ពីមុនលួច ​Crush មេ ទើបអូសក្រឡាសុំធ្វើមេអណ្តើក! ​ពេលខាងប្រុសតាមទាន់ហៅចូលរោងការចឹងហ្មងឱ្យធ្វើមេស្រីម្តង

អាចថាជានិស្ស័យក៏ថាបាន ដោយគូស្នេហ៍ជិតចូលរោងការមួយគូ  បានរៀបរាប់រឿងរ៉ាវស្នេហារបស់ខ្លួនពីមុនថា  ផ្តើមដំបូងត្រឹមតែជាមេ និងកូនចៅតែប៉ុណ្ណោះ។ ​តែដោយខាងស្រី លួចស្រលាញ់មេប្រុសខ្លួនក៏ធ្វើជាសុំធ្វើមេអណ្តើកជួយរកគូឱ្យមេប្រុស  តែមេប្រុសដឹងខ្លួនព្រោះខ្លួនក៏លួចស្រលាញ់បុគ្គលិកស្រីខ្លួនដែរ ​ក្រោយមកក៏ចាប់ដៃគ្នាចូលរោងការជាស្នេហាច្បាស់លាស់នឹងគ្នាតែម្តង។

98597005_2820177571444695_7212628645636997120_n

តាមរយៈគននីហ្វេសប៊ុក​ Ma Dam Toch ដែលជាកូនក្រមុំបាន​​រៀប​រាប់​ថា​៖ «ពីមុនលួច crush គាត់តែអត់ដឹងនិយាយថាម៉េច​ មានតែនិយាយប្រាប់គាត់ថាមានគេអោយធ្វើមេអណ្ដើកអោយ និយាយចុះឡើងគាត់ចាប់បាន គាត់ថាសុំធ្វើសង្សារតែខាងស្រីថាឈប់យកសង្សារហើយចាំយកប្ដី មានណាអោយចាស់ទុំចូលដណ្ដឹងហ្មង (ខាងស្រីអូសក្រឡាដែលហ្នឹង)ប៉ុន្តែក៏អរគុណបងដែលស្រលាញ់គ្រួសារខ្ញុំនឹងអោយតំលៃគ្រប់យ៉ាងដល់ខ្ញុំ។ ពីមុនមេប្រុសនឹងកូនចៅ ឥលូវសុំធ្វើមេស្រីវិញម្ដង»។

1


នេះបានគេហៅថានិស្ស័យស្នេហ៍មែន  ចឹងអ្នកលួចស្រលាញ់គេកុំអាលអស់សង្ឃឹម ​ថាមិនត្រូវគេក៏កំពុងតែលួចស្រលាញ់អ្នកដូចគ្នា ​ដូចជាគូស្នេហ៍ជិតចូលរោងការមួយនេះនេះអ៊ីចឹង៕

98597007_2820177351444717_1019614223774253056_n

99127076_2820177704778015_8490485238441443328_n

98332180_2820177448111374_5997658822246662144_n