលាដ៏ថ្លៃថ្លាដែលប្រទេសទាំងពីរបានចុះកិច្ចសន្យានៅលើដងទន្លេ Elby River ដែលមានលោកឧត្តមសេនីយ៍ Albert Kotzebue ព្រមទាំងជំនួយការម្នាក់ និងនាំមកជាមួយនូវទាហានបីនាក់​ តំណាងអោយសហរដ្ឋអាមេរិច ចំណែកឯក រុស្សុី គឺលោកឧត្តមសេនីយ៍ Alexander Gordeyev ហើយឧត្តមសេនីយ៍ទាំងពីរបានពិភាក្សាពីជំហានចុងក្រោយក្នុងការវាយលុកចូល ក្រុងប៊ែកឡាំង ដែលជាការបិទបញ្ចប់សង្គ្រាមលោកលើកទី២ នៅអឺរ៉ុប ។

តែឧត្តមសេនីយ៍ទាំងពីរ ពិតជាមិនដឹងទេថា ជំនួបរបស់អ្នកទាំងពីរ ជាជំនួបតែមួយគត់ក្នុងប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិច និងរុស្សុី ហើយក្រោយពេល​បិទបញ្ចប់សង្គ្រាមលោកលើកទី២ សង្គ្រាមថ្មីក៏មកដល់ ហើយវាបានអូសបន្លាយរហូតមកដល់ឆ្នាំ ១៩៩១ នោះគឺ សង្គ្រាមត្រជាក់ ដែលជាជម្លោះរវាងមហាអំណាចទាំងពីរ តែមិនឈានដល់ការធ្វើសង្គ្រាម ៕

រៀបរៀងដោយ ស្តេចផារាអង់