ទុរេន ១៥គីឡូ ​ថវិកា៦០ម៉ឺនរៀលផ្តល់ជូនក្មេង៣នាក់ដែលចាប់ខ្លួនព្រោះបេះទុរេនគេ ហើយឱ្យសងលុយដល់ទៅ១ពាន់ដុល្លារ តែនគរបាលខេត្តកំពតបដិសេធនៃការទាមទារសំណងនេះវិញ

កាលពីប៉ុន្មានថ្ងៃមុននេះ កវណីក្មេងប្រុស៣នាក់ ​លួចបេះទុរេនគេមួយផ្លែ ​តែត្រូវម្ចាស់តាមទាន់ចាប់ឱ្យប៉ូលីស ហើយទាមទារឱ្យសងសំណង ​១០០០ដុល្លារ ​រួចសល់ត្រឹម  ៥០០ដុល្លារ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង  ដោយត្រឹមតែជាករណីលួចតិចតួចតែម្ចាស់ចម្ការមានការមិនយោគយល់ទៅវិញ។

99439725_613349382863937_2064703406114603008_n

តែយ៉ាងណាមកទល់ពេលនេះ ស្នងការនគរបាលខេត្តកំពត បានចេញមុខមកបញ្ជាក់លើគណនីហ្វេសប៊ុកហើយថា៖ « សូមជំរាបជូនសាធារណៈជនអោយបានជ្រាបថា មិនមានការសងប្រាក់ $ 500 ដល់ម្ចាស់ចំការធុរ៉េន ដែលក្មេងៗលួចបេះហូបមួយផ្លែនោះទេ។ បើសិនជាមានខ្ញុំជាអ្នកសងប្រាក់ទៅក្រុមគ្រួសារក្មេងនោះវិញ។ បងៗមិនមែនជាអ្នកធ្វើចំការ គឺមិនយល់នោះទេ ផ្លៃធុរ៉េនថ្លៃ មួយផ្លែខ្លះជិត ១០ មុឺនរៀលក៏មាន ខែដែលមិនសំបូរមួយគីឡូជិត ៤ មុឺនរៀលក៏មាន។ ម្ចាស់ចំការគាត់ត្រូវគេលួចច្រើនលើក ច្រើនសារ លើកនេះគាត់ទាន់ក៏គិតថាក្រុមក្មេងនេះជាអ្នកលួចកន្លងមក ទើបគាត់ទារសង។ ខ្ញុំសូមជំរាបជូនថាពាក្យថាលួចគឺវាខុសបាត់ទៅហើយ ក៏ប៉ុន្តែក្នុងនាមសមត្ថកិច្ចនៅពេលប្រជាពលរដ្ឋប្តឹងគឺយើងត្រូវធ្វើការសួរនាំជាមុនសិន។ ករណីគាត់បេះយកមួយផ្លែព្យុះសនកម្មមិនដល់ថ្នាក់ត្រូវជាប់ទោសនោះទេ ហេតុដូចច្នេះខ្ញុំបានអប់រំនិងអោយឪពុកម្តាយធានាយកទៅវិញ។ ពាក់ពន្ធ័ការទារសំណងគឺជាសិទ្ធរបស់ម្ចាស់ចំការ ក៏ប៉ុន្តែនៅពេលដែលយើងខ្ញុំពន្យល់ណែនាំគាត់ក៏ឈប់ទារសំណង ។ ដំណាំធុរ៉េនពិបាកថែរទាំណាស់ មិនមែនដូចដាំស្វាយ ដាំដូងនោះទេ»។

100047805_580651236219766_4442740516311793664_o

តែយ៉ាងណាមិញ ​បើតាមរយៈគណនីលោក ផែង វណ្ណៈ បានឱ្យដឹងថា៖ « នៅព្រឹក​ថ្ងៃទី​ ២៧​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ ខ្ញុំបានប្រគល់​ ទុរេន​ ចំនួន​ ១៥​ គីឡូ​ក្រាម​ និង​ ថវិកា​មួយចំនួន​ ៦០​ ម៉ឺន​រៀល​ ជូនដល់ក្មួយៗ៣នាក់​ ដែល​ឃ្លានទុរេនតែអត់លុយទិញ​បានលួចបេះ​ផ្លែ​ទុរេន​គេ​ ១ផ្លែ​ ។ ក្មួយ​ប្រុស​ម្នាក់​ៗទទួលបាន​ ទុរេន​ ៥គីឡូក្រាម​ ថវិកា​ ២០​ ម៉ឺន​រៀល​ ។ តំណាង​របស់​ខ្ញុំ​បានអប់រំ​ ណែនាំ​ បន្ថែម​ដល់ក្មួយៗទាំងបី​ ត្រូវ​កែប្រែ​ខ្លួន​អោយក្លាយ​ជាក្មេង​ល្អ​ ហេីយត្រូវឈប់លួចគេតទៅទៀត​ ។


សកម្មភាព​របស់​ខ្ញុំ​បាទមិនបានលេីកទឹកចិត្តចោរទេ​ តែជា​សកម្មភាព​មនុស្សធម៌​ដែល​បានធ្វើ​ចំពោះ​ជនក្រីក្រតែ​ប៉ុណ្ណោះ​»  ។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

99371831_613350399530502_7175735065542918144_o

99425164_613350789530463_670752344060723200_o

99436369_613349296197279_7436827458906619904_n