ករណីកម្រជួបតែគួរប្រុងប្រយ័ត្ន! ការពន្យារកំណើតដាក់កងស្បូន កើតមានជំងឺគួរឱ្យខ្លាចនេះ

ការពន្យារកំណើតមានច្រើនវិធី ​ច្រើនសណ្ឋានណាស់ ​ដែលការជ្រើសវិធីនីមួយៗគួរតែធ្វើការប្រឹក្សាជាមួយនឹងពេទ្យជំនាញ ​តែយ៉ាងណាគ្មានវិធីណាមួយធានាថាសុវត្ថិភាព និងការពារបាន១០០%ឡើយ។

ទោះយ៉ាងណាថ្មីៗនះមានប្រភពព័ត៌ំមានពីប្រទេសវៀតណាម បានរៀបរាប់ពីករណីកម្រជួបមួយនៃស្ថានភាពអ្នកជំងឺដែលបានដាក់កងក្នុងស្បួន។

Shutterstock_174197693

រឿងទាំងនេះដកស្រង់ចេញពីគណនីហ្វេសប៊ុកផេក គ្រូពេទ្យក្មេង ដែលមានការរៀបរាប់ដូចតទៅ ៖

អ្នកជម្ងឺស្ត្រីម្នាក់នេះ អាយុ 27 ឆ្នាំ ដាក់កងពន្យារកំណើតស្បូន បាន រយៈពេល 6 ឆ្នាំបានទៅពិនិត្យសុខភាពជម្ងឺផ្នែករោគស្ត្រី ពិនិត្យរក កង តែអត់ឃើញ , ក្នុងអំឡុងពេលនោះអ្នកជម្ងឺ បានមានផ្ទៃពោះ និង បង្កើតកូនបានអាយុ ៤ ឆ្នាំ ។

អ្នកជម្ងឺនេះមានអាការៈ ឈឺពោះ រួចបានចូលមន្ទីរពេទ្យដើម្បីពិនិត្យ និង ព្យាបាល លទ្ធផលគឺ៖ «កង១ ស្ថិតក្នុងប្លោកនោម ហើយមានកករក្រួសខាំជាប់ទៅនឹងកងនោះ បង្កើតបានជា ដុំក្រួសដែលមានទំហំ 2 x 4 cm , បានធ្វើការវះកាត់យកចេញ នៅថ្ងៃ 25/05/2020 ម្សិលមិញនេះ នៅមន្ទីរពេទ្យខេត្ត Thuan Chau ប្រទេសវៀតណាម ។

👉🏻សូមបញ្ជក់ថា៖ បច្ចុប្បន្ននេះ មានមធ្យោបាយច្រើន ពន្យារកំណើតបណ្តោះអាសន្ន ។ អត់មានវិធីពន្យារកំណើតណា សុវត្ថិភាពដាច់ខាតនោះទេ , វិធីពន្យារកំណើតនីមួយៗ តែងតែមាន គុណសម្បត្តិ-គុណវិបត្តផ្សេងៗគ្នា ។


Dreamstime_xxl_41646591 1

👉🏻ការដាក់កងពន្យារកំណើត( ឧបករណ៍ស្បូន) គឺជាវិធីមួយនៃការពន្យារកំណើត ដែលចំណាយអស់លុយតិច ហើយទទួលផលខ្ពស់។ ទោះបីយ៉ាងណា ក៍វាផ្ទុកនូវផលវិបាកមួយចំនួនដូចជា ៖ អាចបង្កអោយធ្លាយស្បូន បង្ករោគតំបន់បន្តពូជ បំរែបំរួលរដូវ ឈឺពោះមានរដូវ....គ្រោះថ្នាកជាងហ្នឹង ប្រសិនបើដាក់កង ក្នុងរយះពេលយូរ តែមិនបានពិនិត្យកង អោយទៀងទាត់ នោះកង នឹងទន្ទ្រានម្តងបន្តិចៗ ហើយធ្លាយសាច់ រួចចូលក្នុងពោះ ....ថែមទាំងចាក់ចូលទៅពោះវៀន ប្លោកនោម......ជាដើម ។

👉🏻ជាមួយបងប្អូនស្ត្រី បន្ទាប់ពីដាក់កងពន្យារកំណើតគួរតែទៅពិនិត្យអោយបានទៀងទាត់ 1 ខែ/ ម្តង ក្នុងរយៈពេល បី ខែដំបូង បន្ទាប់ពីនោះគឺ 6 ខែ/ ម្តង ហើយប្តូរកងអោយបានត្រឹមត្រូវតាមពេលកំណត់ ដើម្បីកាត់បន្ថយផលវិបាកគ្រោះថ្នាក់ដូចបានលើកឡើងខាងលើ ។ ទោះបីយ៉ាងណាក៍ដោយ ប្រសិនបើមានអាការៈណាមួយដូចជា ឈឺពោះខុសប្រក្រតី ធ្លាក់ឈាម អស់កំលាំងក្នុងខ្លួន ......បន្ទាបពីដាក់កង, បងប្អូនស្ត្រីក៍ត្រូវតែ ទៅពិនិត្យវិញដែរ ៕

100583623_161538105431694_3545283486082400256_n

100751662_161538228765015_4586485632825556992_n

ប្រភពអត្ថបទ Page វេជ្ជសាស្ត្រវៀតណាម 

បកប្រែ និង កែសម្រួលដោយ វេជ្ជបណ្ឌិត មុិញ ប៉ុផាន់