មានទៅអន់អី! ​ចេកកម្ពុជា ​កំពុងតែត្រូវប៉ាន់មានទីផ្សារនៅក្នុងប្រទេសជប៉ុន ហើយល្បីថាឆ្ងាញ់ល្មួតល្អទៀត

ប្រទេសកម្ពុជា ​ត្រូវបានគេទទួលស្គាល់ ​ថាជាប្រទេសមានទឹកដីមាស ​ពោលស្ថានភាពដីតំបន់សម្បូរជីវភាពដាំដំណាំបានសឹងតែគ្រប់មុខ  ថែមទាំងមានគុណភាព និងឱរសជាតិពិសេសមិនចាញ់ដំណាំ បន្លែ ​ផ្លែឈើ  ប្រទេសជិតខាងឡើយ។

ជារឿយៗកម្ពុជាតែងតែនាំចេញនូវផលិតផលកសិកម្ម  ដូចជាស្រូវ ​អង្ករ  និងផ្លែឈើជាច្រើនទៅក្រៅប្រទេស ​ហើយអ្វីកាន់តែពិសេសពេលនេះសូម្បីតែផ្លែចេកខ្មែរយើងក៏កំពុងតែមានទីផ្សារផងដែរនៅក្នុងប្រទេសជប៉ុន។

99136417_2342697662698993_9159602943719112704_o

តាមរយៈប្រភពព័ត៌មានពី ស្ថានទូតកម្ពុជានៅក្នុងប្រទេសជប៉ុន បានឱ្យដឹងថា៖ « ដំណឹងល្អ! ចេកកម្ពុជាបានបង្ហាញវត្តមាននៅទីផ្សារប្រទេសជប៉ុន។ តាមការជូនដំណឹងខាងផ្សារទំនើបដែលទទួលលក់ចេកកម្ពុជា និងតាមការទិញហូបដោយផ្ទាល់ ចេកកម្ពុជា មានគុណភាព ផ្អែមត្រជាក់ ល្មួតជាទីគាប់ចិត្ត មិនចាញ់ចេកពីប្រទេសដទៃឡើយ។ សូមលើកទឹកចិត្ត ប្រជាជនជប៉ុន បងប្អូនខ្មែរ និង អតិថិជនទូទៅ បន្តគាំទ្រចេក និងផលិតផលផ្លែឈើ ប្រកបដោយគុណភាពពីកម្ពុជា។ »

S067


នេះពិតជាដំណឹងដ៏រីករាយ ​ហើយក៏ជាការលើកទឹកចិត្តដល់អ្នកធ្វើកសិកម្មដំណាំផ្លែឈើនៅក្នុងប្រទេសកម្ពុជាយើង  ឱ្យមានកម្លាំងចិត្តខខិតខំពង្រឹងគុណភាពផលិតផលខ្លួនឯងជាបន្តទៀតដើម្បីមានមុខនៅទីផ្សារក្រៅប្រទេសជាបន្តទៅមុខ៕

98980638_2342718406030252_4588659341543866368_o

99118315_2342718276030265_598073281139965952_o

99288217_2342697712698988_1277227444520091648_o

99279139_2342718432696916_14341114844676096_o