ព្រះសង្ឃ នៅក្នុងសង្គមខ្មែរត្រូវបានគេឱ្យតម្លៃថាជាភេទដែលមានចំណេះដឹងជ្រៅជ្រះ ព្រោះតែបានសិក្សាវិន័យសង្ឃ ដែលជាហេតុធ្វើឱ្យប្រជាជនខ្មែរមានការគោរពជាខ្លាំងចំពោះព្រះសង្ឃ។ តែសម្រាប់បច្ចុប្បន្ននេះ ប្រជាជនខ្មែរហាក់លែងសូវមានជំនឿលើព្រះសង្ឃហើយ ដោយព្រះសង្ឃខ្លះមិនគោរពតាមវិន័យត្រឹមត្រូវ ដែលនាំឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងព្រះសង្ឃដទៃទៀត។
នៅក្នុងនោះដែរ មួយរយៈនេះព្រះសង្ឃខ្មែរយើង ទទួលបានការរិះគន់កាន់តែខ្លាំងពីពុទ្ធបរិសទ និងប្រជាជនខ្មែរ ដោយមានព្រះសង្ឃមួយចំនួនបានធ្វើខុសវិន័យសង្ឃ ហើយការរិះគន់មួយចំនួនទៀតទៅលើព្រះសង្ឃដែលតែងតែប្រើសំភារនិយម របស់ថ្លៃៗជាដើម។
ក្រោយពីការរិះគន់ថ្មីៗនេះ បែរជាមានគណនីហ្វេសប៊ុកលាក់ឈ្មោះមួយ បែរជាគាំទ្រសកម្មភាពព្រះសង្ឃមួយចំនួនដែល ប្រើប្រាស់សំភារៈនិយមទៅវិញ ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកសម្តែងការមិនពេញចិត្តជាខ្លាំង។
ដោយតាមរយៈគណនីហ្វេសប៊ុកផេក Photography បានសរសេរថា៖ « ~ពួកឆ្កួតខ្លះតែងតែរិះគន់ព្រះសង្ឃ ថាប្រើរបស់ល្អៗ មិនសមជា ស្រែបុណ្យសម្រាប់ញាតិញោមពុទ្ធបរិស័ទ។
តែសម្រាប់ខ្ញុំវិញ សូមសរសើរលោកម្ចាស់គ្រប់អង្គចេះ សន្សំបច្ច័យទុកទិញ សម្ភារៈទំនើបៗបានប្រើ ហើយបានថតជា វីដេអូ រូបភាព អប់រំនានាផ្សព្វផ្សាយលើបណ្តាញសង្គម ជាពិសេសជាច្រើនអង្គបានថតនូវ វប្បធម៌ខ្មែរដើម្បីជួយផ្សព្វផ្សាយដល់ពិភពលោកទៀតផង!!!
~បួសជាព្រះសង្ឃនៅគេរិះគន់ ធ្វើចោរលួចប្លន់គេទាន់ ដាក់ខ្នោះត្រាស់ជាព្រះពុទ្ធនៅគេមិនស្មោះ ធម៍ល្អឥតខ្ចោះគង់មានគេស្អប់ 🙏🏻🙏🏻🙏🏻❤️សូមអព្រះគុណគ្រប់អង្គ❤️🙏🏻🙏🏻🙏🏻 »។
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?