ស្នាដៃសៀវភៅប្រលោមលោកថ្មីមានឈ្មោះថា «កុមុទ» គឺជាប្រលោមលោកចំណីអារម្មណ៍ថ្មី សម្រាប់អ្នកដែលចូលចិត្តអានសៀវភៅប្រលោមលោក បែបស្នេហា អភិនីហារដ៏រន្ធត់ ជាមួយនឹងសាច់រឿងគួរឱ្យចាប់អារម្មណ៍។ សៀវភៅនេះដែរ គឺជាវណ្ណកម្មថ្មី ដែលជាស្នាដៃរបស់អ្នកនិពន្ធ អ្នកនាង ម៉ូលីណា និង ម៉ាក់ ស្រីនាថ ដោយមានការកែសម្រួលពីលោក ម៉ុង ម៉ានិត ដែលជាតារាចម្រៀង និងជាអ្នកនិពន្ធល្បីផងដែរ។
សៀវភៅរឿង «កុមុទ» ដែលជាភាសាបាលីសំស្ក្រឹត បកប្រែថា ផ្កាឈូកក្រហម ជាសាច់រឿងដែលនិយាយពីក្មេងស្រីដែលមានវិញ្ញាណពិសេស ដែលអាចនាំមនុស្សស្លាប់ឱ្យរស់ឡើងវិញ និង ប្រស់ជីវិតអមតៈ។ ក្នុងដំណើរការពាររូបកាយ និង វិញ្ញាណដ៏បរិសុទ្ធរបស់នាង បានបង្កជាសោដនាកម្មជាច្រើនក្នុងភូមិសីមា ព្រោះមិនត្រឹមតែត្រូវតតាំងនឹងមនុស្សលោកចិត្តលោភលន់ តែសូម្បីពពួកអសុរកាយក៏តាមយាយីនាងមិនឈប់។ ក្នុងពេលដែលជីវិតរបស់នាងជួបបញ្ហាមិនចេះអស់មិនចេះហើយ បុរសម្នាក់ដែលនាងតែងតែចង់គេចឆ្ងាយពីគេ បែរជាក្លាយទៅជាមនុស្សតែម្នាក់ដែលនៅក្បែរ និង សង្គ្រោះនាងគ្រប់ពេល។
គួរឱ្យដឹងផងដែរថា ប្រលោមលោករឿង «កុមុទ» ចេញលក់នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ ហើយ នៅហាង ស្រឡាញ់សៀវភៅទាំងពីរសាខា ដោយសាខាទី១: នៅលេីផ្លូវ ៤៣០ ទួលទំពូង២ ទល់មុខPtt និងសាខាទី២: នៅលេីផ្លូវ១៣២ ខាងក្រោយ Pizza Company សន្ធរម៉ុក ដោយមួយក្បាលមានតម្លៃត្រឹមតែ ៣០០០០ រៀលតែប៉ុណ្ណោះ។
ដោយអាចសាកសួរតាមរយៈគណនីហ្វេសប៊ុកផេក ស្រលាញ់សៀវភៅ - #slanhseavphov ឬទំនាក់ទំនងតាមរយៈ លេខទូរស័ព្ទ 023 21 71 91 ៕
អត្ថបទដោយ៖ ក្នុងស្រុក