ផ្ទុះការភ្ញាក់ផ្អើលខ្លាំង! ​ប្រាសាទព្រះវិហារខ្មែរ ​ត្រូវបានចម្លងសាងសង់ថ្មី លើទឹកដីខេត្តសាមុតប្រាកាន ប្រទេសថៃ?

ប្រាសាទព្រះវិហារ ​គឺជាប្រាសាទរបស់ខ្មែរយ៉ាងពិតប្រាកដ ​ដែលកសាងដោយមហាវីរក្សត្រខ្មែរព្រះបាទយសោវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី១ និង​ ព្រះបាទសូរ្យវរ្ម័នទី២ ដោយកាលបរិច្ឆេទកសាង:សតវត្សទី ៩-១២ ដើម្បីឧទ្ទិសថ្វាយ:ព្រះសិវៈស្រីសិខរិស្វរៈ

ស្ថាបត្យកម្មតាមរចនាបថឃ្លាំង ។ ប្រាសាទនេះ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អតីកាលមានទីតាំងក្នុងភូមិគ១ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ ធៀបទៅនិងទឹកសមុទ្រ តែប្រជាជនថៃហៅភ្នំដងរែកថា ភ្នំវែង ចំណែកប្រជាជនឡាវហៅថា ភ្នំដេនមឿង ដោយ ប្រាសាទព្រះវិហារនេះផងដែរ គឺស្ថិតនៅជាប់នឹងព្រំប្រទល់ខេត្តស៊ីសាកេត នៃប្រទេសថៃ។

8fc4c7ab4453d247e011738197b6136c 5

ដោយថ្មីៗនេះផងដែរ ​មានផេកហ្វេសប៊ុកថៃមួយឈ្មោះ มเหนทรบรรพต បានបង្ហោះរូបប្រាសាទព្រះវិហារចម្លងថ្មី ​ដែលនាំឱ្យប្រជាជនខ្មែរផ្ទុះកំហឹងនូវការចម្លងមួយនេះ ​ពិសេសជនជាតិថៃថែមទាំងចោទប្រកាន់ថាប្រាសាទនេះជារបស់ថៃ ​ដោយមានតឹកតាងគឺជណ្តើរប្រាសាទបែរមុខទៅប្រទេសថៃតែម្តង។

ការពិតទៅប្រាសាទចម្លងមួយនេះ ស្ថិតនៅក្នុងតំបន់ទេសចរណ៍មួយកន្លែងក្នុងខេត្តសាមុតប្រាកាន ដែលមានឈ្មោះថា ទីក្រុងបូរាណ ដែលប្រាសាទនេះ ការពិតគេបានសាងសង់ឡើងអំឡុងពេលដែលប្រាសាទព្រះវិហារជាកម្មសិទ្ធរួមជាមួយខ្មែរ កាលទីក្រុងឡេអេមិនទាន់កាត់ប្រាសាទព្រះវិហារមកឱ្យខ្មែរវិញ។ ហើយទីតាំងនេះផងដែរ ​ក៏មានរចនាប្រាសាទ ​និងទីកន្លែងសំខាន់ៗរបស់ពិភពលោកដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តទៀតផង។

S 787

100831170_3187131451349602_3298844584829779968_n

យ៉ាងណាមិញ ​សម្រាប់ជាចម្ងល់ថា ​ហេតុអ្វីបានជាប្រាសាទព្រះវិហារខ្មែរ  បែរជាមានជណ្តើរឡើង ស្ថិតនៅក្នុងទឹកដីថៃ សព្វថ្ងៃនេះទៅវិញ? តាមប្រវត្តិសាស្រ្តបានឱ្យដឹងថា ​ប្រាសាទព្រះវិហារផ្តើមសាងសង់ឡើងនៅក្នុងខេត្តព្រះវិហារនៃដែនដីព្រះរាជាណាចក្រកម្ពុជា កាលពីបុរាណសម័យនោះ គឺពុំទាន់មានប្រទេសសៀម ឬថៃ តាំងនៅទីតាំងប្រទេសថៃសព្វថ្ងៃ នៅឡើយទេ ។

ពិសេស កាលពីបុរាណសម័យ ស្រុកខ្មែរមានផ្ទៃដីធំធេង ផ្នែកខាងលិចគឺលាតសន្ធឹង ពីខេត្តព្រះវិហារ ហួសប្រទេសថៃសព្វថ្ងៃ និងតរហូតទៅដល់ប្រទេសភូមា ។ ចំណែកផ្នែកខាងជើង គឺលាតសន្ធឹងរាប់បញ្ចូលទាំងក្រុងឈៀងម៉ៃ ដែលសព្វថ្ងៃជាខេត្តមួយរបស់ថៃនោះផង ។ ដូច្នេះមិនមែនមកចោទថា ដីត្រង់កន្លែងនោះ មានសៀម មានអី បើសៀមមិនទាន់មកដល់ឯណា ។ សៀមទាល់តែចុងសតវត្សរ៍ទី១៣ បានទើបនឹងចុះមក ។ ដូច្នេះ ដីត្រង់ដែលគេធ្វើប្រាសាទ នៅលើកំពូលភ្នំព្រះវិហារនេះ ជាដីរបស់ខ្មែរ ។ ខ្មែរចង់ធ្វើត្រង់ណា បែរទៅត្រង់ណា គេធ្វើតាមតែទីតាំងរបស់សាច់ភ្នំនោះ ៕

មកទស្សនាប្រាសាទព្រះវិហារដែលថៃចម្លងពីកម្ពុជាខាងក្រោម ៖

100926504_3187131368016277_6204263044290183168_n

100785115_3187131924682888_461846311604322304_o

100834074_3187131468016267_8767590876202401792_o

100867142_3187133114682769_4735380415127224320_n

100854444_3187133031349444_8376344725908619264_o

100771236_3187132741349473_8401091176416935936_n

100772411_3187132734682807_8479212177650089984_n


100529422_3187131661349581_5349364136327249920_n

100590562_3187132358016178_4862839977727229952_n

100616171_3187133011349446_1022381883519926272_n

100625471_3187132031349544_9210558895280357376_n

100666546_3187132291349518_8926844368002744320_n

100502411_3187132434682837_1819182713035292672_n

100478328_3187132561349491_1385958827995693056_n

100100693_3187133091349438_6052411572142211072_n

100086712_3187133221349425_4763749155153641472_n

100083374_3187131918016222_6039948307193659392_n

100082761_3187132128016201_2689092097906049024_o

100073612_3187131708016243_2778257487281782784_n

100061894_3187131091349638_5504489361397252096_o

100049033_3187133258016088_6873103174421446656_n

92208262_1373031592897315_8755481971825573888_n

78124072_3187132258016188_8842297691967848448_o

84001494_3187132484682832_3816638029490028544_n