«ខ្មោចចូល» ​វណ្ណកម្មថ្មីរបស់កថាជ័យភាពយន្ត និងចត្វាភ្លឹស នឹងលេចចេញជាសៀវភៅមុនផលិតជាភាពយន្តជាផ្លូវការ

ជារឿយៗយើងបានដឹងហើយថា ​លោក ហ៊ុយ ​យ៉ាឡេង ​ដែលជាផលិតករ ​អ្នកដឹកនាំរឿង និងជាម្ចាស់ផលិតកម្ម  កថាជ័័យភាពយន្ត ​តែងតែផលិតខ្សែភាពយន្តដែលមានគុណភាព និងមានការអប់រំសុទ្ធតែជាខ្សែភាពយន្តដែលទទួលបានការគាំទ្រជាខ្លាំងពីទស្សនិកជន។

តែដោយសារតែប្រទេសកម្ពុជាកំពុងតែជួបវិបត្តិជំងឺកូវីត ហើយរោងភាពយន្តមិនទាន់បើកទ្វារ លោក ហ៊ុយ ​យ៉ាឡេង ​បានងាកមកផលិតជាសៀវភៅភាពយន្តថ្មីមួយសម្រាប់អ្នគគាំទ្រអានកម្សាន្តជាមុនសិន ​ហើយទើបផលិតជាខ្សែភាពយន្តបន្ត នៅពេលក្រោយ  ដោយសៀវភៅរឿងនេះមានឈ្មោះថា  « ​ខ្មោចចូល  » ​ដែលជាសាច់រឿងខ្មោច ​ភ័យរន្ធត់គួរឱ្យចាប់អារម្មណ៍កើតឡើងនៅក្នុងអំឡុងឆ្នាំ ​១៩៩១ ។

101689348_253592039318078_5507022541698367488_o

រឿង «ខ្មោចចូល» និយាយពីនាយទាហានដែលបាត់ខ្លួនក្នុងរបបសាធារណរដ្ឋមួយរូបឈ្មោះ ឧត្តម ដែលគ្រួសារគិតថាឧត្តមស្លាប់ ក៏ប៉ុន្តែស្រាប់តែថ្ងៃមួយបានលេចវត្តមានឧត្តមនៅមុខផ្ទះ គ្រប់គ្នាស្រឡាំងកាំងពិសេសគឺសុភាដែលជាភរិយាឧត្តមស្ទុះមកឧិបប្តីទាំងទឹកភ្នែក នៅរាត្រីនោះគ្រួសារឧត្តមបានធ្វើពិធីជប់លាងអបអរប្តីត្រឡប់មកវិញ ឧត្តមស្រវឹងបានអួតហេតុអ្វីគេមិនស្លាប់ព្រោះគេមានខ្នាយបារមីដែលគ្រូគេបានអោយ គ្រប់គ្នាភ្ញាក់ផ្អើលនឹងខ្នាយនោះ ឧត្តមស្រវឹងដល់ក្អួតសន្លប់ត្រូវកូនទាហានសែងចូលដេក ។ ព្រឹកឡើងឧត្តមត្រូវភរិយាហៅកាត់សក់ ឧត្តមដើរធ្នឹងមិននិយាយស្តីទៅកន្លែងកាត់សក់ ពូសុខជាងកាត់សក់រៀបយកកន្រ្តៃកាត់សក់តែត្រូវឧត្តមធ្វើកាយវិកាចង្អុល អោយកោរពុកមាត់សិន ទាំងអស់គ្នាខ្លាចឧត្តមដែលបើកភ្នែកធំៗមិននិយាយស្តីសោះ ជាងកោរពុកមាត់ឧត្តមទាំងភ័យខ្លាច គ្រាន់តែកោរ ពុកមាត់រួចឧត្តមរាងញញឹមបន្តិច ជាងទាញកន្រ្តៃរកកាត់សក់ម្តង គ្រាន់តែជាងទាញកន្ត្រៃ រកកាត់សក់ ឧត្តមឆក់យកកន្ត្រៃចាក់ចំកណ្តាលភ្លៅជាង​ ជាងស្រែកអូយដោយក្តីឺឈឺចាប់ កូនទាហានរត់មកចាប់ឧត្តមសោភារត់មកតក់ស្លុតយ៉ាងខ្លាំង ឧត្តមស្រែកដូចបីសាចហើយក៏សន្លប់ រឿងរ៉ាវខ្មោចចូលត្រូវចាប់ផ្តើមឡើង ។

100764436_253592535984695_4305900925525950464_o


គួរឱ្យដឹងផងដែរថា លោកអ្នកអាចធ្វើការកក់សៀវភៅរឿង «ខ្មោចចូល» ដែលជាប្រភេទភ័យរន្ធត់នេះបាន ដោយធ្វើការកក់ទុកមុនឥឡូវនេះតម្លៃត្រឹមតែ ២៤០០០ រៀល តែប៉ុណ្ណោះ ដោយ១អាទិត្យក្រោយនឹងទទួលបានសៀវភៅ។ សូម រួសរាន់ណាព្រោះចំនួនមានកំណត់។

លោកអ្នកចូលទៅកាន់ websiteដើម្បីមើលប្រភេទទំនិញនេះ https://www.l192.com/product/362378 ​ ឬទាក់ទងទិញតាម App L192 ដោយទាញយក App តាមនេះ L192.COM/download ឬទំនាក់ទំនងទិញតាមលេខ 089/085/016 955505 ៕

អត្ថបទដោយ៖ ក្នុងស្រុក

100087266_253592382651377_8680440092776464384_o