ថ្មីៗនេះបើយោងតាមការចុះផ្សាយរបស់សិង្ហបុរី សូម្បីតែប្រទេសសឹង្ហបុរីផ្ទាល់នេះ ក៏វិលមុខជាមួយព័ត៌មានក្លែងក្លាយដែរ មិនថាតែកម្ពុជាយើងទេ ព្រោះការបង្កើតព័ត៌មានក្លែងក្លាយបង្កឱ្យមានភាពចលាចលក្នុងសង្គម និងការយល់ច្រលំជាខ្លាំងចំពោះប្រព័ន្ធផ្សព្វផ្សាយ រហូតប្រទេសសិង្ហបុរីបានដកយកអាជ្ញាបណ្ណព័ត៌មានអនឡាញមួយចំនួនថែមទៀត។
តាមប្រភពសារព៍ត៌មានកាលពីថ្ងៃសៅរ៍ ទី៣០ ខែឧសភា កន្លងទៅនេះ បានឱ្យដឹងថា រដ្ឋាភិបាលសឹង្ហបុរី បានបញ្ជាឱ្យក្រុមហ៊ុនហ្វេសប៊ុកបិទកុំឱ្យអ្នកប្រើប្រាស់នៅសឹង្ហបុរី អាចចូលមើលទំព័រហ្វេសប៊ុកសារព័ត៌មាន National Times Singapore (NTS) ដែលបានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតយ៉ាងហោចណាស់ចំនួនបី នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ។
ដោយផេកនេះបានផ្សព្វផ្សាយព័ត៌មានមិនពិត និងធ្វើឱ្យមានការភាន់ច្រឡំនោះមានខ្លឹមសារដូចជា៖ “ការរិះគន់ទាំងអស់នឹងត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលសឹង្ហបុរី តាមរយៈច្បាប់ថ្មី POFMA ដែលមានតែអ្នកនយោបាយកំពុងកាន់អំណាចទើបអាចសម្រេចថាអ្វីជាការពិត”។ នេះជាផេកទី៤ហើយដែលបានបង្កើត និងគ្រប់គ្រងដោយបុគ្គលដែលមានឈ្មោះ Alex Tan ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ហើយត្រូវបានរដ្ឋាភិបាលសឹង្ហបុរីបញ្ជាឱ្យក្រុមហ៊ុនហ្វេសប៊ុកបិទទាំងអស់៕
ប្រភព៖ singaporeuncensored