រំដោះក្មេង និងទារក ៦នាក់ ករណីកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារឱ្យដេីរសុំទានតាមគោលដៅភ្លេីងស្តុប

ជារឿយៗយើងរមែងតែងឃើញក្មេងៗដើរតាមសុំទានតាមភ្លើងស្តុក ​និងទីសាធារណៈជាច្រើន  ដែលមើលទៅគួរឱ្យអាណិត ​តែជាក់ស្តែងក្មេងខ្លះ ​ត្រូវបានពួកឈ្មួញកេញប្រវ័ញ្ចវាយធ្វើបាបឱ្យសុំទានតែប៉ុណ្ណោះ។ តែជារឿងមួយដ៏គួរឱ្យត្រេកអរ ​ពេលនេះសមត្ថកិច្ចយើងកំពុងតែចាត់វិធានការរំដោះក្មេងរងគ្រោះជាបណ្តើរៗហើយ។

98350026_2832956066831377_182453144196743168_o

100653286_2832955970164720_4952241968261365760_o

បើយោងតាមរយៈគណនីហ្វេសប៊ុកជាផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ «

ករណីកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារឲ្យដេីរសុំទានតាមគោលដៅភ្លេីងស្តុប

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៩ម៉០០នាទី ព្រឹក កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ ០៨២ អ.យ.ជ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ របស់លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ៖

១. ឈ្មោះ ឆែ ធឿន ភេទស្រី អាយុ៥៨ឆ្នាំ ស្នាក់នៅភូមិ អន្ទុង៤ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមុខរបរមិនពិតប្រាកដ ។

២. ឈ្មោះ នួន ទូច ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅភូមិ អន្ទុង៤ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមុខរបរមិនពិតប្រាកដ ។


និងសង្គ្រោះកុមាររងគ្រោះចំនួន ០៦នាក់ (ស្រី ០៣នាក់) ក្នុងនោះទារកចំនួន ០២នាក់ ប្រុស ករណី កេងប្រវ័ញ្ចពលកម្មលើកុមារ (ក្នុងរូបភាពដើរសុំទាន) នៅចំណុចក្នុងផ្សារបឹងឈូក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ ។

បច្ចុប្បន្នការិយាល័យកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចំណែកកុមាររងគ្រោះចំនួន ០៦នាក់ (ស្រី ០៣នាក់) ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ »៕

100684995_2832956166831367_7211329963490803712_o

99557315_2832956140164703_1971100954744848384_o

99291044_2832956093498041_5022065509290475520_o

98460262_2832955943498056_1262553714523111424_o