ផ្លែទុរេន ត្រូវបានគេដាក់ឈ្មោះឱ្យថាជាស្តេចផ្លែឈើ ព្រោះតែផ្លែនេះពិតជាមានការពិបាកដាំនៅកន្លែងខ្លះ ហើយប្រទេសខ្លះក៏ដាំមិនបាន ពិសេសផ្លែឈើនេះមានតម្លៃថ្លៃ និងមានទីផ្សារខ្ពស់ណាស់ ហើយការទទួលទានថែមទាំងមានប្រយោជន៍ចំពោះសុខភាពទៀតផង។
យ៉ាងណាមិញទន្ទឹមនឹងអត្ថប្រយោជន៍ ដោយសារតែផ្លែទុរេនមានរសជាតិផ្អែម ផ្ទុកទៅដោយជាតិស្ករច្រើន អ្នកមានជំងឺទឹកនោមផ្អែមទោះឃ្លានយ៉ាងណាក៏ទទួលទានមិនបានដែរ តែពេលនេះអស់បារម្ភហើយ ពូជផ្លែទុរេនថ្មីមានសម្បកខ្មៅបាននឹងកំពុងតែមានការភ្ញាក់ផ្អើលខ្លាំង ដោយសារតែពូជនេះផ្អែមឆ្ងាញ់ជាងទុរេនធម្មតា ហើយអ្នកមានជំងឺទឹកនោមផ្អែមថែមទាំងអាចទទួលទានបានដោយគ្មានធម្មតាទៀត។
បើយោងតាមរយៈគណនីហ្វេសប៊ុក កសិករខ្មែរ ជាយដែន បានរៀបរាប់ថា៖ « ពូជថ្មី ធុរេនសំបកខ្មៅ ដាំ៥ឆ្នាំផ្លែ ផ្អែមក្រអូបល្អ អ្នកទឹកនោមផ្អែមពិសារបាន មានពូជនិងផ្លែលក់ ធានាថារស់ជាតិថ្មីឆ្ងាញ់កម្រពិតៗ »។
តែយ៉ាងណាៗ តាមរយៈការស្រាវជ្រាវរបស់ក្រុមការងារ « ក្នុងស្រុក » បានរកឃើញថា ពូជទុរេនពូជសម្បកខ្មៅនេះ ជារូបក្លែងក្លាយ ឬជារូប Edit តែប៉ុណ្ណោះ ដើម្បិទាក់ទាញចំណាប់អារម្មណ៍អ្នកអាន ដោយការផ្ទុះរូបភាពនេះដំបូងចេញមកពីប្រទេសម៉ាឡេស៊ី។ សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន !