ស្នេហាពិតមិនប្រកាន់ក្មេងចាស់ អាយុ វណ្ណៈ និងទ្រព្យសម្បត្តិឡើយ សំខាន់បេះដូងមនុស្សពីរនាក់ចេះស្រលាញ់គ្នាពិត ស្មោះត្រង់ និងចេះយល់ចិត្តគ្នាទៅវិញទៅមកទើបមានសុភមង្គល។
យ៉ាងណាមិញ គូស្នេហ៍ខុសអាយុគ្នាមួយគូ បានធ្វើឱ្យគ្រប់គ្នារំភើបភ្ញាក់ផ្អើល ព្រោះទោះជាមានអាយុខុសគ្នារហូតខាងប្រុសហៅខាងស្រីថាចែ តែដោយសារតែក្តីស្រលាញមិនអាចឃាត់ឃាំងបាន ក៏វេញចំណងស្នេហ៍ រហូតបានចូលរោងការក្រោមការដឹងលឺពីញាតិមិត្តប្អូនបង។
តាមរយៈគណនីហ្វេសប៊ុក Hong Koem Heak បានឱ្យដឹងថា៖ «
Me: ចែធ្វើសង្សារខ្ញុំបានអត់?
Her: ឲឆ្លើយថាម៉េច?
Me: ឆ្លើយថាព្រម.
Her: ព្រមម៉េចបើចែឈប់យកសង្សារហើយ😪
Me: ស្អែកជួបគ្នាបានអត់?
Her: ចា៎!
Me: ឡូវចែធ្វើសង្សារខ្ញុំបានអត់?
Her: ខ្ញុំអត់យកសង្សារទេ.
Me: មូលហេតុ?
Her: ចាំយកប្តីមង🙄
Me: ចឹងចាំឲខ្ញុំម៉ាក់ចូលដណ្តឹងចែ😂
Her:បើហ៊ានចូលមក😅
🙈28/05/2020 ខ្លាចជាគូដណ្តឹងបានសម្រេច👩❤️💋👨 អាយុគ្រាន់តែជាតួលេខទេ ឲតែមនុស្ស២នាក់ ស្រឡាញ់គ្នា ត្រូវចិត្តគ្នា យល់ចិត្តគ្នា នៅជាមួយគ្នាហើយមានក្តីសុខទៅបានហើយ ទៅខ្វល់អីរឿងអាយុនោះ🖤 »៕