ចូលរួមរំលែកទុក្ខផង! ​ពេលនេះលោកសាស្ត្រាចារ្យ ទិត្យ សែម ជំនាញល្ខោនខោល បានទទួលមរណភាពហើយ

លោកសាស្ត្រាចារ្យ ទិត្យ សែន គឺជាលោកគ្រូ ជំនាញ ផ្នែក ល្ខោនខោល ​ដែលជាមរតកមនុស្សរស់ ​តែងតែខិតខំថែរក្សា និងបង្ហាតកូនខ្មែរជំនាន់ក្រោយ ឱ្យហាត់រៀន ​ចេះចាំក្បាច់បុរាណខ្មែរនេះយ៉ាងស្ទាត់ជំនាញ ​ហើយលោកគ្រូក៏ជាអ្នកដែលប្រឹងថែរក្សាមរតកវប្បធម៌ខ្មែរស្ទើរតែពេញមួយជីវិតដោយការលះបង់ខ្ពស់។

99297304_1726487250861523_4091111122881478656_n

ដោយសារតែវ័យកាន់តែជរា  មួយរយៈមុន លោកគ្រូ មានជំងឺជាទម្ងន់ ​ដោយជំងឺរបស់លោកគ្រូចេះតែវិវត្តិន៍ទៅមុខ ហើយអាចបន្តជីវិតរស់នៅជាបន្តដោយការលាងឈាមជាប្រចាំ ហើយស្ថានភាពលោកគ្រូក៏កាន់តែមានសភាពដុនដាបទៅជាបន្តបន្ទាប់។

100822103_2615396095365341_1576358215740817408_n

98345162_2615396142032003_2449398451381731328_n


ស្រាប់តែនាយប់យប់ថ្ងៃសៅរិ៍ ទី  ២៣ ខែ ឧសភា ឆ្នាំ ២០២០ ដណឹងគួរឱ្យភ្ញាក់ផ្អើលអាឡោះអាល័យបានឱ្យដឹងថា លោកគ្រូសាស្ត្រាចារ្យ ទិត្យ សែម ជំនាញល្ខោនខោល បានទទួលមរណភាពហើយ  ដែលដំណឹងនេះធ្វើឱ្យកូនសិស្ស ​និងប្រជាជនខ្មែរមានក្តីសោកសង្រេងជាខ្លាំងក្នុងការបាត់បង់មរតករស់ឱ្យឃ្លាតឆ្ងាយគ្មានថ្ងៃត្រលប់។

សូមចូលរួមរំលែកទុក្ខ លោកគ្រូ ទិត្យ សែន និងសូមឱ្យវិញ្ញាក្ខណ្ឌលោកគ្រូទៅកាន់សុគតិភព៕

2 104

100736706_2615396072032010_4569023850578182144_n