Nancy Wu (胡定欣)
ក្នុងចក្រវាឡរបស់ TVB តារាហុងកុងដ៏ល្បីល្បាញដែលអ្នកទស្សនាតាំងពីមិនទាន់កើត រហូតមកដល់បច្ចុប្បន្ន មានតែ Nancy Wu ដែលតែងតែលេចមុខលេខមាត់នៅក្នុង ខ្សែភាពយន្តនានាដែលបង្កជាភាពរីករាយ ស្រស់ស្រាយដល់ទស្សនិកជន ។ ហើយគាត់ ជាតារាដែលសម្តែងធ្វើអោយទស្សនិកជនទស្សនាមិនចេះជ្រេញឡើយ ហើយគាត់ជាតារាស្រីដ៏ស្រស់សោភា ឬតារាមិនចេះចាស់ បើទោះបីជាគាត់មានអាយុ ៣៩ឆ្នាំទៅហើយ ក្តី ជាពិសេសគាត់ក៏ជាតារាដ៏មានប្រជាប្រិយភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាំង ពីមុន និងក្រោយទស្សនិកិច្ចរបស់គាត់ក្នុងកំឡុងឆ្នាំ ២០១៦ ដែលបង្កជាភាពស្និទ្ធស្នាល និងជាទីមោទនភាពចំពោះ TVB Cambodia Fan ។
Nancy Wu មានឈ្មោះជាភាសាចិនថា ហូ ទីងសុីង (胡定欣) កើតនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ១៩៨១ នាកោះហុងកុង ប្រទេសចិន ។ Nancy Wu បានប្រឡូកចូលសិល្បៈដំបូងក្នុងកម្មវិធីប្រឡងចម្រៀងប្រចាំឆ្នាំទី១៨ របស់ TVB ដោយទទួលបានចំណាត់លេខ ៣ ក្រោយមកនៅឆ្នាំ ២០០១ នាងក៏បានចូលរួមកម្មវិធីនេះម្តងទៀត ដោយទទួលបាន បានរង្វាន់យ៉ាងសន្ធឹកសន្ធាប់ ដោយរួមមានពានរង្វាន់សម្តែងសម ពានរង្វាន់ថតរូប ស្រស់ ព្រមទាំងពានរង្វាន់តារាកិត្តិយសដែលទទួលបានពានរង្វាន់ឆ្នើម និងពហុពាន ទៀតផង ។ ព្រមគ្នានោះដែរ Nancy Wu បានចូលរៀនក្នុងសាលាសម្តែងភាពយន្ត អាជីព និងប្រឡូកចូលក្នុងឧស្សាហកម្មភាពយន្តហុងកុងចាប់ពីពេលនោះមក ។
នៅឆ្នាំ ២០១២ ជាឆ្នាំដ៏មានហុងស៊ុយបំផុតរបស់ Nancy ដោយគាត់បានទទួលបានពានរង្វាន់តារាឆ្នើមប្រចាំ TVB ពានរង្វាន់តារាដែលមានប្រជាប្រិយនៅម៉ាឡេសុី និងពានរង្វាន់ជាច្រើន ដែលបង្ហាញពីមោទនភាពរបស់ Nancy Wu ក្នុងវិស័យភាពយន្តដ៏ ត្រចះត្រចង់ ។
សម្រាប់ភាពយន្តដែលបង្កអោយមានភាពល្បីល្បាញទូទាំងអាសុី ក៏ដូចជាសហរដ្ឋអាមេរិច គឺភាពយន្តរឿង កណ្តាប់ដៃជ្រែកជញ្ជាំង (A Fist Within Four Walls-城寨英雄) កាលពីឆ្នាំ ២០១៦ ដែលសព្វថ្ងៃក៏ជាភាពយន្តដែលមានប្រិយមិត្តជាច្រើននៅតែចងចាំ និងទស្សនាម្តងទៀត ។ ហើយភាពយន្តនេះដែរ ក៏មានចំណែកចូលរួមពីតារាប្រុសដែល តែងតែបង្ហាញពីស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ គឺ Ruco Chan ដែលជាអ្នករួមចំណែក ធ្វើឲ្យទស្សនិកជនទូទាំងអាសុីបានទស្សនាភាពយន្តនេះដោយចិត្តត្រេកអរ ។ បើសិនជា អ្នកក្រឡេកមើលប្រវត្តិសាស្ត្រភាពយន្តរបស់គាត់ រាល់ភាពយន្តដែលគាត់សម្តែងទទួល បានពានរង្វាន់ ដៃគូសម្តែងរបស់គាត់ តែងតែជា Ruco Chan ហើយក៏មានពត៌មាន ចរចាមអារ៉ាមនានាទាក់ទងនឹងសម្ព័ន្ធភាពរបស់អ្នកទាំងពីរ តែជាការពិតឬមិនមែន គឺអាស្រ័យទៅលើសាម៉ីខ្លួនទាំងពីរ ព្រោះវាជារឿងរបស់ពួកគេទាំងពីរ ។
គួរបញ្ជាក់ថា មកដល់ពេលនេះ Nancy Wu នៅមិនទាន់មានស្វាមីនៅឡើយទេ អាច និយាយបានថា Fan ទាំងអស់ក៏ដូចជារូបខ្ញុំផ្ទាល់ អាចនឹងមានឪកាស គ្រាន់តែឪកាស វាតិចតួចស្តួងស្តើង ។
អ្វីដែលជាកិត្តិយសដល់បណ្តាល TVB Cambodia Fan Nancy Wu ក៏ធ្លាប់បានមកទស្សនៈកិច្ចនៅកម្ពុជានៅឆ្នាំ ២០១៦ ដែលវាជាមោទនភាពមួយសម្រាប់ TVB Fan ក៏ ដូចជា Fan របស់ Nancy Wu តែវាជាការសោកស្តាយរបស់ខ្ញុំដែលមិនបានជួប Idol ប្រចាំចិត្តម្នាក់នេះ ។
នៅក្នុងចក្រវាឡរបស់ TVB Nancy Wu ត្រូវបានអ្នកដឹកនាំដ៏ល្បីល្បាញដាក់ងារជូនទៅ នាង ដែលនោះគាត់តែងហៅនាងថា "ជាផ្កាដែលតែងតែស្រស់ បើទោះបីជាវាមិនទាន់ រីក" ដែលពាក្យមួយឃ្លានេះ តំណាងឲ្យទឹកមុខដ៏ស្រស់ប្រិមប្រិយរបស់នាង ដែលធ្វើឲ្យ ទស្សនិកជនញញឹម ទោះបីជាត្រឹមឃើញនាវិនាទីដំបូងដែលគាត់បានសម្តែងនៅក្នុង ខ្សែភាពយន្ត ។
នាដើមមិថុនានេះផងដែរ ភាពយន្តរបស់គាត់ដែលមានចំណងជើងថា "House Of Spirit" នឹងមានចាក់ផ្សាយជាផ្លូវការនៅក្នុង youtube ក្នុង Channel : TVB Cambodia Drama។
រៀបរៀងដោយ ស្តេចផារាអង់