Hua Mulan (花木蘭) ជាឈ្មោះនៃវិរះនៅក្នុងរឿងនិទានរបស់ ចិន ដែលជានាមនៃរុក្ខជាតិម្យ៉ាង ដែលគេអាចយកធ្វើជាថ្នាំ ហើយរុក្ខជាតិនេះ ជារុក្ខជាតិដែលដុះតែលើភ្នំ ឬតំបន់ដែលយើងពិបាកហ្នឹងទៅរក ។ នៅក្នុងប្រវត្តិសាស្ត្រចិន រឿងនិទានដែលនិយាយពីមនុស្សស្រីធ្លាប់កាន់កាប់អំណាចដែលអ្នកធ្លាប់លឺច្រើនដូចជា អ៊ូ ម៉ីនាង លូចឹង និង ម៉ូឡាន សុទ្ធតែជាប្រវត្តិសាស្ត្រ និងរឿងនិទានដែលថ្លែងតាំងពីបុរាណកាលជាច្រើន ។
តែមនុស្សភាគច្រើនគ្រាន់តែបានលឺ បានមើលនូវខ្សែភាពយន្តរបស់វិរះនារីអស់ទាំងនេះ តែមិនដែល ដឹងពីការពិតរបស់ពួកគេឡើយ ។ក៏ដូចជា អ៊ូ ម៉ីនាង ដែលយើងធ្លាប់បានទស្សនាភាពយន្តនៃជីវប្រវត្តិរបស់ ស្តេចស្រីម្នាក់នេះ ដែលសម្តែងដោយតារាស្រីរូបស្រស់ Fan Bing Bing (范冰冰) នៅឆ្នាំ២០១៤ ក្រោមចំណងជើងថា The Empress of China (武媚娘传奇) ហើយជាស្តេចស្រីតែមួយគត់របស់នាង នៅក្នុងរបបគ្រប់គ្រងជាតិរបស់នាង មានភាពរីកច្រើនគួរឲ្យកត់សម្គាល់ តែនៅពេលដែលនាងបានលាចាកលោកទៅ មានលិចលឺដំណឹងជាច្រើនដែលថ្លែងពីរឿងរ៉ាវដ៏គួរអោយខ្ពើមរបស់នាង តែសម្រាប់អ្នកប្រវត្តិសាស្ត្រជាច្រើន នៅតែមិនអាចបែងចែកថាវាជាការពិតឬយ៉ាងណា ក៏ដោយសារតែនាងជាស្រី ហើយមន្ត្រីជាច្រើននៅសម័យកាលនោះ អាចនឹងខ្លាចបាត់បង់មុខមាត់ក៏មួរបង្កាច់បង្ខូចឈ្មោះនាង ។ ដែលទាំងនេះ យើងជាមនុស្សសម័យ iPhone 12 នៅតែមិនដឹងថាការពិតគឺយ៉ាងណា ។
ចំណែកឯ លូជិន ជាជីវប្រវត្តិកូនស្រីមន្ត្រីដែលត្រូវរងគ្រោះដោយសារតែគេមួរបង្កាច់ និងកាត់ទោសប្រហារជីវិតឪពុក ដើម្បីស្វែងរកយុត្តិធម៌ នាងតស៊ូដើម្បីក្លាយជាមន្ត្រីដើម្បីរកយុត្តិធម៌ជូនឪពុក ។ ហើយសម្រាប់ជីវិតរបស់នាង បន្ទាប់ពីឡើងកាន់តំណែងជាមន្ត្រីស្រីទីមួយនៃរាជវង្សសុង ហើយជីវិតរបស់នាងជាជីវិតដ៏ ថ្លៃថ្លាបំផុត ក្រោមការសព្វព្រះរាជហរទ័យនៃអធិរាជ កៅចុង (Gao Zhan-北)齊武成帝) ហើយភាពយន្តរបស់នាងត្រូវបានសម្តែងដោយ Zhao Liying (赵丽颖) ដែលជាភាពយន្តភាគដែលធ្លាប់ចាក់បញ្ចាំងនៅឆ្នាំ ២០១៣ ។ ក្រឡេកមកមើលរឿងនិទាននៃ ហ័រ មូឡាន វិញម្តង ជាការពិតភាពយន្តរបស់នាងត្រូវបញ្ចាំងបង្ហាញតាមរយៈ គំនូរជីវចលដែលយើងធ្លាប់ទស្សនាតាំងពីឆ្នាំ ១៩៩៨ ហើយស្តែងពីជីវិតយុវនារីដែលតែងខ្លួនជាប្រុសចូលបំរើ កងទ័ពជំនួសឪពុកដើម្បីច្បាំងនឹងសត្រូវនៅក្នុងសម័យរាជវង្ស មីង ។ ហើយនាងបានចាប់បដិសន្ធិតាមរយៈ កំណាព្យ រហូតក្លាយជាល្ខោន និងជាគំនូរជីវចល ហើយបច្ចុប្បន្នក៏បានវិវត្តទៅជាភាពយន្តបែបមនុស្សសាស្ត្រ ដែលដើរតួសម្តែងដោយ Liu Yufei (刘亦菲) ហើយគ្រោងចាក់បញ្ចាំងនៅឆ្នាំ ២០២០ នេះ ។ តែ....... រឿងរ៉ាវពិតប្រាកដមួយចំនួន ដែលមានមនុស្សជាច្រើននៅលើលោកនេះមិនដឹង ធ្លាប់ដឹង និងមិនដែលដឹង ។
តាមពិតទៅ ជីវិតនៃរឿងនិទាន ហ័រ ម៉ូឡាន ត្រូវបានបំភ្លៃឲ្យខុសឆ្ងាយពីការពិត ជីវិតរបស់នាងក្រោយឈ្នះសង្គ្រាម គឺមិនដូចអ្វីដែលអ្នកធ្លាប់គិត និងធ្លាប់លឺឡើយ ។ ឪពុករបស់នាងបានទទួលមរណៈភាព ចំណែក ម្តាយបានរៀបការម្តងទៀត ចំណែក ម៉ូឡាន ផ្ទាល់ បានក្លាយជាទាសករនៃអធិរាជ Wei (Northern Wei) ហើយជីវិតរបស់នាង ទោះបីជាសាងស្នាដៃដ៏ធំធេង បានរំដោះជាតិពីក្រញ៉ាំដៃជាតិសាសន៍ដទៃ តែអធិរាជ នគរ Wei បានចាប់នាងធ្វើជាទាសករ និងត្រូវធ្វើការយ៉ាងលំបាកវេទនាជាទីបំផុត រហូតទាល់តែនាងមិន អាចទ្រាំ ហើយក៏សម្លាប់ខ្លួនទៅ ។ កំណាព្យ ដែលជារឿងនិទានដ៏សោកសៅរបស់ ហ័រ ម៉ូឡាន ត្រូវបានកែសម្រួល និងបញ្ចូលនូវបទភ្លេងរណ្តំដ៏សោកសៅដោយ កវីដ៏ល្បីឈ្មោះ Chu Renhuo នៅក្នុងសម័យកាលរាជវង្សឈីង ក្នុងសតវត្សទី ១៧ ។ ហើយ រឿងនិទានរបស់ ហ័រ ម៉ូឡាន ជារឿងនិទានដ៏សោកសង្រេងបំផុតក្នុងរយៈកាល ៤០០០ឆ្នាំ នៃប្រវត្តិសាស្ត្រ ចិន ដែល Disney យកមកផលិត និងបំភ្លៃ ដើម្បីបិទបាំងពីជីវិតដ៏សោកសៅនៅក្នុងកំណាព្យ នៃប្រវត្តិសាស្ត្រ របស់ ម៉ូឡាន ។