កាលពីមួយរយៈមុន រូបភាពរីហ្សតក្បែរទឹកជ្រោះជាមួយនឹងការបេះតង់លើព្រៃភ្នំពណ៌បៃតងខៀវស្រងាត់ មួយកន្លែងដែលមានអ្នកអះអាងថាស្ថិតនៅក្នុងប្រទេសកម្ពុជាយើង បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើល មិននឹកស្មានថាស្រុកខ្មែរមានកន្លែងស្រស់ស្អាតប្រណីតបែបនេះ សោះ តែយ៉ាងណាក៏ដោយ មានមនុស្សមួយចំនួនយល់ថានេះជារូបភាពបរទេសតែប៉ុណ្ណោះ។
ពេលនេះតាមប្រភពក្រុមហ៊ុនទេសចរណ៍មួយកន្លែងបានអះអាងថា កន្លែងកម្សាន្តដ៏ពិសេសនេះ ការពិតនៅស្រុកខ្មែរយើងប្រាកដមែន ដោយវាមានឈ្មោះថា « Bensley Collection - Shinta Mani Wild » ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ថ្មរូង ព្រំប្រទល់ខេត្តព្រះសីហនុនិងកោះកុង ចម្ងាយប្រមាណ ១២០ គម ពីទីក្រុងភ្នំពេញ ដែលតំលៃបញ្ចក់ពីគុណភាព និងសេវាកម្មកំរិតសកលនិងតំបន់នៃរមណីដ្ឋានដ៍ប្រណិតដែលយកចិត្តទុកដាក់ជាខ្លាំងលេីការគាំពារព្រៃឈេឺ និងធនធានធម្មជាតិ។
ទោះយ៉ាងណាក៏ដោយ ដោយសារតែរីហ្សតនេះមានលក្ខណៈពិសេស និងប្រណីតខ្លាំង តម្លៃក៏មិនធម្មតាដែរ ដោយតម្លៃបន្ទប់ សម្រាប់ពីរនាក់ ជាលក្ខខណៈ Wild Tent មានតម្លៃ $ 1,905 ក្នុងមួយយប់ ឯលក្ខណៈ Waterfall Tent ក្បែរទឹកជ្រោះមានតម្លៃ $ 2,395 ក្នុងមួយយប់ឯណោះ តែលក្ខខ័ណ្ឌ ត្រូវស្នាក់នៅយ៉ាងតិច ២យប់ ទាំងសំរាប់ជនជាតិខែ្មរ និងជនបរទេស ដោយតម្លៃអាចនឹងឡើងខ្ពស់ជាបន្តបន្ទាប់ផងដែរ។
តែតាមការបញ្ចាក់ឱ្យដឹងថា តម្លៃស្នាក់នៅក្នុងបន្ទប់ដែលជ្រើសរើសទាំង២ប្រភេទនេះ មានការផ្តល់ជូនដោយមិនគិតថ្លៃ ដែលរួមមានដូចជា៖
-ឡានជូនដំណើរជាឯកជនពីភ្នំពេញ ឬពីកំពង់សោម ទៅមក Shinta Mani Wild🦩
-អាហារនិងភេសជ្ជៈ (Soft drinks, mini bar & House wine🍾🍷🥂🥃) បម្រើជូនក្នុងពេលស្នាក់នៅ ១ ថ្ងៃ ៣ពេល
-ដំណើរកម្សាន្ដក្នុងទីព្រៃជិតៗ រឺជិះទូកកំសាន្តតាមព្រែកជាមួយនឹងមគ្គុទេសន៍ផ្ទាល់ខ្លួន
-សេវាកម្មស្ប៉ានិងម៉ាស្សាជូនដោយឥតកំណត់
-ការបោកសម្លៀកបំពាក់ជូនពេលស្នាក់នៅ
-Wifi ប្រើដោយសេរី
ដូច្នេះប្រសិនជាអ្នកចង់ដកបទពិសោធន៍ជាមួយនឹងការស្នាក់នៅបែបប្រណីតមួយនេះ សូមទំនាក់ទំនងទៅកាន់លេខ ទូរសព័្ទ៖ 015 321 000 ឬតាមរយៈម៉ែល Email: cambodia@exotravel.com ៕
ប្រភព៖ EXO Travel Cambodia
សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖